backup og meta

សប្តាហ៍ទី ១២៖ ដឹងអត់អាអូនលូតលាស់ផ្នែកណាខ្លាំងជាងគេ?

សប្តាហ៍ទី ១២៖ ដឹងអត់អាអូនលូតលាស់ផ្នែកណាខ្លាំងជាងគេ?

ការលូតលាស់ទារក

ក្នង​​​សប្តាហ៍គភ៌មាន​​​ទំហំ​​​​​​ប្រហែល​​​ផ្លែ​​​ក្រូច​​​ឆ្មារ ទម្ងន់​ប្រមាណ​ ១៥ ក្រាម និង​ប្រវែង​ប្រហែល ៥ សង់ទីម៉ែត្រ។ រាង​កាយ​បេប៊ី​លូត​​លាស់​ជា​ធម្មតា តែ​ប្រព័ន្ធ​រំលាយ​អាហារ​លូត​ខ្លាំង​ជាង​គេ ដោយ​មាន​ចេញ​ជា​សំឡេង​ជញ្ជក់ ឬ​ត្អើក។ តែ​យ៉ាង​ណា ម៉ាក់ៗ​ប្រហែល​​​ជា​​​មិន​​​ទាន់​​​ចាប់​អារម្មណ៍​នឹង​ចលនា​របស់​បេប៊ី​ទេ អាចនៅសប្តាហ៍បន្ទាប់។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

អំឡុងមាន​បេប៊ី សរសៃ​​​ឈាម​រីក​ធំ​​ធ្វើ​​ឲ្យ​បរិមាណ​​​ឈាម​​​ដែល​​​នាំ​​​សារធាតុ​​​ចិញ្ចឹម​​​ទៅ​​​កាន់​​​កូនកាន់​​​តែ​​​ច្រើន ការ​នេះ​​អាច​​​បណ្តាល​​​ឲ្យ​​​សម្ពាធ​ឈាម​​​​​​ធ្លាក់​​​ចុះ ហើយ​​​លំហូរ​​​ឈាម​​​ទៅ​​​ខួរ​​​ក្បាល​​​ក៏​​​មិន​​សម្បូរ​ដូច​​​មុន​​​ ធ្វើឲ្យ​យើង​​​​​​ងាយ​​​នឹង​​​វិល​​​មុខ​​​។  យើង​​ក្រោក​​​ឈរ ឬ​​​ក៏​​​ធ្វើ​​​អ្វី​​​មួយ​​​លឿន​​​ពេក នឹង​​​កាន់​​​តែ​​​វិល​​​មុខ​​​ជាង​​​មុន​​​ទៀត។ អ៊ីចឹង​​ហើយ​គ្រូពេទ្យ​​​ណែនាំ​​​ឲ្យ​​​គ្នា​យើង​សម្រាក​ឲ្យ​​បាន​ច្រើន មិន​ត្រូវ​ធ្វើការ​ធ្ងន់​ពេក​ទេ។

កត្តា​​​មួយ​​​ទៀត ដែល​​​ធ្វើឲ្យ​ស្រីៗ​យើង​ងាយ​វិល​មុខ​ដែរ​នោះ មក​ពី​បរិមាណ​ស្ករ​ក្នុង​ឈាម​ទាប នៅ​ពេល​យើងញ៉ាំ​អាហារ​មិន​បាន​ទៀង​ទាត់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ យើង​កុំ​ភ្លេច​ត្រូវ​ត្រៀម​អាហារ​សម្រន់​ជាប់​ខ្លួន​ជា​និច្ច ឬ​ក៏​សាក​អង្គុយ​​ចុះ ដោយ​ដាក់​ក្បាល​ពី​លើ​ជង្គង់​ទាំង​ពីរ (ជង្គង់​បញ្ឈរ) រួច​ដក​ដង្ហើម​វែង​មួយៗ ឬ​សាក​ល្បង​ញ៉ាំ​​ទឹក ទឹក​ក្រូច​ ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ​បាន​ដែរ។

ជា​ទូទៅ​ក្នុង​ត្រីមាស​នេះ គ្នា​យើង​មិន​សូវ​ជា​ឡើង​ទម្ងន់​ប៉ុន្មាន​ទេ តែ​យ៉ាង​ណា​មិញ​ស្រីៗ​មួយ​ចំនួន​ក៏​អាច​ឡើង​គីឡូ​លឿន​ដែរ ដោយ​ខំ​ប្រឹង​ញ៉ាំ​ឲ្យ​បាន​ច្រើន​ដើម្បី​បំប៉ន​បេប៊ី តែ​ការ​ពិត​អាយុ​ប៉ុណ្ណេះ​អាអូន​មិន​ទាន់​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​នោះ​ទេ។

អាការៈចាញ់​​​កូន​​​មួយ​​​ចំនួន​​​ដែល​ជំរុញ​ឲ្យ​យើង​ចង់​ញ៉ាំ​ពពួក​នំចំណី​មាន​កាល់ឡូរី​ខ្ពស់ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ដោយ​មិន​ដឹង​ខ្លួន។ អ៊ីចឹង​ធ្វើ​ម៉េច​ទៅ​ឲ្យ​យើង​ឡើង​គីឡូ​ខ្លាំង? ដូច​ជា​មិន​មាន​អី​ពិបាក​នោះ​ទេ គ្រាន់​តែ​យើង​លៃ​របបអាហារ​ឲ្យ​បាន​សមរម្យ មាន​ត្រី​សាច់ បន្លែ​ផ្លែឈើ​លាយ​បញ្ចូល​គ្នា ពិសេស​ពពួក​អាហារ​ដែល​មាន​សារធាតុ​ខ្លាញ់​ល្អ ដូចជា​សណ្តែក និង​គ្រាប់​ធញ្ញាជាតិ។

ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ

៣- ប្រាប់អីខ្លះទៅពេទ្យ?

ការ​ឡើង​គីឡូ​ខ្លាំង​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ តែបើ​គីឡូ​យើង​មិន​ឡើង ក៏​មាន​បញ្ហា​ដូច​គ្នា ដូច្នេះ​ហើយ​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​សួរ​ពី​បញ្ហា​ទាំង​នេះ។ យើង​គប្បី​សួរ​ពេទ្យ​ពី​បរិមាណ​​ទម្ងន់​សម​ស្រប ដើម្បី​គុណ​ចែក​ដឹង​ថា ពី ១​សប្តាហ៍​ ទៅ១សប្តាហ៍ យើង​ឡើង​គីឡូប៉ុ​ន្មាន​ទើប​ល្អ។

តេស្តអីខ្លះដែលចាំបាច់?

សប្តាហ៍​​​មុន គ្នា​យើង​បាន​ធ្វើ​តេស្ត​ឈាម​មួយ​ចំនួន ឆ្លុះ​អេកូ​មើល​ភាព​មិន​ប្រក្រតី​នៃក្រូម៉ូសូម ដែល​អាច​មាន​ជំងឺ ដោនសាំងដ្រូម​​​ (ក្មេងកើតមកមិនគ្រប់លក្ខណៈ)​​​។ យើង​​​អាច​​​​​​នឹង​​​ទទួល​​​បាន​​​លទ្ធផល​​​តេស្ត​​​ទាំង​​​អស់​​​នោះ​​​ក្នុង​​​សប្តាហ៍​​​នេះ ​​​ប៉ុន្តែក្នុង​​​ករណី​​​ដែល​​​លទ្ធផល​​​ចេញមក ​​អាអូន​​មាន​​​អត្រា​​​ប្រឈម​​​ខ្ពស់​​​នឹង​​​ជំងឺ​​​ទាំង​​​នោះ តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​បន្ថែម​ទៀត​ដើម្បី​កាន់​តែ​ច្បាស់​ពី​ជំងឺ​ខាង​លើ។

សុខភាព និង សុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

មិន​អាច​ព្រងើយ​កន្តើយ​ទេ ការ​​​ថែរក្សា​​​សុខភាព​​​យើង និង​​អាអូន ពិត​​​ជា​​​មាន​​​សារសំខាន់​​​ណាស់។ ពេល​នេះ​ស្រីៗ​គ្នា​យើង​គប្បីយល់​ដឹង​ពី​ចំណុច​មួយ​ចំនួន​ខាង​ក្រោម៖

-ពោះកាន់តែធំ៖ នៅ​​​ពេល​​​ពោះ​​​យើង​កាន់​​​តែ​​​រីក​​​ធំ ទំហំ​​​ស្បូន​​​ក៏​​​រីក​​​ធំ​​​ដូច​​​គ្នា ធ្វើឲ្យ​​អត្រា​​​នៃ​​​ការ​​​កៀប​​​​​​សរសៃ​​​ប្រសាទ​​​​​​ស្យាទិច កាន់​​​តែ​​​ខ្ពស់។ ការ​កៀប​សរសៃ​នេះ​ធ្វើ​ឲ្យ​យើង​ឈឺចាក់ៗ ហើយ​ស្ពឹក ដែល​ញឹក​ញាប់​ស្រីៗ​យើង​មាន​អាការៈនេះ​នៅ​ត្រីមាស​ទី ៣ ឬ​សប្តាហ៍​ទី ១២ ។ ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​ឈឺចាប់ យើង​គួរ​តែ​​​សម្រាក​ឲ្យ​​​បាន​​​ច្រើន ឬព្យាយាម​ឡើង​ទម្ងន់​យឺតៗ។

-ជំងឺខ្វះឈាមក្រហម៖ ប្រសិន​បើ​យើង​ជា​អ្នក​បួស (មិនញ៉ាំសាច់) គប្បី​ញ៉ាំ​នំចំណី​បំប៉ន​បន្ថែម​ដើម្បី​រាង​កាយ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​បេប៊ី។ ត្រូវ​ចាំ​ថា ការ​ញ៉ាំ​អាហារ​​មិន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​នោះ​យើង​ប្រឈម​នឹង​ការ​កើត​ជំងឺខ្វះ​ឈាម​ក្រហម ដែល​មាន​អាការៈដូច​ជា​អស់​កម្លាំង ហេវហត់ ខ្សោយ ស្លេកស្លាំង។ សង្ស័យ​ថា​ខ្លួន​យើងខ្វះ​ឈាម​ក្រហម​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។

ចង់​​​ដឹង​​​ថា​​​សប្តាហ៍​​​ទី​​​ ១៣​​​ ​​​គភ៌​​​មាន​​​អ្វី​​​ខុស​​​ប្លែក​​​មែន​​​ទេ​​​? ជួប​​​គ្នា​​​នៅ​​​អត្ថបទ​​​បន្ទាប់​​​ណា​​​!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 30, 2016.

Pregnancy calendar week 12. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week12.html. Accessed May 30, 2016.

Your pregnancy: 12 weeks. http://www.babycenter.com/6_your-pregnancy-12-weeks_1101.bc. Accessed May 30, 2016.

Your baby at week 12. http://www.whattoexpect.com/pregnancy/week-by-week/week-12.aspx. Accessed May 30, 2016.

Understanding diagnosis of Down Syndrome. http://www.ndss.org/Resources/New-Expectant-Parents/Understanding-a-Diagnosis-of-Down-Syndrome/. Accessed May 30, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម