គ្រូពេទ្យអាចនឹងណែនាំឲ្យយើងពិនិត្យដោយចោះបូមទឹកភ្លោះ។ វាជាការធ្វើតេស្តក្នុងករណីពិសេស មិនមែនសម្រាប់គ្រប់ស្រ្តីមានផ្ទៃពោះទេ។ តេស្តនេះអាចឲ្យយើងដឹងពីបញ្ហាសេនេទិចរបស់ក្មេង ដូចជាជំងឺ Down syndrome (កូនកើតមកប្រក្រតី) ។ ទោះយ៉ាងណាយើងគួរពិភាក្សាពីចំណុចល្អ និងមិនល្អ ចំពោះកម្រិតនៃការធ្វើតេស្តនេះជាមុន។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ការរួមភេទ៖ យើងបារម្ភថា ពេលពពោះមិនអាចរួមភេទបាន? គិតថាការរួមភេទអាចប៉ះពាល់ដល់កូន? កុំបារម្ភអី! ការរួមភេទដោយការការពារ មិនត្រូវបានហាមឃាត់ឡើយ ដរាបណាគភ៌យើងមិនមែនជាករណីពិសេស ដែលតម្រូវឲ្យតមរួមភេទជាចាំបាច់។ យ៉ាងណាក៏ដោយ ក៏មិនមានន័យថាយើងអាចរួមភេទបានដូចសព្វដងឡើយ។ ស្រីៗយើងមានអាររម្មណ៍មិនដូចមុនឡើយដោយសារស្ថានភាពសុខភាព ទំហំគភ៌ និងការប្រែប្រួលរាងកាយ។ យកល្អយើងគួរនិយាយជាមួយដៃគូពីបញ្ហាលើគ្រែនេះ ព្រោះវាពិតជាសំខាន់ណាស់ដែលប្តីប្រពន្ធយើងត្រូវមានពេលវេលាផ្ទាល់ខ្លួន។
ទឹកដោះគោមានផ្ទុកអ័រម៉ូន BST៖ ស្រីៗជាច្រើនញ៉ាំទឹកដោះគោដោយគិតថាវាមានសារធាតុចិញ្ចឹមច្រើន និងល្អសម្រាប់កូន។ យ៉ាងណាក្តីទឹកដោះគោដែលមានអ័រម៉ូន BST (អ័រម៉ូនដែលចាក់ដើម្បីឲ្យគោផលិតទឹកដោះបានច្រើន) ត្រូវបានរកឃើញថាមានគ្រោះថ្នាក់ច្រើនជាង។ ។ វាជាប្រូតេអ៊ីន ដូចនេះវាមិនមានសកម្មភាពលើរាងកាយមនុស្សឡើយ ត្រូវបានបំបែកដូចប្រូតេអ៊ីនផ្សេងៗទៀត។