backup og meta

ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ

ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ

លំហាត់​ប្រាណ​ពេល​មាន​ផ្ទៃ​ពោះមិន​មែន​ជា​រឿង​គ្រោះថ្នាក់​នោះ​ទេ គឺ​ល្អ​ចំពោះ​សុខភាព និង​អាច​ជួយ​ឲ្យ​សម្រាល​កូន​ស្រួល​ទៀត​ផង។ តែ​ទោះ​យ៉ាង​ណា​ស្រីៗ​យើង​ត្រូវ​ចេះ​ជ្រើស​​រើស​ក្បាច់​ហាត់​ប្រាណ​ណា​ដែល​សម​ស្រប​ចំពោះ​រាងកាយ​យើង និង​គភ៌។

Hello គ្រូពេទ្យ នឹង​ណែនាំ​នូវ​ក្បាច់​ហាត់​ប្រាណ​មួយ​ចំនួន​ដែល​មាន​សុវត្ថិភាព និង​ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។

១- ដើរ

ការ​ដើរ​ចុះ​ដើរ​ឡើង​ឲ្យ​បាន​ច្រើន​ពេល​មាន​ផ្ទៃពោះ​ជួយ​សម្រួល​សរសៃ​សសូង កាត់​បន្ថយ​អាការៈ​ហើម​ជើង និង​ងាយ​ស្រួល​ក្នុង​ការ​សម្រាល​កូន។

២- អង្គុយ​ងើប​ចុះ​ឡើង

វិធី​ហាត់​ប្រាណ​បែប​នេះ គួរ​ហាត់​រយៈ​ពេល ១៥ នាទី ដោយ​កាន់​ដុំ​ដែក​ទម្ងន់ ១,៥-២ គីឡូ ឈរ​កន្ធែក​ជើង​ឲ្យ​ធំ​ជាង​ទំហំ​ត្រគាក​បន្តិច ប្រឹង​ក្បាល​ពោះ ហើយ​បង្វិល​ស្មា​ទៅ​ក្រោយ។ ចាប់​ផ្ដើម​បន្ទន់​ជង្គង់ ហើយ​បន្ទាប​ខ្លួន​អង្គុយ​ចុះ រក្សា​ទីតាំង​ជង្គង់ កុំ​ឲ្យ​លយ​ទៅ​មុខ​ហួស​ម្រាម​ជើង រួច​ពន្លា​ជង្គង់​មក​ទី​តាំង​ដើម​វិញ ហើយ​លើក​ដៃ​ឡើង​លើ​ឲ្យ​ផុត​ក្បាល។ ធ្វើ​បែប​នេះ​សារ​ឡើង​វិញ​ឲ្យ​បាន ១០-១៥ ដង។

៣- ហែលទឹក

ហែល​ទឹក​វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​រាង​កាយ​នៅ​សកម្ម និង​ធ្វើ​ចលនា​សាច់​ដុំ​អាង​ត្រគាក ​វា​​មាន​សុវត្ថិភាព​ល្អ​ណាស់ មិន​ប៉ះពាល់​ដល់​អាអូន​ទេ​លើក​លែង​តែ​គ្រូ​ពេទ្យ​ហាម​ឃាត់។ យើង​អាច​ចាប់​ផ្តើម​ដោយ​ការ​ហែល​យឺតៗ ហើយ​បង្កើន​កម្រិត​ពេល​ខ្លួន​យើង​អាច​ទៅ​រួច។ យ៉ាង​ណា​ក៏​ដោយ យើង​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ទៅ​ហែល​ក្នុង​អាង​ហែល​ទឹក​រួម ដែល​មាន​មនុស្ស​ច្រើន​ពី​កន្លែង​ផ្សេងៗ​គ្នា ព្រោះ​ប្រព័ន្ធ​ការពារ​យើង​​ខ្សោយ​ជាង​មុន​ធ្វើ​ឲ្យ​ងាយ​​ឆ្លង​រោគ។

ហាត់ប្រាណ

៤- ហាត់​យូហ្គា

យូហ្គា ជា​វិធី​ហាត់​ប្រាណ​បែប​ស្រាលៗ ដែល​ពិភពលោក​សុទ្ធ​តែ​ជឿ​ថា អាច​ជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពិសេស​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ហាត់​យូហ្គា កាន់​តែ​ល្អ​ទៀត ព្រោះ​អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​បាន​ត្រឹម​ត្រូវ រក្សា​សម្ពាធ កម្រិតជាតិ​ស្ករ កាត់​បន្ថយ​បញ្ហា​ប្រឈម​ជា​ច្រើន​ពេល​ពពោះ។

៥- លើក​ដៃ​លើក​ជើង

បើ​មិន​អាច​ហាត់​ប្រាណ​តាម​ប៉ុន្មាន​វិធី​ខាង​លើ ហោច​ណាស់​ម៉ាក់ៗ​អាច​ធ្វើ​ចលនា​រាង​កាយ ដោយ កាយ​វិការ​ដោយ​លើក​​ដៃ​លើក​ជើង​ក៏​បាន មិន​​ត្រូវ​​នៅ​​ស្ងៀម ឬ​អង្គុយ​ធ្វើការ​យូរ​នោះ​ទេ។ អ្វី​ដែល​គួរ​បារម្ភ​នោះ​គឺ​ការ​អង្គុយ​យូរ​នាំ​ឲ្យ​ចលនា​ឈាម​រត់​មិនបាន​ល្អ​ដែល​យើង​គួរ​តែ​ងើប​ឈរ ​ដើរ​ ២-៣ ​ជុំ ឬ​ពត់​ដៃ​​ជើង​រៀង​រាល់ ១ម៉ោង​ម្តង​ពេល​កំពុង​ធ្វើ​ការ ឬ​ដើរ​មួយ​ភ្លែត​ជុំវិញ​ផ្ទះ។

លំហាត់ប្រាណគួរចៀសវាងពេលពពោះ៖

– លំហាត់​ប្រាណ​ទាំង​ឡាយ​ណា ងាយ​ធ្វើ​ឲ្យ​ដួល

– លំហាត់​ប្រាណ​ទាំង​ឡាយ​ណា​ ​អាច​ប៉ះ​ទង្គិច​​ពោះ(គ្រវី​ខ្លួន ឬ​​ប្តូរ​ទីតាំង​ភ្លាមៗ)

– កីឡា​ ត្រូវ​ប៉ះ​ពាល់​នឹង​រាងកាយ

– លំហាត់​​ប្រាណ​ទាំង​ឡាយ​ណា​ ​ត្រូវ​ការ​លោត ហក់ ឬ​ផ្លោះ

– លំហាត់​ប្រាណ​ដែល​ត្រូវ​បង្វិល​ចង្កេះ​ពេល​ឈរ

– លំហាត់​ប្រាណ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង

– ហាត់​ប្រាណ​ក្នុង​អាកាស​ធាតុ​ក្តៅ​ ហើយ​សើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម