ការលូតលាស់គភ៌
អាអូនមានទំហំប៉ុនផ្លែល្ពៅខ្ចី មានប្រវែងពីក្បាលដល់ចុងជើងប្រហែល ២៧,៩ សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ៤៥៣ ក្រាម។ បេប៊ីដូចក្មេងដែលទើបនឹងកើតបន្តិចម្តងៗហើយ ដោយបបូរមាត់ ត្របកភ្នែក និងរោមភ្នែកលេចចេញកាន់តែច្បាស់។
ក្នុងពេលនេះញាណរបស់អាអូនមានការលូតលាស់ជារៀងរាល់ថ្ងៃ គ្រប់រសជាតិតូចៗបានចាប់ផ្តើមវិវត្តនៅលើអណ្តាត។ ប្រព័ន្ធបន្តពូជរបស់បេប៊ីក៏ចាប់ផ្តើមលូតលាស់។ ចំពោះក្មេងប្រុស ពងស្វាស បានរំកិលចុះក្រោមពីក្នុងពោះ ចំណែកឯក្មេងស្រី ស្បូន និងក្រពេញអូវែ បានចូលទៅកន្លែងរបស់វា ហើយទ្វារមាសក៏ចាប់ផ្តើមលូតលាស់។
បម្រែបម្រួលរាងកាយ
១- រាងកាយើងប្រែប្រួលអីខ្លះ?
អំឡុងពេលនេះយើងសម្គាល់ឃើញថា ស្បូនកន្រ្តាក់ខុសពីធម្មតាម្តងម្កាល ដោយគ្មានការឈឺចាប់ ដែលគេហៅថា Braxton Hick។ យើងនឹងដឹងពីការកន្ត្រាក់ដោយក្បាលពោះឡើងរឹង។ កុំបារម្ភការកន្រ្តាក់នេះមិនមានផលប៉ះពាល់ដល់កូននោះទេ។ ប៉ុន្តែបើមានការកន្រ្តាក់ខ្លាំងខុសពីធម្មតា ឈឺចាប់ និងញឹកញាប់នោះ ប្រញាប់ទៅជួបពេទ្យជាបន្ទាន់ព្រោះវាអាចជាសញ្ញានៃការសម្រាលអាអូនមុនខែ។
ចំណុចអីខ្លះគួរបារម្ភ?
ពោះកាន់តែធំ ចំណែកជើងវិញដូចទើសៗ។ ការដែលមានអារម្មណ៍ទើសៗដោយសារតែសន្លាក់ចាប់ផ្តើមទន់ សរសៃចងចាប់ផ្តើមយឺត ឬចាល់ទឹកសន្លាក់។ កត្តាទាំងនេះនឹងជួយឲ្យយើងទប់លំនឹងបានល្អពេលពោះកាន់តែធំ។
ការជួបជាមួយគ្រូពេទ្យ
២- #ប្រាប់អីខ្លះទៅពេទ្យ?
សប្តាហ៍នេះយើងឃើញមានឈាមរាវចេញបន្ទាត់ពណ៌ក្រហម ឬផ្កាឈូកនៅជាប់នឹងខោក្នុង នេះបណ្តាលមកពីកស្បូនចាប់ផ្តើមសង់ស៊ីប ឬក៏ពេលខ្លះគ្មានមូលហេតុច្បាស់លាស់នោះទេ។ យើងគួរប្រាប់ពេទ្យពីការធ្លាក់ឈាម ឬមានដានឈាមដែលអាចជាសញ្ញាគ្រោះថ្នាក់កើតមានឡើង។ បើសិនមានការធ្លាក់ឈាមច្រើន ឬក៏ដានឈាមមានការឈឺចាប់ ឬមិនស្រួលខ្លួននោះប្រញាប់ប្រាប់ទៅពេទ្យភ្លាម ដើម្បីអេកូរកមើលមូលហេតុច្បាស់លាស់។
តេស្តអីខ្លះយើងគួរដឹង?
យើងអាចស្នើសុំគ្រូពេទ្យពិនិត្យនូវចំណុចខាងក្រោមនេះ ទោះបីជាការពិនិត្យអា្រស័យទៅតាមស្ថានភាពជាក់ស្តែង និងទម្លាប់របស់គ្រូពេទ្យក៏ដោយ។
– ថ្លឹងទម្ងន់ វាស់សម្ពាធឈាម
– ពិនិត្យទឹកនោមរកមើលស្ករ និងប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– មើលហើមដៃជើង និងសរសៃវ៉ែនរីកធំ។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
គ្នាយើងមួយចំនួនតែងឆ្ងល់ថា តើទឹកឃ្មុំមានប្រយោជន៏ដល់ការមានផ្ទៃពោះដែរឬទេ? គ្មានទ្រឹស្តីណាហាមមិនឲ្យញាំទឹកឃ្មុំនោះទេ។ ទោះយ៉ាងណា ការញ៉ាំទឹកឃ្មុំ អាចឆ្លងពពួកមេរោគ ក្លូស្រ្ទីដ្យូម បូទូលីស (clostridium botulinum)។ យកល្អកុំញ៉ាំទឹកឃ្មុំឆៅ ពីព្រោះវាមិនទាន់បានសម្លាប់មេរោគនៅឡើយទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]