ចាញ់អាអូនមិនអាចជៀសបានទេសម្រាប់ស្រីៗយើងពពោះ អ្នកខ្លះចាញ់ពេកដល់ថ្នាក់ក្អួតខ្លាំងទ្រាំមិនបាន និងចង់ញ៉ាំរបស់ចម្លែកៗកណ្ដាលយប់ក៏មាន តែក៏សំណាងសម្រាប់ស្រីៗមួយចំនួនដែលមិនសូវចាញ់គ្រាន់តែមានអាការៈចង្អោរតិចតួចប៉ុណ្ណោះនៅពេលព្រឹក។ អ្វីដែលសំខាន់អាការៈទាំងនេះនឹងបាត់ទៅវិញដោយឯកឯងចាប់ពីត្រីមាសទី ២ ទៅ ប៉ុន្តែប្រសិនបើក្នុងត្រីមាសទី ១ មានការស្រកគីឡូ ញ៉ាំមិនបានពុំគួរភ័យស្លន់ស្លោព្រោះថាយើងនៅមានឱកាសបំប៉នគីឡូឡើងវិញចាប់ពីខែទី ៤ ទៅ។
គភ៌លូតលាស់ដូចម្តេច?

ស្រីៗយើងអាចនឹងមិនដឹងថាកោសិកាគភ៌កំពុងរីកលូតលាស់ក្នុងខ្លួននោះទេ។ ការបង្កកំណើតចាប់ផ្ដើមតាំងពីពេលមេជីវិតរបស់ឪពុក និងម្ដាយជួបគ្នានៅក្នុងដៃស្បូនក្រោយពេលរួមមេត្រីភាពមកម៉្លេះ។ ស៊ុតដែលបង្កកំណើតហើយនឹងចាប់ផ្ដើមស្វ័យតម្លើងទ្វេចំនួនកោសិកាឥតឈប់ឈរ និងបន្តដំណើរពីដៃស្បូនឆ្ពោះទៅរកកន្លែងកាច់សំបុកនៅលើភ្នាសស្បូន បន្ទាប់មកទៀតវានឹងក្លាយជាអំប្រ៊ីយ៉ុងពេញលក្ខណៈហើយកោសិកាដទៃទៀតនឹងវិវត្តជាសុក និងទឹកភ្លោះដែលមានតួនាទីទ្រទ្រង់ និងការពារបេប៊ីក្នុងរយៈពេល ៩ ខែនៃការពពោះ។
១- រាងកាយប្រែប្រួលអ្វីខ្លះ?
រាងកាយរបស់យើងនឹងទទួលរងការផ្លាស់ប្ដូរនៅក្នុងពេលនេះ ហើយអាចមានការធ្លាក់ឈាមតិចបំផុតស្ទើរតែមិនចាប់អារម្មណ៍ ដែលបណ្ដាលពីការកាច់សំបុករបស់អំប្រ៊ីយ៉ុង ប៉ុន្តែស្រីៗភាគច្រើនគិតថាជាឈាមរដូវទៅវិញ។
២- ប្រាប់អ្វីខ្លះទៅពេទ្យ?
ត្រូវរួសរាន់ទៅមណ្ឌលសុខភាព និងទៅជួបគ្រូពេទ្យសម្ភពភ្លាមបន្ទាប់ពីបាត់រដូវព្រោះថាគ្រូពេទ្យអាចធ្វើតេស្តបញ្ជាក់ថាតើយើងមានកូន ឬអត់?
តេស្ដចាំបាច់ត្រូវធ្វើ?
ពេលបាត់រដូវហើយយើងអាចធ្វើតេស្តខ្លះដោយខ្លួនឯងដូចជា តេស្តទឹកនោមដែលអាចរកទិញបាននៅតាមឱសថស្ថាន ដើម្បីប្រាកដថាមាន ឬគ្មានបេប៊ីគួរតែធ្វើឲ្យបានច្រើនដង។
៣- ត្រូវដឹងពីអ្វីខ្លះ?
ការបំប៉នសុខភាព ឲ្យគភ៌លូតលាស់បានល្អក្នុងរយៈពេល ៩ ខែមិនមែនជារឿងងាយនោះទេ ស្រីៗយើងមួយចំនួនបារម្ភថារបៀបរស់នៅរាល់ថ្ងៃ របបអាហារ និងអារម្មណ៍ខុសធម្មតាអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ។។
ដើម្បីសុវត្ថិភាពម៉ាក់ៗ និងអាអូនក្នុងពោះ ខាងក្រោមនេះជាវិធីខ្លះៗដែលស្រីៗយើងគួរធ្វើតាម៖
– ស្វែងរកមនុស្សដើម្បីនិយាយគ្នាលេងរំសាយកង្វល់ក្នុងចិត្ត
– តាំងសមាធិកាត់បន្ថយភាពតានតឹង ដោយញ៉ាំតែក្ដៅ ១កែវ
– បន្ធូរអារម្មណ៍ដោយអានសៀវភៅដែលយើងចូលចិត្ត
– ស្ដាប់ចម្រៀងជាវិធីដ៏ល្អបំផុតសម្រាប់បន្ថយស្ត្រេស
– ធ្វើលំហាត់ប្រាណ ឬហាត់យ៉ូហ្គាជាក្រុម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.
Your pregnancy: 3 weeks http://www.babycenter.com/6_your-pregnancy-3-weeks_1049.bc. Accessed May 27, 2016.
Pregnancy Calendar – Week 3 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week3.html. Accessed May 27, 2016.
Can your stress affect your fetus? http://www.webmd.com/baby/features/stress-marks. Accessed May 27, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ