ពេលពពោះ ម៉ាក់ៗមួយចំនួនបែរជាជួបរឿងអកុសល ដោយកូនស្លាប់ក្នុងពោះទាំងមិនឲ្យសញ្ញា ឬក៏មានសញ្ញាខ្លះៗ។ កូនស្លាប់ក្នុងពោះ អាចបណ្តាលមកពីគភ៌លូតលាស់មិនប្រក្រតី សុក ឬទងសុកមានបញ្ហា មានការឆ្លងរោគ ឬសកម្មភាពរបស់ម៉ាក់ៗ។
ដើម្បីបង្ការករណីកូនស្លាប់ក្នុងពោះ ម៉ាក់ចាំបាច់ត្រូវធ្វើតាមការណែនាំ ៥ ចំណុច ខាងក្រោមនេះ៖
១- តាមដានសុខភាពឲ្យបានទៀងទាត់
ការតាមដានសុខភាព និងពិនិត្យផ្ទៃពោះជាប្រចាំជាមួយគ្រូពេទ្យជំនាញពិតជាសំខាន់ណាស់ ព្រោះអាចដឹងពីការលូតលាស់របស់គភ៌ ភាពមិនប្រក្រតីរបស់គភ៌ បើមានបញ្ហានោះអាចជួយបានទាន់ពេលវេលា។ ចាប់ពីពេលពពោះ រហូតដល់ថ្ងៃសម្រាល ស្រីៗត្រូវទៅពិនិត្យផ្ទៃពោះយ៉ាងហោចឲ្យបាន ៤ ដង។
២- ហាមប្រើថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជា
ប្រើថ្នាំផ្តេសផ្តាសអំឡុងពពោះដោយគ្មានពិគ្រោះជាមួយគ្រូពេទ្យ ឬគ្មានវេជ្ជបញ្ជា មានផលប៉ះពាល់ច្រើនណាស់ ដែលក្នុងករណីធ្ងន់ធ្ងរកូនអាចរលូត ឬស្លាប់ក្នុងពោះ។ ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំអ្វីមួយពិតជាសំខាន់ ព្រោះមុននឹងឲ្យថ្នាំ ឬចេញវេជ្ជបញ្ជានោះ គ្រូពេទ្យបានមើលពីស្ថានភាពសុខភាពម្តាយ និងកូន ពីអាយុគភ៌ តើអាចប្រើថ្នាំប្រភេទនេះបានអត់ ប្រើកម្រិតណាទើបមិនប៉ះពាល់កូន។
អត្ថបទពាក់ព័ន្ធ៖ ពេលពពោះលេបថ្នាំផ្តេសផ្តាស ឬតាមគ្នា គ្រោះថ្នាក់ខ្លាំងបំផុត
៣- កុំជក់បារី និងផឹកស្រា
ការជក់បារី និងផឹកស្រា ពេលពពោះបង្កគ្រោះថ្នាក់ខ្លាំងណាស់ ក្រៅពីធ្វើឲ្យទារកលូតលាស់មិនប្រក្រតី កូនកើតមិនគ្រប់ខែ ក៏អាចបង្កឲ្យកូនស្លាប់ក្នុងពោះដែរ។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ បើនៅជិតអ្នកជក់បារី គ្រោះថ្នាក់ធំខ្លាំងដល់គភ៌
៤- គេងផ្អៀងទៅខាងឆ្វេង
ហេតុផលដែលគ្រូពេទ្យណែនាំឲ្យម៉ាក់ៗគេងផ្អៀងទៅខាងឆ្វេង ដើម្បីជួយសម្រួលដល់កម្លាំងសង្កត់ទៅលើសរសៃឈាមធំនៅក្នុងទ្រូង និងការប៉ះទង្គិចទៅកូនពេលចំកោងម្តងៗ។ ការគេងផ្អៀងទៅខាងឆ្វេង ជួយពង្រឹងដល់របត់ឈាមរត់ បង្កើនលំហូរឈាមបានកាន់តែច្រើនដល់គភ៌ បេះដូង និងតម្រងនោម ពិសេសអាការៈហើមជើង។
៥- កុំទៅជិតអ្នកជំងឺឆ្លង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]