ការថែទាំសុខភាពពេលមានផ្ទៃពោះ គឺជារឿងសំខាន់បំផុតដែលស្រីៗយើងត្រូវយកចិត្តទុកដាក់ ដើម្បីមានសុខភាពល្អទាំងម៉ាក់ និងបេប៊ី។ ទារកអាចលូតលាស់បានល្អ លុះណាតែម៉ាក់ៗមានសុខភាពល្អ និងទទួលអាហារូបត្ថម្ភគ្រប់គ្រាន់។
អ្នកឯកទេសអាហារូបត្ថម្ភ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានណែនាំឲ្យស្រ្តីមានផ្ទៃពោះទាំងអស់ថែទាំសុខភាពឲ្យបានដិតដល់ និងបំប៉នអាហារដែលសម្បូរជីវជាតិអំឡុងពេលមានកូន ពិសេសចៀសឲ្យបាននូវចំណុចមួយចំនួនខាងក្រោម។
រឿងចាំបាច់ត្រូវធ្វើ៖
– ញ៉ាំអាហារចម្រុះមុខ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ
– ញ៉ាំអាហារឲ្យបាន ៥ពេល (អាហារសំខាន់ ៣ពេល និងសម្រន់ ២ពេល)
– តាមដានសុខភាព និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ (យ៉ាងតិច ៤ដង)
– ចាក់ថ្នាំតេតាណុស
– លេបថ្នាំជាតិដែកឲ្យបានយ៉ាងតិច ៩០គ្រាប់ និង ៤២គ្រាប់(ក្រោយសម្រាល)
– លេបថ្នាំទម្លាក់សត្វល្អិត
– សម្អាតខ្លួនប្រាណជាប្រចាំ។
ប្រការចៀសវាង៖
– ចៀសវាងការញ៉ាំអាហារប្រៃពេក
– សម្រាកឲ្យបានច្រើន
– មិនត្រូវអង្គុយ ឬឈរយូរពេក
– ចៀសវាងធ្វើការងារធ្ងន់ៗ
– ញ៉ាំអាហារក្រៀមក្រោះ
– ហាមញ៉ាំស្រា ឬជក់បារី។
ការអនុវត្តបានត្រឹមត្រូវដូចការណែនាំទាំងប៉ុន្មានចំណុចខាងលើនេះ ធ្វើឲ្យម៉ាក់ៗ និងបេប៊ីមានសុខភាពល្អ ចៀសពីផុតពីហានិភ័យផ្សេងៗទាំងមុន អំឡុងពេល និងក្រោយសម្រាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]