បំណងប្រាថ្នាធំបំផុតរបស់ម៉ាក់ប៉ាគ្រប់រូប គឺចង់បានកូនកើតមកមានសុខភាពល្អ ដល់ពេលធំឡើងមានប្រាជ្ញាឆ្លាតវាងវៃ ក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ កូនមានសុខភាពល្អ ឆ្លាត អាស្រ័យលើសកម្មភាពរួមផ្សំរបស់ម៉ាក់ និងប៉ាដែរ នេះបើតាមការលើកឡើងរបស់អ្នកស្រី អួង លីដា នាយសាល នៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
ខាងក្រោមនេះជាសកម្មភាពមួយចំនួនដែលជួយដល់ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូន ចាប់តាំងពីពេលដែលម៉ាក់ៗពពោះមកម្ល៉េះ។
១- ធ្វើចិត្តឲ្យរីករាយ
ពេលពពោះអ័រម៉ូនប្រែប្រួល អារម្មណ៍ស្រីៗយើងក៏ស្មុគស្មាញទៅតាមនោះដែរ ពេលខ្លះមានសម្ពាធនឹងការងារ ឬគ្រួសារ ណាមួយចាញ់អាអូនទៀតរឹតតែក្រពុលមុខ។ ទោះជាក្នុងលក្ខខណ្ឌណាដោយយើងមិនត្រូវតានតឹងអារម្មណ៍ពេកទេ ត្រូវធ្វើត្រូវធ្វើចិត្តឲ្យរីករាយ នោះកូនកើតមកនឹងស្វាហាប់ រីករាយដូចគ្នា។
២- និយាយជាមួយកូនក្នុងពោះ
គ្នាយើងមានដឹងអត់ កូនចេះស្តាប់សំឡេងតាំងពីនៅក្នុងពោះម្ល៉េះ ពេលកូនក្នុងពោះអាយុបាន ២៧ សប្តាហ៍ គេអាចស្តាប់ឮសំឡេងហើយ ដូច្នេះម៉ាក់ប៉ាត្រូវតែព្យាយាមនិយាយជាមួយកូនឲ្យបានច្រើន ដើម្បីជួយដល់ការលូតលាស់ផ្នែកខួរក្បាល។
៣- អានសៀវភៅឲ្យកូនស្តាប់
ទម្លាប់អានសៀវភៅ ឬរឿងនិទានឲ្យកូនស្តាប់តាំងពីនៅក្នុងពោះ ក៏ជាវិធីមួយដែលជួយឲ្យពួកគេឆ្លាតដែរ ទោះជាកូនយើងមិនដឹងពីអត្ថន័យ ឬពាក្យពេចន៍ដែលយើងអានក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖ ចង់បានកូនប្រុស ឬកូនស្រី? អាចសាកល្បងវិធីនេះបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]