backup og meta

សប្តាហ៍ទី ១៨៖ អាអូនរើផង ធាក់ផង សំខាន់ស្តាប់ឮ​យើង​និយាយ​ទៀត

សប្តាហ៍ទី ១៨៖ អាអូនរើផង ធាក់ផង សំខាន់ស្តាប់ឮ​យើង​និយាយ​ទៀត

ការលូតលាស់គភ៌

ពពោះ ​១៨​ សប្តាហ៍​ហើយ! កូន​យើង​មាន​ទំហំ​ប៉ុន​ផ្លែម្ទេស​ប្លោក ទម្ងន់​ប្រមាណ ២០០ ក្រាម ប្រវែង​ប្រហែល​ ១៤ សង់​ទីម៉ែត្រអាអូន​ផ្ដើម​ចេះ​រើ​ គេ​អាច​ប្រែ​ខ្លួន រមួល​ខ្លួន និង​ធាក់​បាន។ ម៉ាក់អាច​ដឹង​ថា​កូន​ស្ងាប និង​​ត្អើក។ ត្រចៀក​អាអូន​​កំពុង​លូតលាស់ អាច​ស្ដាប់​ឮ​យើង​និយាយ​ទៀតវា​ជា​ពេល​ល្អ​ដែល​យើង​គួរ​និយាយ​ទៅ​​កូន​ដែល​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ

ភ្នែក​អា​អូន​ក៏​វិវត្ត​ដែរ​ ភ្នែក​ទាំង​ពីរ​រត់​មក​មុខ​ ​លែង​នៅ​ខាងៗ​ដូច​មុន​ហើយ ឯ​ស្រទាប់​រ៉េទីន​ក៏​អាច​ទទួល​ពន្លឺ​បាន​ ​បើ​សិន​ជា​យើងបញ្ចាំង​ភ្លើង​ទៅ​ក្នុង​ពោះ​

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

ការឈឺ​ចង្កេះអាច​នឹង​ធ្ងន់​ធ្ងរ​ជាង​មុន តែ​មិន​អី​ទេព្រោះ​វា​ជា​រឿង​ធម្មតា​នៅ​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ពោះកាន់​តែ​ធំ​ ចង្កេះកាន់​តែ​ឈឺ ដោយ​សារ​ចំណុច​​កណ្តាល​នៃ​ទម្ងន់​ខ្លួន​យើង​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ចង្កេះ​ទ្រ​ទម្ងន់​កាន់​តែ​ខ្លាំង។ មូល​ហេតុ​មួយ​ទៀត​នោះ​គឺ​អ័រម៉ូន​ទៅ​ធ្វើ​ឲ្យ​ឆ្អឹង​អាង​ត្រគាក​រីក​ធំ ​សរសៃ​ពួរ​ធូរ​ជាង​មុន។

ទាំង​នេះជាជំនួយខ្លះ កុំឲ្យឈឺចង្កេះខ្លាំង៖

-មិនគួរ​អង្គុយ​យូរ​ជាង​ ១​ម៉ោង៖ យើងគួរ​ងើប​ដើរ​ចុះ​ឡើង​ឲ្យ​សាច់​ដុំ​ និងសន្លាក់​បាន​ធ្វើ​ការ ដើម្បី​ឲ្យ​​ឈាម​រត់​បានល្អ។ ​បើ​ការងារ​យើង​តម្រូវឲ្យ​អង្គុយ ត្រូវ​អង្គុយ​ងើបៗ ដោយ​តោង​កៅអី​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ចង្កេះ។

-មិនគួរ​ឈរ​យូរ​ពេក៖ តែ​បើ​យើង​ត្រូវ​ឈរ​ចម្អិន ឬអ្វីផ្សេង​នោះ គួរ​ឈរ​លើ​កម្រាល​ដែល​ក្រាស់​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ខ្លួន​ និង​ចង្កេះ។

-មិនគួរ​លើក​របស់​ធ្ងន់៖ តែបើចាំបាច់ ត្រូ​វ​លើកយឺត​ដោយ​ប្រើ​កម្លាំង​ជើង​​។ បើ​ថង់​អីវ៉ាន់​យើងធ្ងន់​ គួរ​រំលែក​ជា២ស្មើគ្នា​ យួរដោយ​ដៃ​សង​ខាង។

យើងគួរបារម្ភពីអីខ្លះ?

ពេល​ខ្លះ​ការ​ឃ្លាន​ពេល​មាន​ផ្ទៃ​ពោះ ធ្វើឲ្យ​យើង​ចង់​ញ៉ាំ​របស់​ហឹរ និង​ក្តៅ​ដែល​អាច​ឲ្យ​ប្រឈម​នឹង​ការ​ក្រហាយ​ទ្រូង​កាន់​តែ​ខ្ពស់។ ដូច្នេះប្រសិនបើ​ក្រពះ​មិនសូវល្អ គួរគិតឡើងវិញ កុំចេះ​តែ​ញ៉ាំ​តាម​ចិត្ត​ចង់។​ ពេល​ពពោះ​អ័រ​ម៉ូន​​ប្រែ​ប្រួល​ ការ​កន្រា្តក់​សាច់​ដុំ​នៅ​ក្រពះ ​និង​ពោះ​វៀន​ថយ​ចុះ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ពិបាក​ជាង​មុន។ ដូច្នេះ​យើង​​គួរតែ​ញ៉ាំ​អាហារ​តិចៗ ហើយ​ច្រើន​ដង​វិញ​ដើម្បី​បន្ថយ​អាការៈ​ក្រហាយ​ទ្រូង។

ការជួបជាមួយគ្រូពេទ្យ

៣- ប្រាប់់អីខ្លះទៅពេទ្យ?

​ភ្នែកយើង​មានសង្កេត​ឃើញ​អ្វី​អណ្តែតៗពេលមើលទេ? វា​ជា​រឿង​ធម្មតា​ នេះ​មក​ពី​អ័រម៉ូន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង។ ទឹក​ភ្នែក​ក៏​មិន​សូវ​មាន​ដែរ ធ្វើ​ឲ្យ​ភ្នែក​​ស្ងួត និង​ស្រវាំងជាង​មុន។ ទៅជួប​គ្រូ​ពេទ្យ​ភ្លាម បើ​សិន​​កាន់​តែ​ធ្ងន់​ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ភ្នែក​ស្រវាំង​អាច​ជា​សញ្ញា​នៃការ​កើន​ឡើង​សារ​ធាតុ​រាវ​ក្នុង​ភ្នែក ដែល​ត្រូវព្យាបាល។ ហេតុ​ផលផ្សេង​ទៀត​រួមមាន​ ជំងឺទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ និង​លើស​សម្ពាធ​ឈាម។

ធ្វើតេស្តអីខ្លះ?

គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​អេកូនៅ​ក្នុង​ត្រី​មាស​ទី ២ ដែល​នឹង​ធ្វើ​នៅ​ចន្លោះ​សប្តាហ៍​ទី​ ១៨ និង ២២ នៃ​ការ​ពពោះ។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ការ​លូត​លាស់​បេប៊ី​តាមម៉ាស៊ីនអេកូបែប ​៣-D ឬ ៤-D ដូច្នេះ​យើង​នឹង​បាន​ឃើញ​រូប​ភាព​ពិត​ៗ​ជាច្រើន​របស់​អាអូន និងវីដេអូ​បង្ហាញ​ពី​អាអូន​ក្នុង​ពោះ។ គ្រូពេទ្យ​ក៏​នឹង​វាស់​ទំហំ​សរី​រាង្គ​​បេប៊ី​ដូច​ជា បរិមាណ​ទឹក​ភ្លោះ ​ទីតាំង​​សុក ​ដើម្បី​ឲ្យ​ប្រាកដ​ថា​អាអូនមាន​ឈាម​ទៅ​ចិញ្ចឹម​គ្រប់​គ្រាន់។

សុខភាព និងសុវត្ថិភាព

៣- #យើងត្រូវដឹងពីអីខ្លះ?

​មាន​​ចំណុច​សំខាន់ ២ ដែល​ស្រីៗ​យើង​គួរ​ដឹង​នៅ​សប្តាហ៍ទី ១៨នេះ៖

សារធាតុគ្រោះថ្នាក់ក្នុងអាហារសមុទ្រ៖ យើង​នៅ​តែ​អាច​ញ៉ាំ​គ្រឿង​សមុទ្រ​បាន​ដូច​ធម្មតា តែ​គួរ​ចាំ​ថា​មិនត្រូវ​ញ៉ាំ​ច្រើននោះ​ទេ។ គ្រឿង​សមុទ្រ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន តែ​ក៏​មាន​សារធាតុ​ពុល​ដែរ ដូច​ជា​ Dioxin និង​បារត។ បើសិនជា​ជាតិ​ពុល​នោះ​ច្រើនពេក​វា​អាច​នឹងប៉ះ​ពាល់​ដល់​ការ​វិវត្ត​របស់​បេប៊ី។

អស់កម្លាំង៖ បើយើងហត់​ពេល​ដើរ​ ត្រូវ​សម្រាក​សិន​ទើប​ទៅ​មុខ​ទៀត​បាន។ ការ​ធ្វើ​ការ​រហូត​ដល់​អស់​ដៃ​អស់​ជើង​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ ពេល​មាន​ផ្ទៃ​ពោះ​ការ​ធ្វើ​បែប​នេះមាន​គ្រោះ​ថ្នាក់​​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យយើង និង​កូន​ហត់​ដូច​គ្នា​ បណ្តាល​សុខ​ភាព​មិន​ល្អឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 10, 2016.

Pregnancy calendar week 18. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week18.html. Accessed June 10, 2016.

Your pregnancy: 18 weeks. http://www.babycenter.com/6_your-pregnancy-18-weeks_1108.bc. Accessed June 10, 2016.

18 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-18.aspx. Accessed June 10, 2016.

Blurred Vision During Pregnancy. http://www.whattoexpect.com/pregnancy/symptoms-and-solutions/vision.aspx. Accessed June 10, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម