ចាប់ផ្តើមដឹងថាមានផ្ទៃពោះភ្លាម ស្រីៗគ្នាយើង ច្បាស់ជាទទួលបានការយកចិត្តទុកដាក់ មើលថែពីមនុស្សជុំវិញខ្លួន ពិសេសប្តីយើងច្រើនជាងមុនមិនខាន។ ទោះទទួលបានការជ្រោមជ្រែង បារម្ភច្រើនក្តី ប៉ុន្តែស្រីៗគ្នាយើងផ្ទាល់ គួរដឹងអ្វីត្រូវធ្វើ អ្វីមិនគួរធ្វើចាប់តាំងពីត្រីមាសដំបូង រហូតដល់ថ្ងៃសម្រាលឲ្យបានច្បាស់ ទើបសុខភាពម៉ាក់ និងបេប៊ីក្នុងផ្ទៃ ក៏ល្អទៅតាមនឹងដែរ។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់គ្នាយើងពីតិចនិកតាមដាន ថែទាំសុខភាព ចាប់ពីពពោះដំបូង រហូតដល់សម្រាលឲ្យបានដឹងទាំងអស់គ្នា។
១- ត្រីមាសដំបូង (ចាប់ពីពេលបង្កកំណើតដល់សប្តាហ៍ទី ១២)
សម្រាប់ការពិនិត្យផ្ទៃពោះដំបូង គ្រូពេទ្យច្រើនពិនិត្យលើរាងកាយ ដើម្បីវាយតម្លៃសុខភាពយើង។ យើងនឹងទទួលបានឯកសារ រាប់បញ្ចូលពីថ្ងៃដំបូងនៃការពពោះ និងអាយុគភ៌ ហើយត្រូវធ្វើតេស្តឈាម ដើម្បីរកពីមេរោគ ប្រមេះទឹកថ្លា ឬ ប្រមេះទឹកបាយ ដូច្នេះបើយើងមិនដែលពិនិត្យមាត់ស្បូនតាម Pap smear ពីមុននោះ គ្រូពេទ្យអាចនឹងស្នើសុំយើងឲ្យធ្វើការតេស្ត។
ជាធម្មតា យើងត្រូវទៅជួបគ្រូពេទ្យរៀងរាល់ ៣-៤ សប្តាហ៍ម្តង ដោយគ្រូពេទ្យ នឹងពិនិត្យមើលសម្ពាធឈាម ទម្ងន់ និងទឹកនោម ដើម្បីពិនិត្យពីបរិមាណប្រូតេអ៊ីន និងស្ករគ្លុយកូស។ គ្រូពេទ្យ ក៏អាចសួរសំណួរមួយចំនួនទាក់ទងនឹងបញ្ហានៅពេលផ្សេងទៀត អំឡុងពេលយើងចាប់ផ្តើមពពោះដូចគ្នា។
នៅចន្លោះសប្តាហ៍ទី ១២-១៣ គ្រូពេទ្យនឹងពិនិត្យពីចង្វាក់បេះដូងកូនយើង និងរៀបចំការថតអេកូ ហើយបើស្រីៗគ្នាយើងពពោះ មានអាយុលើសពី ៣៥ ឆ្នាំ និងមានជំងឺដុំសាច់ក្នុងស្បូន ឬមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ពេទ្យអាចស្នើឲ្យយើងណាត់ជួបជាមួយគ្រូពេទ្យឯកទេសជំងឺទាំងនេះ ដើម្បីស្វែងរកដំណោះស្រាយ និងវិធីព្យាបាលសក្តិសមសម្រាប់សុខភាពយើង។
២- ត្រីមាសទី ២ (ចាប់ពីសប្តាហ៍ទី ១២-២៤)
នៅអំឡុងត្រីមាសទី ២ ជាត្រីមាសល្អបំផុតសម្រាប់ការវះកាត់ណាមួយដែលចាំបាច់ ឧទាហរណ៍ ការវះកាត់ថង់ទឹកប្រមាត់ជាដើម។ គ្រូពេទ្យអាចនឹងស្នើសុំឲ្យយើងធ្វើតេស្ត Alpha-fetoprotein (AFP) screen ដែលត្រូវបានគេស្គាល់ថា មានអេក្រង់បី ដើម្បីពិនិត្យមើលការវិវត្តរបស់ទារក នៅចន្លោះសប្តាហ៍ទី ១៥-២០។
អត្ថបទពាក់ព័ន្ធ៖
- ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?
- ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់
៣- ត្រីមាសទី ៣ (ចាប់ពីសប្តាហ៍ទី ២៤ រហូតដល់ពេលសម្រាល)
អំឡុងត្រីមាសទី ៣ គ្នាយើងត្រូវទៅជួបគ្រូពេទ្យរៀងរាល់ ២-៣ សប្តាហ៍ម្តង ចាប់ពីយើងពពោះBIសប្តាហ៍ទី ២៤-៣០ ខណៈកាលវិភាគធម្មតាសម្រាប់ថែទាំសុខភាពមុនសម្រាលអំឡុងពេលនេះ មានដូចជា៖
– សប្តាហ៍ទី ២៦៖ ត្រូវធ្វើការពិនិត្យជាតិស្ករដោយតាមរយៈតេស្ត Glucola Screen ដើម្បីពិនិត្យរកពី ជំងឺទឹកនោមផ្អែមពេលពោះ។
– សប្តាហ៍ទី ២៨៖ គ្រូពេទ្យ នឹងរកមើលពីសញ្ញានៃការកើតកូនមិនគ្រប់ខែ ដោយផ្អែកលើលទ្ធផលបណ្តុះមេរោគ Group B strep នៅតាមទ្វារមាស។ បើចាំបាច់ គ្រូពេទ្យនឹងត្រូវតាមដានសុខភាពយើងជាប្រចាំ។
– សប្តាហ៍ទី ៣២៖ គ្រូពេទ្យ នឹងកំណត់មើលពីទីតាំងគភ៌ ដោយការឆ្លុះអេកូ។
– សប្តាហ៍ទី ៣៦៖ ត្រូវឧស្សាហ៍ទៅជួបគ្រូពេទ្យ ព្រោះអំឡុងពេលនេះ យើងអាចមានហានិភ័យមួយចំនួន ដូចជា ទីតាំងកូនមិនប្រក្រតី ឬកូនបញ្ច្រាស់ជាដើម។
– សប្តាហ៍ទី ៣៧-៣៨៖ ត្រូវធ្វើការត្រួតពិនិត្យមាត់ស្បូនរៀងរាល់សប្តាហ៍។
– សប្តាហ៍ទី ៣៩៖ យើងអាចប្រឈមសម្រាលកូនគ្រប់ពេល ក្នុងករណីមាត់ស្បូនចាប់ផ្តើមបើក។
– សប្តាហ៍ទី ៤០៖ កូនបានត្រៀមខ្លួនរួចរាល់ក្នុងការចេញមកក្រៅមើលផែនដី បើមិនទាន់ឈឺពោះកើតកូនទេ ត្រូវចាំបាច់ឧស្សាហ៍មកធ្វើការពីនិត្យជាប្រចាំ។
– ឈានចូលសប្តាហ៍ទី ៤២៖ គ្រូពេទ្យនឹងណែនាំនឹងធ្វើការវះកាត់ ព្រោះអំឡុងពេលនេះ អាចបង្កគ្រោះថ្នាក់ដល់យើង បើនៅបន្តការពរពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]