ការស្តាប់ភ្លេង គឺជាសកម្មភាពមួយដែលមនុស្សជាច្រើនចូលចិត្តធ្វើ ពីព្រោះវាជួយសម្រួលអារម្មណ៍ បន្ធូរភាពតានតឹងបាន។ ស្របគ្នានេះ មានការលើកឡើងក្នុងចំណោមម៉ាក់ៗមានផ្ទៃពោះថា ការស្តាប់ភ្លេងអាចធ្វើឲ្យកូនក្នុងផ្ទៃមានអារម្មណ៍ ហើយថែមទាំងឆ្លាតទៀត។ បើតាមក្បួនពេទ្យ ការលើកឡើងនេះ ពិត ឬមិនពិត?
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែតថា ជាទូទៅ ការចាក់ភ្លេងឲ្យកូនស្តាប់ គឺគ្រាន់តែជាការឲ្យកូនដឹងឮ ពីអ្វីដែលនៅខាងក្រៅប៉ុណ្ណោះទេ។
ទាក់ទងនឹងកូនឆ្លាត ឬមិនឆ្លាត គ្មានអីទាក់ទងនឹងការស្តាប់បទចម្រៀងពេលម្តាយកំពុងពពោះទេ៖ “នៅក្នុងត្រីមាសទី៣នៃការពពោះ កូនអាចដឹងក្ដៅ ដឹងត្រជាក់ ហើយបើមានសំឡេងឮនៅខាងក្រៅ វាអាចធ្វើឲ្យកូនភ្ញាក់បាន មិនមែនគ្រាន់តែចាក់បទចម្រៀងស្ដាប់នៅខាងក្រៅអាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាតពីកំណើត គឺអត់ទេ’។
លោកវេជ្ជបណ្ឌិត បន្តថា ចំពោះការលើកឡើងដែលការស្ដាប់បទចម្រៀង ឬមើលរូបស្អាតៗ គឺដើម្បីឲ្យម្ដាយមានអារម្មណ៍ល្អ និងមានសុខភាពល្អប៉ុណ្ណោះ ពោលកាលណាម្ដាយមានសុខភាពល្អ កូនក្នុងផ្ទៃក៏មានសុខភាពល្អទៅតាមហ្នឹង ហើយកាលណាសុខភាពម្ដាយខ្សោយ សុខភាពកូនក៏ខ្សោយតាមហ្នឹងដែរ។ ប្រសិនបើកូនខ្សោយប្រាជ្ញាពីកំណើតមកហើយ ទោះស្តាប់ភ្លេងច្រើនប៉ុនណាក៏កូនមិនអាចឆ្លាតបានដែរ។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?
- ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ
- កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
- មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ
- លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ
- ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]