
គុណសម្បត្តិ៖ កាយវិការ Cow Pose ជួយធ្វើឲ្យលំនឹងរាងកាយម៉ាក់ៗប្រសើរជាងមុន ជួយធ្វើឲ្យអារម្មណ៍ស្ងប់ និងកាត់បន្ថយភាពតានតឹង។ កាយវិការនេះ ក៏ជួយធ្វើឲ្យទ្រនុងឆ្អឹងខ្នង និងក យឺតងាយបត់បែនផងដែរ។
៤- កាយវិការ Cat Pose
Cat Pose កាយវិការនេះ ធ្វើដូចសត្វឆ្មារចំកោងខ្នង។ អនុវត្តនៅពេលព្រឹកព្រលឹម មិនទាន់ញុាំអាហារ ដោយធ្វើកាយវិការបែបនេះហើយប្រឹងទប់ឲ្យនៅមួយកន្លែង យូរតាមដែលអាចធ្វើបាន តែមិនត្រូវលើសពី ១៥ វិនាទីឡើយ។

គុណសម្បត្តិ៖ Cat Pose ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយឲ្យអារម្មណ៍បានធូរស្បើយ សម្រួលចរន្តឈាម។ កាយវិការនេះ ល្អបំផុតសម្រាប់កាត់បន្ថយស្រេ្តស។
៥- កាយវិការ Leg up the wall Pose
Leg up the wall Pose ជាកាយវិការគេងលើកជើងត្រង់ឡើងលើ ហើយគូទផុតពីកម្រាល។ អនុវត្តនៅពេលព្រឹកព្រលឹម មិនទាន់ញុាំអាហា ដោយធ្វើកាយវិការបែបនេះហើយប្រឹងទប់ឲ្យនៅមួយកន្លែង យូរតាមដែលអាចធ្វើបាន តែមិនត្រូវលើសពី ១៥ វិនាទីឡើយ។

គុណសម្បត្តិ៖ កាយវិការ Leg up the wall Pose ជួយសម្រាលភាពចុករួយស្រពន់ជើង ជួយបំបាត់អាការៈឈឺក្បាល និងគេងមិនលក់ ជួយធ្វើឲ្យអារម្មណ៍ស្ងប់។