backup og meta

ម៉ាក់ៗពពោះឧស្សាហ៍អានសៀវភៅ-ស្ដាប់តន្រ្តីធ្វើឲ្យទារករីករាយ ខួរក្បាលឆ្លាសវៃ

ម៉ាក់ៗពពោះឧស្សាហ៍អានសៀវភៅ-ស្ដាប់តន្រ្តីធ្វើឲ្យទារករីករាយ ខួរក្បាលឆ្លាសវៃ

ដំបូន្មាន​របស់​គ្រូពេទ្យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ធ្វើ​យ៉ាង​ណា​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ សម្រាក​គ្រប់គ្រាន់ និង​ធ្វើ​ខ្លួន​ឲ្យ​រីករាយ ដើម្បី​កូន​ក្នុង​ផ្ទៃ​រីករាយ​តាម​ដែរ។ ក្នុង​នោះ​ការ​អាន​សៀវភៅ និង​ស្ដាប់​តន្ត្រី​នៅ​ពេល​កំពុង​មាន​ផ្ទៃពោះ បាន​រួម​ចំណែក​យ៉ាង​សំខាន់ ជួយ​ឲ្យ​កូន​យើង​កាន់តែ​មាន​អារម្មណ៍​ល្អ។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​អាន និង​ស្ដាប់​តន្ត្រី ជា​ពិសេស​បទ​ចម្រៀង​បែប​សប្បាយ​ៗ ពិតជា​អាច​ជួយ​បំបាត់​ភាព​តានតឹង ធុញថប់ អារម្មណ៍​ស្មុគស្មាញ កាត់​បន្ថយ​ស្ត្រេស និង​អាច​ជួយ​សម្រាល​ក្ដី​ទុក្ខ​សោក​កង្វល់​នៅ​ក្នុង​ចិត្ត​បាន​យ៉ាង​ល្អ​ប្រសើរ។

សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នោះ​បាន​បន្ថែមថា ​អំឡុង​ពេល​ពពោះ ស្ត្រី​តែងតែ​គិត​ច្រើន​ពី​នេះ​ពី​នោះ ដែល​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ ​ផ្លូវ​ចិត្ត​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។ ដូច្នេះ​អ្នក​ជំនាញ​ជា​ច្រើន​តែង​ជំរុញ​មិនឲ្យ​គិត ក្រៅពី​របប​អាហារ​សុខភាព ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​យក​ភាព​រីករាយ​ផ្នែក​ផ្លូវ​អារម្មណ៍​ពី​ការ​ស្ដាប់​តន្ត្រី ឬ​អាន​សៀវភៅ​ដែល​វា​អាច​ជួយ​ឲ្យ​អារម្មណ៍​សប្បាយ​ភ្លេច​អស់​ទុក្ខ​កង្វល់ ថែម​ទាំង​ផ្ដល់​ផល​ល្អ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​។

ចំពោះ​ការ​អាន​សៀវភៅ​វិញ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ចិត្ត​ស្ងប់​ល្អ ថែម​ទាំង​បង្កើន​ចំណេះដឹង​កាន់តែ​ច្រើន ពេល​មាន​កូន​អាច​ថែទាំ​បាន​ល្អ និង​ពេល​កូនកាន់តែធំ ​ទៅ​យើង​មាន​គ្រឹះ​ក្នុង​ការ​អប់រំ​ណែនាំ​ពួកគេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ។

ពពោះស្ដាប់តន្ត្រី

លោកវេជ្ជបណ្ឌិត​បាន​បន្ថែម មិន​ថា​ម្ដាយ​មាន​សកម្មភាព​បែប​ណា​នោះ​ទេ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​សកម្មភាព​ទាំង​នោះ​ដែរ។ ឧទាហរណ៍​ម្ដាយ​ភ្ញាក់ កូន​ក៏​ភ្ញាក់ បើ​មាន​នរណា​ស្រែក​គំហក​ដាក់​ម្ដាយ កូន​ក៏​ទទួល​បាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា ពេល​ម្ដាយ​រីករាយ​សើច កូន​ក៏​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា ញញឹមញញែម ដូច្នេះ​ហើយ​បាន​ជា​គ្រួសារ​ត្រូវ​ថ្នម​អ្នក​មាន​ផ្ទៃពោះ កុំឲ្យ​មាន​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត ព្រោះ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​កូន។

បើ​ទោះ​បី​ជា​ទារក​ក្នុង​ផ្ទៃ​មិន​អាច​យល់​ពី​ពាក្យ​សម្ដី​ដែល​យើង​កំពុង​និយាយ​ក៏​ពិតមែន ប៉ុន្តែ​ការ​អាន​សៀវភៅ​នឹង​ធ្វើឲ្យ​កូន​ទទួល​ឥទ្ធិពល​ពី​សំឡេង។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទារក​នឹង​ចងចាំ​សំឡេង​របស់​យើង ហើយ​​គ្រឹះ​ភាសា​របស់​កូន គឺ​អភិវឌ្ឍ​តាំងពី​នៅ​ក្នុង​ស្បូន​មក គេ​អាច​ស្ដាប់​ឮ​សំឡេង និង​ចងចាំ​បាន​ល្អ។ ហេតុនេះ​ហើយ​ម្ដាយ​គ្រប់រូប​គួរតែ​អាន​សៀវភៅ​ដែល​ល្អ​ៗ ឬ​ជា​ប្រភេទ​រឿង​និទាន​ផ្សេង​ៗ​ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ស្ដាប់។

វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគ​ស្ត្រី​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា​រូប​នោះ បាន​បញ្ជាក់​ថា បើ​ទោះ​ជា​ការ​អាន​សៀវភៅ​ពេល​ពពោះ ជាពិសេស​ចាប់ពី​ត្រីមាស​ទី​២ ទៅ​សំខាន់​ក៏​ពិត​មែន តែ​កូន​ពេល​ដល់​វ័យ​សិក្សា​ត្រូវ​តែ​ទទួល​បាន​ការ​អប់រំ​នៅ​សាលា ព្រោះ​ថា​ទី​នោះ​គឺជា​កន្លែង​ផ្ដល់​ចំណេះ សីលធម៌ សុជីវធម៌ តាម​បច្ចេកទេស​ត្រឹមត្រូវ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម