ពិតណាស់ ពោតគឺជាអាហារដ៏ពេញនិយមមួយនៅទូទាំងពិភពលោក ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ព្រមជាមួយនឹងគុណតម្លៃនៃអាហារជាច្រើនដូចជា ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។
ពិតណាស់ ពោតគឺជាអាហារដ៏ពេញនិយមមួយនៅទូទាំងពិភពលោក ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ព្រមជាមួយនឹងគុណតម្លៃនៃអាហារជាច្រើនដូចជា ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។

តើស្ត្រីពពោះអាចញ៉ាំពោតបានដែរឬទេ?
ជាក់ស្ដែង ប្រសិនបើស្ត្រីពពោះញ៉ាំពោតនៅក្នុងបរិមាណមួយសមល្មម វាអាចជួយជំរុញដល់ការរំលាយអាហារ និងជួយប្រព័ន្ធភាពស៊ាំ។ យ៉ាងណាមិញ ការញ៉ាំពោតក្នុងបរិមាណច្រើន អាចបង្កជាបញ្ហាដល់ក្រពះ និងពោះវៀន ដូចជាពិបាកក្នុងការរំលាយអាហារជាដើម។
ជាតិសរសៃនៅក្នុងពោតអាចជួយដោះស្រាយបញ្ហារំលាយអាហារយ៉ាងមានប្រសិទ្ធភាព ដូចជាការទល់លាមក ដែលស្ត្រីពពោះតែងតែជួបប្រទះក្នុងអំឡុងពេលទើបមានផ្ទៃពោះ។
ជាមួយគ្នានេះដែរ ពោតមានអាស៊ីដហ្វូលីកដែលចាំបាច់អំឡុងពេលមានគភ៌ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺលានឆ្អឹងខ្នង និងជំងឺសរសៃប្រសាទ ផ្សេងទៀតរបស់ទារក។
បន្ថែមពីនេះ ពោតក៏មានផ្ទុកសារជាតិ Thiamine ដែលមានតួនាទីដ៏សំខាន់ក្នុងការធ្វើមេតាប៉ូលីសថាមពល ព្រមទាំងមានគុណប្រយោជន៍ដល់មុខងាររបស់សាច់ដុំ និងប្រព័ន្ធសរសៃប្រសាទថែមទៀតផង។

រីឯសារធាតុBeta-Caroteneនៅក្នុងពោតផ្ដល់វីតាមីនA ដែលមានគុណប្រយោជន៍ល្អបំផុតចំពោះមុខងារប្រព័ន្ធភាពស៊ាំ ព្រមទាំងជួយដល់ការលូតលាស់ និងការវិវត្តរបស់ទារកប្រកបដោយសុខភាពល្អផងដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Is It Safe To Eat Corn During Pregnancy?
https://www.momjunction.com/articles/nutritional-benefits-corn-pregnancy_0085957/
Is It Safe To Eat Corn During Pregnancy?
https://parenting.firstcry.com/articles/eating-corn-in-pregnancy-is-it-safe/
10 Health Benefits of Corn in Pregnancy
https://bestmom.org/pregnancy/10-health-benefits-of-corn-in-pregnancy
កំណែប្រែបច្ចុប្បន្ន
07/12/2021
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ