backup og meta

សប្តាហ៍ទី ១៧៖ ចង្វាក់បេះដូងបេប៊ីលោតញាប់​ជាង​យើង ២ដង ​តែ​មិន​បាច់​ព្រួយទេ

សប្តាហ៍ទី ១៧៖ ចង្វាក់បេះដូងបេប៊ីលោតញាប់​ជាង​យើង ២ដង ​តែ​មិន​បាច់​ព្រួយទេ

ការលូតលាស់គភ៌

បេប៊ីលូត​លាស់​លឿនណាស់ ហើយ​ដល់​ពេល​នេះគេ​មាន​ទំហំ​​ប៉ុន​ផ្លែ​ប៉ិកួរៈ ទម្ងន់​ប្រមាណ ​១៥០​ក្រាម និង​មាន​ប្រ​វែង ​​១២ ​សង់​ទី​ម៉ែត្រ​។ ខ្លាញ់​ចាប់​ផ្តើម​មាន​ ហើយវា​នឹង​បន្ត​រហូត​ដល់​ប្រមាណ ២​/៣ នៃ​ទម្ងន់ខ្លួនអាអូនពេល​កើត។ វា​មាន​សារសំខាន់​ក្នុង​ការ​រក្សា​កម្តៅ​ខ្លួន​កូន។

ចំណែក​បេះដូង​បេប៊ី​លោត​ក្នុង​ល្បឿន​ពី ១៤០ ទៅ ១៥០ ដង​/១​នាទី ដោយ​ទៀង​ទាត់ លឿន​ជាង​បេះ​ដូង​យើង​ប្រ​ហែល ​២ ដង។ នេះ​មាន​ន័យ​ថាកូន​យើងខ្លាំង​ក្លាហើយ​ត្រូវការ​ថាម​ពល និង​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​មុន។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

ដើម​ទ្រូង​នឹង​ធំ​ជាង​មុន​ ​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួលនោះទេ ព្រោះ​អ័រ​ម៉ូន​យើងនឹង​ធ្វើ​ឲ្យ​ឈាម​រត់ទៅ​​ទ្រូង​កាន់តែច្រើន ​ដើម្បី​ត្រៀម​ផលិត​ទឹក​ដោះ។ វា​អាច​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ឡើង​មក​កាន់​តែ​ច្បាស់ និងទំហំ​ដោះ​ធំជាង​មុន។ យើងគួរ​ទិញ​អាវ​ក្នុង​ដែល​មានទំហំធំត្រូវនឹងដើមទ្រូង។

បេប៊ី​កាន់​តែ​ធំ ម៉ាក់ៗ​ក៏​ញ៉ាំ​ច្រើន​ជាង​មុន ឯ​ការ​ចាញ់​អាអូន​អាច​បាត់​ទៅ​វិញ​ហើយ។ បែប​នេះ​ម៉ាក់​ច្បាស់​ជា​សប្បាយចិត្ត ព្រោះ​អាច​ញ៉ាំ​បាន​តាម​ការ​ចង់ តែ​មិន​ត្រូវច្រើន​ហួស​ហេតុ​ពេក​ទេ ហើយ​ត្រូវ​ជៀស​វាង​អាហារ​ដែល​មាន​ខ្លាញ់ និង​ស្ករ​ច្រើន​។

យើងបារម្ភពីអីខ្លះ?

យើងអាច​នឹង​ខ្វាយ​ខ្វល់​ពីការ​ឡើង​កម្តៅ ឬ​បែក​ញើស​ញឹកញាប់ តែ​វា​មិន​មែន​ជា​បញ្ហា​ទេ គ្រាន់តែស្លៀក​ពាក់​ស្តើង និង​រលុង​ ងូត​ទឹក​ទៅ​រាង​កាយ​ត្រជាក់​វិញ​ហើយ។ ការ​ឡើង​កម្តៅ និង​ក្រហម​ស្បែកដោយ​សារ​ចំណុះ និង​ល្បឿន​ឈាម​យើងច្រើន​ជាងមុន។ ពេល​ដែលខ្លួន​​យើង​ក្តៅ​ កូន​ក្នុង​ពោះ​​ក៏​អាច​ទទួល​កម្តៅ​នេះ​ដែរ ។ ការ​បែក​ញើស​ច្រើន​អាច​ធ្វើ​ឲ្យបាត់​បង់​ជាតិ​ទឹក​ ដូច​នេះ​គួរ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន។

ការជួបជាមួយគ្រូពេទ្យ

 ៣- ប្រាប់អីខ្លះទៅពេទ្យ?

ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​វិល​មុខ​ភ្លាម តែ​កុំ​បារម្ភអី​មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​នោះទេ ជា​ញឹក​ញាប់​អាការៈ​នេះ​កើត​មាន​ចំពោះ​ស្រី្ត​មាន​ផ្ទៃ​ពោះ។ ពេល​​វិលមុខ​ យើង​គួរ​គេង​ផ្អៀង​ទៅ​ឆ្វេង ហើយ​លើក​ជើង​ឲ្យ​ខ្ពស់ជាង​ក្បាល ឬអង្គុយ​ចុះហើយ​ដាក់​ក្បាល​នៅ​ប្រឡោះជង្គង់។ គួរដក​ដង្ហើម​វែងៗ ហើយ​បន្ធូរ ឬដោះ​ខោ​អាវ​ដែល​តឹង​ចេញ​។ ​ប្រាប់គ្រូ​ពេទ្យ​ពី​រឿង​នេះ​ពេល​ទៅ​ជួប​​លើក​ក្រោយ។

ត្រូវធ្វើតេស្តអីខ្លះ?

លើក​មុនបើ​យើង​មិន​ទាន់​បានទៅ​ជួប​​ពេទ្យទេ យើង​គួរ​ទៅ​នៅ​សប្តាហ៍​នេះ។ គ្រូ​ពេទ្យ​នឹង​ធ្វើតេស្ត​មួយ​ចំនួនដូចជា៖

– វាស់​កម្ពស់ និង​សម្ពាធ​ឈាម

– ពិនិត្យ​ចង្វាក់​បេះ​ដូង​កូន

– វាស់ទំហំ និង​កម្ពស់​ស្បូន​ដោយ​ស្ទាប​ពី​ក្រៅ

– ពិនិត្យ​ហើម​​ដៃ​ជើង ឬសរ​សៃ​វ៉ែន​ឡើង​ធំ

– ពិនិត្យ​ជាតិ​ស្ករ និង​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

ទាំង​នេះ​ជា​ចំណុច​ដែល​យើង​គួរ​ដឹង​ពី​សុខភាព និង​សុវត្ថិភាព៖

ការថត​កាំ​រស្មី​អ៊ិច (X-ray)៖ ការថត​ពេល​ពពោះ​ជាធម្មតា​ មាន​សុវត្ថិភាព​ តែ​វាក៏​អាស្រ័យ​ទៅនឹង​បរិមាណ ​ប្រភេទ​នៃ​កាំ​រស្មី​ដែល​យើងប្រឈម​ដែរ។ វា​អាច​ធ្វើឲ្យ​បេប៊ី​មាន​រូប​រាង​ខុស​ប្រក្រតី ឬមហារីកគ្រាប់​ឈាម​ដល់​អាអូន។

ហាត់​ប្រាណ៖ ស្រីៗ​មួយ​ចំនួន​អាច​នឹង​ខ្វល់​ខ្វាយ​ពីការ​មិន​បាន​ហាត់​ប្រាណ​គ្រប់គ្រាន់។ ជាទូទៅ​ការ​ហាត់​ប្រាណ​ពេទ្យ​មិន​ហាម​ឃាត់​នោះ​ទេ តែ​ពេល​ខ្លះ​ក៏​មិន​ឲ្យ​ធ្វើ​ដែរ។ ការ​ហាម​ឃាត់​នេះ​គឺ​ដើម្បី​សុវត្ថិភាព​ម្តាយ និង​កូន។ មូល​ហេតុ​រួម​មាន ប្រឈម​នឹង​ការ​រលូត ធ្លាក់​ឈាម​តាមទ្វារ​មាស សុក​ពាំង​មាត់​ស្បូន ឬ​បម្រុង​ក្រឡា​ភ្លើង។ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​សុខភាព និង​សុវត្ថិភាព​យើង និង​កូន។

យើង​នឹង​ជួ​បគ្នា​ម្តង​ទៀត​នៅ​សប្តាហ៍​ទី​១៨!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size . Accessed June 8, 2016.

Pregnancy calendar week 17. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week17.html. Accessed June 8, 2016.

Your pregnancy: 17 weeks. http://www.babycenter.com/6_your-pregnancy-17-weeks_1107.bc. Accessed June 8, 2016.

17 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-17.aspx. Accessed June 8, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម