backup og meta

ប៉ូវខួរក្បាលកូនឲ្យលូតលាស់ល្អ ម៉ាក់គួរញ៉ាំអីខ្លះពេលពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 30, 2021

    ប៉ូវខួរក្បាលកូនឲ្យលូតលាស់ល្អ ម៉ាក់គួរញ៉ាំអីខ្លះពេលពពោះ?

    ខួរក្បាលជាផ្នែកមួយសំខាន់ ហើយម៉ាក់ប៉ាក៏ខ្វាយខ្វល់ជាងគេដែរ តើធ្វើម៉េចខ្លះដើម្បីឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតនោះ?

    លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា អាហារដែលមាន DHA (Docosahexaenoic Acid) ដើរតួនាទីសំខាន់ជួយឲ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់។ ក្នុងនោះអាស៊ីដខ្លាញ់អូមេហ្កា ៣ ជាប្រភពដើមដែលផ្តល់នូវ DHA។

    បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងពពោះជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ ហើយយើងត្រូវប្រើវាដើម្បីឲ្យទារកលូតលាស់បានល្អ បែបនេះទើបតម្រូវឲ្យស្ត្រីពពោះបំពេញបន្ថែមនូវអាស៊ីដខ្លាញ់អូមេហ្កា ៣ តាមរយៈអាហារ ឬថ្នាំវីតាមីន។ ស្ត្រីពពោះដែលទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ អាចបង្ការកូនកើតមុនខែ ជំងឺក្រឡាភ្លើងចំពោះម្ដាយ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល បង្កើនទម្ងន់កូន និងផ្តល់គុណប្រយោជន៍ផ្សេងទៀតដល់ទារក ដូចជាបង្កើនការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយកាត់បន្ថយគ្រោះថ្នាក់ជំងឺខួរក្បាល។

    ប្រភពអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលស្ត្រីមានផ្ទៃពោះត្រូវការចាំបាច់សម្រាប់ការលូតលាស់ខួរក្បាល មាននៅក្នុងត្រីសមុទ្រ ដូចជាត្រីសាលម៉ុន ស្រីសាឌីន បង្គាធំៗ ក្រៅពីនោះមាននៅក្នុងសាច់ ស៊ុត គ្រាប់វ៉លណាត់ សណ្តែកសៀង សុទ្ធតែជាប្រភពសម្បូរអាស៊ីដខ្លាញ់អូម៉េហ្កា៣។

    ទោះបីជាត្រីសមុទ្រសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្កា ៣ ក៏ពិតមែន ប៉ុន្តែក្នុងនោះស្ត្រីពពោះគួរចៀសវាងត្រីសមុទ្រធំ រស់នៅក្នុងទឹកជ្រៅ ដូចជា ត្រីឆ្លាម ត្រីថាសហ្វីស ត្រីដាវ ឬត្រីស្បៃកា ព្រោះជាប្រភេទត្រីសម្បូរជាតិបារ៉តខ្ពស់ ញ៉ាំទៅធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃទៅវិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម