វីតាមីនគ្រប់ប្រភេទសុទ្ធតែល្អចំពោះស្រ្តីមានផ្ទៃពោះ ជួយទ្រទ្រង់គភ៌ឲ្យលូតលាស់ និងមានសុខភាពល្អ ចៀសផុតពីហានិភ័យផ្សេងៗ។ ថ្ងៃនេះ Hello គ្រូពេទ្យ សូមលើកយកពីអត្ថប្រយោជន៍នៃវីតាមីន D ចំពោះកូនផ្ទៃ ឲ្យម៉ាក់ៗបានដឹង។
វីតាមីនគ្រប់ប្រភេទសុទ្ធតែល្អចំពោះស្រ្តីមានផ្ទៃពោះ ជួយទ្រទ្រង់គភ៌ឲ្យលូតលាស់ និងមានសុខភាពល្អ ចៀសផុតពីហានិភ័យផ្សេងៗ។ ថ្ងៃនេះ Hello គ្រូពេទ្យ សូមលើកយកពីអត្ថប្រយោជន៍នៃវីតាមីន D ចំពោះកូនផ្ទៃ ឲ្យម៉ាក់ៗបានដឹង។

វីតាមីន D មានតួនាទីសំខាន់នៅក្នុងដំណើរការឆ្អឹង ធ្វើឲ្យឆ្អឹងរឹងមាំ ដោយវាបំលែងជាតិកាល់ស្យូម និងផូស្វាតឲ្យមានលំនឹង នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។
ការញ៉ាំវីតាមីន D ឲ្យបានគ្រប់គ្រាន់ពេលមានផ្ទៃពោះ ល្អទាំងចំពោះសុខភាពម្តាយ និងកូន ដែលក្នុងនោះជួយកាត់បន្ថយគ្រោះថ្នាក់ជំងឺបម្រុងក្រឡាភ្លើង ជំងឺទឹកនោមផ្អែមពេលពពោះ កាត់បន្ថយការធ្លាក់ឈាមច្រើន បង្ការកូនកើតមកមិនគ្រប់គីឡូ និងកូនកើតមិនគ្រប់ខែជាដើម។
ស្រីៗត្រូវញ៉ាំវីតាមីន ៤០០ IU (International Units) រៀងរាល់ថ្ងៃ ពេលដឹងថាមានផ្ទៃពោះ រហូតដល់ថ្ងៃសម្រាល ឬយ៉ាងហោចណាស់ឲ្យបាន ៣ ខែដំបូងនៃការពពោះ។
វីតាមីន D ត្រូវបានផលិតអំឡុងពេលរាងកាយយើងប៉ះជាមួយនឹងកាំរស្មីព្រះអាទិត្យនាពេលព្រឹក ហើយស្រូបយកទៅក្នុងខ្លួន ហើយវាក៏មាននៅក្នុងខ្លាញ់ត្រីគ្រប់ប្រភេទ ផ្នែកលឿងនៃស៊ុត ត្រីធូណា ផ្សិត ក្រូច ទឹកដោះគោ គ្រាប់ធញ្ញជាតិ តៅហ៊ូ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
23/03/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ari
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ