backup og meta

ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន

ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន

ពេល​ពពោះ និង​ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​តែ​មាន​លេច​ចេញ​នូវ​ស្នាម​សង្វារ​នៅ​លើ​ស្បែក ពិសេស​កន្លែង​ដែល​រីក​ធំ ដូចជា ត្រង់​ក្បាល​ពោះ សុដន់ កំភួនជើង និង​ភ្លៅ។ ស្នាម​សង្វារ​ធ្វើ​ឲ្យ​បាត់បង់​សោភណ​ភាព អ៊ីចឹង​ហើយ​ស្រីៗ​គ្នា​យើង​មក​ដឹង​ពី​វិធី​ការពារ និង​បំបាត់​ស្នាម​សង្វារ ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​របស់​ម៉ាក់ៗ​ដែល​ឆ្លង​កាត់​ការ​សម្រាល​កូន ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ៖

១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ពេល​ពពោះ គីឡូ​ក៏​ឡើង ស្បែក​ស្ងួត​បែក​ស្រកា ព្រោះ​ប្រឹង​រីក ងាយ​នឹង​ឡើង​សង្វារ​ណាស់ អ្នកនាង​ស្រីណាត ជា​អ្នក​លក់​សម្លៀក​បំពាក់ នៅ​ផ្សារ​ធំ​ថ្មី ដែល​មាន​កូន​២នាក់​ហើយ​នោះ ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃ​ពោះ ញ៉ាំ​ទឹក​ឲ្យ​ច្រើន ពិសេស​ពេល​ថ្ងៃ។ ចំពោះ​បទ​​ពិសោធ​របស់​អ្នកនាង ការ​ញ៉ាំ​ទឹក​ច្រើន សុខភាព​ល្អ ជួយ​ឲ្យ​ស្បែក​មាន​សំណើម ឯ​សង្វារ​ក៏​មិន​មាន​ដែរ។

២- គ្រប់គ្រងទម្ងន់​​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ឡើង​ខ្លាំង​ពេក

ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក​ពេល​ពពោះ ធ្វើ​ឲ្យ​ស្បែក​រីក ងាយ​នឹង​ឡើង​សង្វារ អ៊ីចឹង​ហើយ​ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​វិធី​គ្រប់​គ្រង​ទម្ងន់ កុំ​ឲ្យ​ឡើង​លើស​ពី ១៣ គីឡូក្រាម ចាប់​តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល។ នេះ​​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ដាណេ ដែល​មាន​កូន​ដល់​ទៅ​៣នាក់ តែ​មិន​មាន​សង្វារ​សូម្បី​បន្តិច។

អត្ថបទពាក់ព័ន្ធ៖

៣- លាប​ប្រេង​ដូង

ចាស់ៗ​ពី​ដើម គ្មាន​អី​លាប​ក្រៅ​ពី​ប្រេង​ដូង​នោះ​ទេ វា​ជួយ​ឲ្យ​ស្បែក​មាន​សំណើម អត់​មាន​សង្វារ។ ការ​ធ្វើ​តាម​ជំនឿ​ចាស់ៗ​មួយ​នេះពិត​​ជា​ល្អ​មែន អស់​លុយ​តិច ហើយ​មាន​ប្រសិទ្ធភាព​ទៀត ដោយ​លាប​ចាប់​ពី​ពេល​មាន​ផ្ទៃពោះ រហូត​ដល់​ថ្ងៃ​សម្រាល នេះ​បើ​តាម​បទ​ពិសោធ​របស់​អ្នកនាង សុភាព ជា​ស្ត្រី​មេផ្ទះ រស់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

៤- លាប​ឡេ ឬ​ក្រែម​បំបាត់​សង្វារ

ជា​អ្នក​ម៉ាក់​វ័យ​ក្មេង​មួយ​រូប ដែល​និយម​ភាព​ស៊ីវិល័យ អ្នកនាង​លីនណា ថា បច្ចេក​ទេស​បំបាត់​សង្វារ​សម័យ​នេះ គ្មាន​អ្វី​ក្រៅ​ពី​លាប​ឡេ ឬ​ក្រែម​បំបាត់​សង្វារ​នោះ​ទេ ក្រៅ​ពី​នោះ​អ្នកនាង​ចូលចិត្ត​ហាត់​ប្រាណ ដើម្បី​កុំ​ស្បែក​យារ​ធ្លាក់​ក្រោយ​សម្រាល។

៥- ញ៉ាំ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក និង​វីតាមីន C

ញ៉ាំ​ផ្លែឈើ​ល្អ​ចំពោះ​សុខភាព​ម្តាយ និង​គភ៌ ជាពិសេស​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក និង​វីតាមីន C ញ៉ាំ​ច្រើន​កាលណា​ស្បែក​មាន​សំណើម មិន​ងាយ​មាន​សង្វារ​ទៀត នេះ​តាម​ការ​លើក​ឡើង​របស់​អ្នកនាង ម៉ានី ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម