ការលូតលាស់គភ៌
គ្នាយើងមានចាំអត់ សប្តាហ៍មុនអាអូនមានទំហំប៉ុនផ្លែចេក ចុះពេលនេះវិញ? បេប៊ីប៉ុនផ្លែការ៉ុតហើយ មានប្រវែងប្រហែលជា ២៦,៥ សង់ទីម៉ែត្រ និងទម្ងន់ប្រមាណ ៣៤០ក្រាម។ ពេលនេះពោះវៀនអាអូនអាចស្រូបយកជាតិផ្អែមៗបានតិចតួច ដែលលេប និងជុះទៅវិញតាមពោះវៀនធំ។ ទោះជាយ៉ាងនេះក្តី អាហារដែលទៅចិញ្ចឹមបេប៊ីភាគច្រើនបានមកពីសុក។ ថ្លើម និងអណ្ដើករបស់បេប៊ី មានមុខងារផលិតគ្រាប់ឈាម ឯខួរឆ្អឹងខ្នង បម្លែងគ្រាប់ឈាម និងជាសរីរាង្គចម្បងក្នុងការផលិតគ្រាប់ឈាមក្រហមចាប់តាំងពីខែទី ៩ ក្រោយពេលកើតរួច។
បម្រែបម្រួលរាងកាយ
១- រាងកាយយើងប្រែប្រួលអីខ្លះ?
គ្រប់គ្នាច្បាស់ជាសប្បាយចិត្ត ព្រោះស្រួលខ្លួនបន្តិចក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ពោះក៏មិនសូវរីកធំ ឯការរំខានក្នុងត្រីមាសដំបូងក៏បាត់ដែរ។ យ៉ាងណាមិញយើងនៅមានបញ្ហាជាច្រើនដែលត្រូវជម្នះទៀត
កង្វល់របស់ស្រីៗយើងមួយចំនួនគឺការឡើងមុន ដោយសារតែនៅក្នុងខ្លួនផលិតខ្លាញ់លើសលប់។ ដើម្បីកាត់បន្ថយបញ្ហាមុន ត្រូវឧស្សាហ៏លាងកន្លែងដែលឡើងមុនជាមួយនឹងសាប៊ូឲ្យបាន ២ដង/ថ្ងៃ ត្រូវជ្រើសរើសផលិតផលណាមិនសូវមានជាតិខ្លាញ់។។ កុំប្រើថ្នាំ ឬផលិតផលដើម្បីព្យាបាលមុនដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ ព្រោះអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។
បញ្ហាធំមួយទៀត សរសៃវ៉ែនជើងយើងនឹងងាយរីកប៉ោង ដោយសារតែបេប៊ីក្នុងពោះបានបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើសរសៃវ៉ែនជើងរបស់ម្តាយ។ ការពារកុំឲ្យមានការរីកប៉ោងសរសៃឈាមវ៉ែន យើងគួរហាត់ប្រាណរៀងរាល់ថ្ងៃ ដោយលើកជើងនៅពេលសមរម្យ គេងផ្អៀងទៅឆ្វេង និងពាក់ស្រោមរឹបជើង។
ចំណុចអ្វីខ្លះគួរបារម្ភ?
ពេលវេលានឹងកន្លងផុតទៅយ៉ាងលឿននៅពេលដែលយើងមានកូន និងចិញ្ចឹមពួកគេ។ មុនពេលដែលវាកន្លងផុតទៅយើងគួររក្សាទុកនូវការវិវត្តនៃការពពោះឲ្យកូនៗយើងធំឡើងបានឃើញ ដោយសរសេរ ថតឯកសារទុក រួចដាក់ក្នុងប្រអប់មួយ។ កូនៗនឹងមានកាភ្ញាក់ផ្អើលជាមិនខាន នៅពេលដែលគេបានឃើញពី កំណត់ហេតុ ឬរូបភាពមុនសម្រាលរបស់ពួកគេ។
ការជួបជាមួយគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ការស្ទះរន្ធទឹកដោះដោយសារតែសុដន់ត្រៀមរង់ចាំការសម្រាលអាអូន ទោះបីជាវានៅពេល ២ ទៅ ៣ខែ ទៀតបានសម្រាលក៏ដោយ។ មានដុំរឹង ក្រហម និងទន់នៅពេលប៉ះដើមទ្រូង វា ជារឿងធម្មតានៅក្នុងខែដំបូងនៃការមានផ្ទៃពោះ ជាពិសេសនៅខែទី ៦ និងបន្ទាប់ពីពពោះរួច។ ដោះស្រាយបញ្ហានេះ យើងគ្រាន់តែប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ និងម៉ាស្សាថ្នមៗដើម្បីសម្អាតរន្ធទឹកដោះក្នុងរយៈពេល ២-៣ថ្ងៃ ដូចពេលយើងបំបៅដោះកូនដូចគ្នា។ អ្នកជំនាញផ្តល់ដំបូន្មានកុំឲ្យប្រើពពួកអាវទ្រនាប់ដែលមានដែក ម្យ៉ាងវិញការពិនិត្យដោះដោយខ្លួនឯង យើងនៅតែធ្វើជារៀងរាល់ខែដដែល ទោះបីជាកំពុងពពោះក៏ដោយ។ ប្រញាប់ទៅជួបគ្រូពេទ្យ បើយើងស្ទាបទៅឃើញមានមានដុំនៅកន្លែងណាមួយ។
តើតេស្តអីខ្លះគួរដឹង?
ការជួបគ្រូពេទ្យជាប្រចាំក្លាយជាទម្លាប់របស់ស្រីៗមានផ្ទៃពោះទៅហើយ។ សប្តាហ៍នេះយើងអាចពិនិត្យនូវករណីមួយចំនួនដូចខាងក្រោម៖
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យទឹកនោមមើលស្ករ ប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– មើលហើមដៃជើង សរសៃវ៉ែនរីក។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងអីខ្លះ?
-ជាតិកាហ្វេអ៊ីន និងស្ករ៖ គ្នាយើងអាចផឹកភេសជ្ជៈដែលជាប្រភេទស្ករសេរ៉ូបានតាមចិត្ត តែកុំឲ្យលើសជាតិកាហ្វេអ៊ីន។ យើងគួរតែកំណត់ចំនួនជាតិកាហ្វេអ៊ីនមិនឲ្យលើស ២០០ មិល្លីក្រាម/ថ្ងៃ។ ទោះយ៉ាងណាត្រូវចាំថា គ្មានភេសជ្ជៈផ្អែមមួយណាដែលមានសុវត្ថិភាពនោះទេ។ បើសិនយើងចូលចិត្តភេសជ្ជៈទាំងនេះ គួរតែផឹក ១-២កំប៉ុង/ថ្ងៃ បានហើយ តែត្រូវប្រាកដថាយើងផឹកទឹក ទឹកដោះគោ និងទឹកផ្លែឈើស្រស់ដើម្បីផ្តល់ជាតិទឹក និងអាហារដល់ខ្លួនឯងបានគ្រប់គ្រាន់។
-អាហារប្រភេទថ្លើមសត្វ៖ ថ្លើមសត្វចាត់ទុកថាជាអាហារដែលសម្បូរទៅដោយវីតាមីន រ៉ែ និងប្រូតេអ៊ីន ប៉ុន្តែវាក៏មានពពួកវីតាមីន A ដែលមិនទាន់បំលែង។ ការញ៉ាំវីតាមីន A ច្រើនហួសហេតុពេកអាចធ្វើឲ្យអាអូនពិការផ្នែកណាមួយពីកំណើត ជាពិសេសនៅក្នុងខែទី១ នៃការពពោះ។ ប្រយ័ត្នឲ្យមែនទែនគ្នាយើង ថ្លើមគោសម្បូរទៅដោយវីតាមីនដែលមិនទាន់បានបំលែងលើស ៣ ដង នៃតម្រូវការគ្រូពេទ្យបានណែនាំ ដូចនេះយើងមិនគួរញ៉ាំថ្លើមរៀងរាល់ថ្ងៃនោះទេ ១-២ដង/ខែ គ្រប់គ្រាន់ហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]