backup og meta

ពពោះ ចង់ឲ្យសុខភាពម្ដាយ និងកូនរឹងមាំល្អ ពេទ្យឯកទេសសម្ភពណែនាំរបបអាហារទាំងនេះ

ពពោះ ចង់ឲ្យសុខភាពម្ដាយ និងកូនរឹងមាំល្អ ពេទ្យឯកទេសសម្ភពណែនាំរបបអាហារទាំងនេះ

ម៉ាក់ៗពពោះ ត្រូវ​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ ជា​ពិសេស​ការ​ពិនិត្យ​សុខភាព និង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ម៉ាក់ៗ​ញ៉ាំ​ជា​ប្រចាំ។ ប្រភេទ ឬ​របប​អាហារ​ដែល​ម៉ាក់ៗ​ពពោះ​ញ៉ាំ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទៅ​កូន ឲ្យ​លូតលាស់​ប្រក្រតី និង​ជួយ​ដល់​សុខភាព​ម៉ាក់ៗ​ផង។

លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា អ្វី​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​ចូល​ទៅ វា​ចូល​ទៅ​ជួយ​ចិញ្ចឹម​គភ៌​នៅ​ក្នុង​ផ្ទៃ បើ​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ល្អៗ និង​គ្រប់​គ្រាន់​កូន​ក្នុង​ពោះ​ក៏​លូតលាស់​ល្អ តែ​បើ​ម៉ាក់ៗ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ឬ​ញ៉ាំ​មិន​គ្រប់​គ្រាន់ អាច​ធ្វើ​ឲ្យ​អា​អូន​ក្នុង​ពោះ​ជួប​បញ្ហា​ក្នុង​ការ​លូតលាស់​ហើយ។ ដូច​នេះ ស្ត្រី​ពពោះ​គួរ​ញ៉ាំ​អាហារ​តាម​ការ​ណែ​នាំ​មាន​ដូច៖

– ផឹកទឹក​ជា​មធ្យម ២.៥-៣លីត្រ/ថ្ងៃ ​ចាំ​បាច់​បំផុត សម្រាប់​ឆ្លើយ​តប​នឹងការ​កើន​ឡើងបរិមាណ​ឈាម និង​ការ​ផលិត​ទឹក​ភ្លោះ ហើយ​គេង​ឲ្យ​បាន​៨​ម៉ោង/ថ្ងៃ

– ស្ត្រី​គួរ​ញ៉ាំ​អាហារ​ចម្បង​យ៉ាង​ហោច​ណាស់ ៣ដង/​ថ្ងៃ មាន​អាហារ​ថាមពល (បាយ នំបុ័ង…) អាហារ​សាងសង់ (សាច់ ស៊ុត…) និង​អាហារ​ការពារ (បន្លែ ផ្លែ​ឈើ…) និង​ត្រូវ​បន្ថែម​ផ្លែ​ឈើ ឬ​ធញ្ញ​ជាតិ​នៅ​ពេល​រសៀល។

– អាហារ​ត្រូវ​ឆ្អិន​ល្អ (ហាម​ដាច់​ខាត សាច់​ឆៅ) អាហារ​មាន​ជាតិ​ប្រូតេអ៊ីន ប្រេង និង​ខ្លាញ់​ចូល​រួម​ដល់​ការ​ផលិត​កោសិកា​ខួរក្បាល និង​ភ្នែក​ទារក​ផង​ដែរ។ បញ្ជាក់៖ ប្រេង​ចម្រាញ់​ចេញ​បន្លែ​ដូច ផ្លែ Olive សណ្ដែក ល្អ​ជាង​បាន​ពី​សាច់។

– ទឹកដោះគោ ទឹក​ផ្លែឈើ ត្រូវ​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ

– ក្នុង​មួយ​ថ្ងៃ ម៉ាក់ៗ​ពពោះ​គួរ​ញ៉ាំ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​យ៉ាង​ហោច​ណាស់៖ អាស៊ីដ​ហ្វូលិក ៦០០ ​មិល្លីក្រាម ជាតិដែក ២៧ មិល្លីក្រាម កាល់ស្យូម ១.០០០ មិល្លីក្រាម (ទទួល​ទានជា​មួយ​ម៉ាញ៉េស្យូម ដើម្បី​ការ​ស្រូប​យក​ល្អ)។ល។

បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ពពោះ ក៏​ត្រូវ​ចៀស​វាង​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​មិន​ល្អ​ ពេល​ញ៉ាំ​ពពោះ​ដូច​ជា៖

១.ចៀសវាង តែ​កាហ្វេ (ញ៉ាំ​បាន​១ពែង ច្រើន​បំផុត និង​តិច​ជា ​២០០ មិល្លីក្រាម/ថ្ងៃ) ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់

២.ម៉ាក់​ៗ​ពពោះ គួរ​ចៀស​វាង​ត្រី និង​គ្រឿង​សមុទ្រ​មួយ​ចំនួនដែលមានជាតិបារ៉តខ្ពស់ ដូចជាត្រីឆ្លាម។

៣.ហាម​ដាច់​ខាត​ការ​ប្រើ​ប្រាស់​ថ្នាំ​ខ្មែរ ថ្នាំ​ចិន​សែ ស្រា​ថ្នាំ ដូង​ទុំ គ្រាប់​ជី…(មិន​មាន​ការ​ពន្យល់​ច្បាស់​លាស់​ពី​ផល​ចំណេញ និង​ផល​ប៉ះពាល់​លើ​សុខភាព តែ​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​ក្រោយ​សម្រាល)។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា?

វ៉ាក់សាំងប៉ុន្មានមុខនេះមិនគួរចាក់អំឡុងពេលពពោះ អាចបណ្ដាលឲ្យ​ពិការ​អវយវៈ​កូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម