backup og meta

កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន

កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន

ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ Clostrium Tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា ឬ​ជ្រូក​ខាំ និង​របួស​ដោយសារ​ការ​មុត​អំបែង វត្ថុ​មិន​ស្អាត ឬ​ដែក​ច្រែះ​ជាដើម។

ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​​យក​​របស់​​មិន​​ស្អាត​​​កាត់ ឬ​បិទ​​រុំ​​ផ្ចិត​​កូន ហើយ​​ម្តាយ​មិន​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​តេតាណុស ចាក់​វ៉ាក់​សាំង​មិន​បាន​គ្រប់​​គ្រាន់ ឬ​មិន​បាន​ចាក់​រម្លឹក​ឡើង​វិញ ធ្វើ​ឲ្យ​ទារក​គ្រោះ​ថ្នាក់​ដល់​ស្លាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​តេតាណុស​ទាំង​៥ ដូស ដើម្បី​ការពារ​​ម្តាយ និង​កូន៖

ដូសទី១៖ ស្ត្រី​អាច​ចាក់​នៅ​ពេល​អាយុ ១៥ឆ្នាំ ឬ​នៅ​មាន​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​តេតាណុស​​លើក​ដំបូង​នេះ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ដូសទី២៖ ចាក់​យ៉ាង​តិច ១ ខែ ក្រោយ​ពេល​ចាក់​លើក​ទី ១ ដែល​ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល ៣ ឆ្នាំ ប៉ុណ្ណោះ។

ដូសទី៣៖ ចាក់​យ៉ាង​តិច ៦ ខែ ក្រោយ​ចាក់​លើក​ទី ២។ ការចាក់​វ៉ាក់សាំង​លើក​ទី ៣ នេះ​មាន​ប្រសិទ្ធ​ភាព​រយៈពេល ៥ ឆ្នាំ។

ដូសទី៤៖ ចាក់​យ៉ាង​តិច ១ ឆ្នាំ ក្រោយ​ចាក់​លើក​ទី ៣ (ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ) ដែល​ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល ១០ ឆ្នាំ។

ដូសទី៥៖ ចាក់​យ៉ាង​តិច ១ ឆ្នាំ ក្រោយ​ចាក់​លើក​ទី ៤ (ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ) ដែល​ដូស្ត​ទី​៥ នេះ មាន​ប្រសិទ្ធ​ភាព​រហូត ១ ជីវិត​ឯណោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម