៤- ញ៉ាំវីតាមីន មានផ្ទុកជាតិដែក និងអាស៊ីដហ្វូលីករៀងរាល់ថ្ងៃ
ញ៉ាំពពួកវីតាមីនបំប៉នមានផ្ទុកសារធាតុទាំងពីរនេះរៀងរាល់ថ្ងៃ គឺល្អខ្លាំង និងចាំបាច់អំឡុងពេលពពោះ ព្រោះជាតិដែក ជួយឲ្យគ្រាប់ឈាមក្រហម ហើយមានសុខភាពល្អ ខណៈអាស៊ីដហ្វូលីក ជួយការពារគភ៌ពីបញ្ហាពិការពីកំណើត។
អត្ថបទពាក់ព័ន្ធ៖
៥- ញ៉ាំសាច់ត្រី ឬសត្វសមុទ្រមានសំបក
ក្នុងមួយសប្តាហ៍ ស្រីៗពពោះគួរញ៉ាំអាហារដូចជា ញ៉ាំសាច់ត្រី ឬសត្វសមុទ្រមានសំបក ឲ្យបានយ៉ាងហោចណាស់ ៣៤០ក្រាម ឬច្រើនជាងនេះ។
– អាហារញ៉ាំសាច់ត្រី ឬសត្វសមុទ្រមានសំបកមួយពេល តិចបំផុត ត្រូវឲ្យបាន ៨៥ក្រាម។
– ចៀសវាងសាច់ត្រី ឬសត្វសមុទ្រមានសំបកមានជាតិបារតខ្ពស់ ដូចជា ត្រីឆ្លាម ត្រីដាវ ស្តេចត្រីស្បៃកា និងត្រី Tilefish។
– បើញ៉ាំត្រីធូណា ត្រូវញ៉ាំសាច់ត្រីធូណាស ដែលច្រកកំប៉ុងរួច ព្រោះត្រីធូណាស (Albacore (white) tuna ) មានជាតិបារតខ្ពស់។
– បង្គា ត្រីសាល់ម៉ុន និងអំបូរត្រី catfish (សន្តានដូចត្រីអណ្តែង) គួរញ៉ាំឲ្យបានច្រើន ព្រោះមានជាតិបារតទាប។
អត្ថបទពាក់ព័ន្ធ៖
៦- អាហារថ្ងៃត្រង់ កុំញ៉ាំពពួកឈីសទន់ និងសាច់សុទ្ធ
អាហារមួយចំនួន មានផ្ទុកបាក់តេរី ដែលអាចនាំឲ្យប៉ះពាល់អូនៗក្នុងផ្ទៃ ហេតុនេះមិនត្រូវញ៉ាំនោះទេ ដូចជា៖
– ឈីសទន់ មាន Feta, Brie និង Goat cheese ជាដើម។
– សាច់សត្វ ឬសាច់ត្រី ឆៅ និងចម្អិនមិនឆ្អិនល្អ (Sushi)
– បើញ៉ាំអាហារថ្ងៃត្រង់មានសាច់ និងសាច់ក្រក ត្រូវប្រាកដថា ត្រូវចំហុយឆ្អិនល្អ។
៧- កំណត់ការផឹកកាហ្វេ និងកុំផឹកគ្រឿងស្រវឹង
– ត្រូវផឹកកាហ្វេ ឬតែ គ្មានផ្ទុកជាតិកាហ្វេអ៊ីន។
– ផឹកទឹកឲ្យបានច្រើន កុំផឹកទឹកក្រូច។
– កុំផឹកជាតិអាល់កុល។