backup og meta

គ្រប់ខែ រាប់ម៉េច? រវាងមើលអេកូ និងរាប់តាមវដ្តរដូវ មួយណាមិនសូវលម្អៀង?

គ្រប់ខែ រាប់ម៉េច? រវាងមើលអេកូ និងរាប់តាមវដ្តរដូវ មួយណាមិនសូវលម្អៀង?

ក្បួន​ពេទ្យ​បាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ដែល​ត្រូវ​ជា ៩ខែ​១០​ថ្ងៃ។ តែ​ទោះ​ជា​​កំណត់​បែប​នេះ​ក្តី បើ​កូន​សម្រាល​ក្រោយ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។ តើ​ពេទ្យ​កំណត់​អាយុ​​គភ៌ ឬ​ថ្ងៃ​សម្រាល តាម​មធ្យោបាយ​ណា​ខ្លះ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ថា វិធី​ដែល​ពេទ្យ​កំណត់​ថ្ងៃ​គ្រប់​ខែ ឬ​អាយុ​គភ៌​ក្នុង​ផ្ទៃ​នោះ គឺ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី១ នៃ​វដ្ត​រដូវ​ចុង​ក្រោយ ឬ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ។ ការ​កំណត់​ថ្ងៃ​សម្រាល​កូន តាម​វដ្ត​រដូវ​ទៀងទាត់ ខុស​គ្នា​យ៉ាង​ច្រើន ៣-៤ថ្ងៃ​ប៉ុណ្ណោះ។

ដោយ​ហេតុ​ថា ស្ត្រី​មួយ​ចំនួន​មាន​រដូវ​មិន​ទៀង​ទាត់ ឬ​ភ្លេច​ភ្លាំង​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​ខ្លួន ធ្វើ​ឲ្យ​ការ​រាប់​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន មាន​ភាព​លម្អៀង​ច្រើន។

ចំពោះ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​វិញ គេ​កំណត់​អាយុ​គភ៌​តាម​​រយៈ​ការ​មើល​អេកូសាស្ត្រ​នៅ​ត្រីមាស​ទី១ ដោយ​វាស់​ប្រវែង​ទារក​ក្នុង​ផ្ទៃ ដែល​មធ្យោបាយ​នេះ​មាន​ភាព​លម្អៀង​តិច​តួច​ប៉ុណ្ណោះ ខុស​គ្នា​យ៉ាង​ច្រើន ៧ថ្ងៃ ប៉ុណ្ណោះ អាចកើតមុនឬក្រោយ គឺ​ដូច​គ្នា​នឹង​ការ​រាប់​តាម​វដ្ដ​រដូវ​ស្រីៗ​ដែល​មក​ទៀង​ទាត់​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

ចំពោះ​ស្ត្រី​ពពោះ​ដែល​មិន​ចាំ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ ឬ​មាន​វដ្ត​រដូវ​មិន​ទៀង​ទាត់ គ្រូពេទ្យ​នឹង​កំណត់​ថ្ងៃ​សម្រាល​កូន​តាម​រយៈ​ការ​មើល​អេកូ​នៅ​សប្តាហ៍​ទី​១១ ឬ១២ នៃ​ការ​ពពោះ​ដែល​ជាការ​កំណត់​ត្រឹមត្រូវច្រើនជាងគេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម