backup og meta

តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2020

    តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង

    ស្រីៗ ​ស្ទើរ​តែ​គ្រប់​គ្នា​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ពាក្យ​ថា ទឹក​ភ្លោះ ជា​ពិសេស​នៅ​ពេល​ស្ត្រីពពោះជិត​សម្រាល​កូន​ដែល​តែង​ស្រែក​ថា​បែក​ទឹក​ភ្លោះ​។ តែ​ធ្លាប់ឆ្ងល់ទេ​ថា ទឹក​ភ្លោះ​ដែល​មាន​អំឡុង​ពេល​ពពោះ មាន​តួ​នាទី​សំខាន់​យ៉ាង​ម៉េច​ខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ?

    បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើងតាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ ហើយ​វា​កើត​ចេញ​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​ទៅ​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។

    តើ​ទឹក​ភ្លោះ​មាន​តួ​នាទី​អ្វី​ខ្លះ​?

    លោក​វេជ្ជបណ្ឌិត​ថា ទឹក​ភ្លោះ​ជា​វត្ថុ​រាវ​ដែល​នៅ​ចាំ​ការពារទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​វា​មាន​តួ​នាទី​ដូច​ជា៖

    –  ​ជួយ​ការពារការ​ប៉ះ​ទង្គិច ការ​ញ័រ​រញ្ជួយពី​ខាង​ក្រៅ​ ​(វា​មាន​ជាតិ​ទឹក​៩២% និង​មាន​សារ​ធាតុ​ផ្សេង​២%​)

    – រក្សា​សីតុណ្ហភាព ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ភាព​កក់​ក្ដៅ

    – អាច​ឲ្យ​កូន​ធ្វើ​ចលនា​ដៃ​ជើង​បាន​ដោយ​សេរី (ឧ.ដូច​បាន​ហែល​ទឹក​នៅ​ក្នុង​ពោះ​ម្ដាយ)

    -ទារក​នៅ​ក្នុង​ពោះ​បាន​ហ្វឹក​ហាត់​ការ​លេប​ទឹក​ចូល​ពោះ តាំង​ពី​នៅ​ក្នុង​ពោះ ដោយ​ការ​លេប​ទឹក​ភ្លោះ។ ការ​ធ្វើ​បែប​នេះ ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​គ្រឿង​ក្នុង​​ទារក។

    ​ពេល​មុន​សម្រាល​ កូន​នៅ​ក្នុង​ផ្ទៃ​ម្ដាយអាយុ​គ្រប់​២០​សប្ដាហ៍ ទឹក​ភ្លោះ​នឹង​ជ្រាប​ចេញ​ចូល​តាម​ស្រទាប់​ស្បែក​លែង​បាន​ទៀត​ហើយ វា​នឹង​ចេញ​មក​តាម​ទឹក​មូត្រ​របស់​ទារក ហើយ​ទារក​ក៏​លេប​ទឹក​ភ្លោះ​ចូល​ទៅ​វិញ វិល​ទៅ​វិល​មក​ជារឿយៗ។

    លោក​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មើល​ទឹក​ភ្លោះ​ក៏​អាច​ប្រាប់​ឲ្យ​ដឹង​ពី​សុខភាព និង​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​បាន​ដែរ ក៏ប៉ុន្តែ ទោះ​ទឹក​ភ្លោះ​មាន​តួ​នាទី​សំខាន់​ច្រើន​​ដល់​ទារក​ដូច​ដែល​បាន​រៀប​រាប់​ក៏​ដោយ ​ក្នុង​ករណី​ដែល​បរិមាណ​ទឹក​ភ្លោះ​មាន​តិច​ពេក ឬ​ច្រើន​ពេក​ខុស​ប្រក្រតី ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម