backup og meta

សប្តាហ៍ទី​ ២៦៖ បើ​បាន​មើល​អេកូ​ ម៉ាក់ប៉ា​ច្បាស់​ជា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ

សប្តាហ៍ទី​ ២៦៖ បើ​បាន​មើល​អេកូ​ ម៉ាក់ប៉ា​ច្បាស់​ជា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ

ការលូតលាស់គភ៌

បើ​បាន​មើល​អេកូ​សប្តាហ៍នេះ ម៉ាក់ប៉ា​ច្បាស់​ជា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ពេល​ឃើញ​បេប៊ី​ចាប់ផ្តើម​ចេះ​ព្រិច​ភ្នែក ហើយ​រោម​ភ្នែក និង​សក់​ក៏​ចាប់​ផ្តើម​ដុះ​ដែរ។ ភ្នែក​អាអូន​កើតមក​អាច​មាន​ភ្នែក​ពណ៌​ត្នោត​​ ឬ​ពណ៌ខ្មៅ ឯទំហំបេប៊ី​វិញប៉ុន​មើម​ខ្ទឹម​បារាំង វាស់​ពីក្បាល​ដល់​ជើង​បាន​ប្រវែង​ ៣៩ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ប្រហែល ៧៥០ ក្រាម​។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

ស្បូន​យើងប្រៀប​បាន​ជាឋាន​សួគ៌​មួយ​សម្រាប់​កូន​យើងមុន​ពេល​កើត​។ ​ដោយ​ឡែក​ ក្រោយ​ពេល​កើតមក ម៉ាក់​និង​ប៉ា​ជា​អ្នក​រៀបចំ​ឋានសួគ៌​ថ្មីមួយ​ឲ្យ​ពួកគេ ទាំង​គ្រែ ពូកខ្នើយ និង​ប្រដាប់​ប្រដា​ក្មេង​លេង ត្រូវ​តែ​សម្រិត​សម្រាំង​ជា​ពិសេស ដើម្បី​ត្រៀម​ទទួល​បេប៊ី។

ចំណុចអីខ្លះគួរបារម្ភ?

មិន​ស្រួល​ទេ ទាំង​ពេល​ដេក​ដើរ​ឈរ​អង្គុយ ពោះ​កាន់​តែ​ធំ ខ្លួន​យោង​ទៅ​មុខ​បន្តិច ស្រីៗ​យើង​ប្រាកដណាស់​នឹង​ពិបាក​ដើរ ឯ​សន្លាក់​ក៏​មិន​រឹង​មាំដូច​មុន ងាយ​នឹង​ដើ​រដួល ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន កុំឲ្យ​មាន​បញ្ហា​អី​កើត​ឡើង​ឲ្យ​សោះ។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

ដូចគ្នា​នឹង​សប្តាហ៍​មុន​ដែរ យើង​មាន​ចេញ​សង្វារ និង​ដុំរមាស់ ធ្វើឲ្យ​មាន​ការ​រំខាន​មែន​ទែន ពេល​ខ្លះ​ទ្រាំ​អេះ​សឹង​តែ​មិន​បាន។ ដុំ​រមាស់​ភាគច្រើន​ចេញ​តាម​ស្នាមសង្វារនៅក្បាល​ពោះ ​ភ្លៅ​ គូទ និង​ដើម​ដៃ។ គ្រូពេទ្យ​អាចនឹង​ឲ្យ​ថ្នាំលាប​ ឬ​ថ្នាំចាក់​ ដើម្បី​ឲ្យ​អន់​រមាស់​ ប៉ុន្តែ​យ៉ាងណា​យើងត្រូវ​តែ​ទ្រាំ​ ព្រោះ​សល់តែ ៣ ខែ​ទៀតទេ យើង​នឹង​បាន​ឃើញ​កូន​ដ៏គួរ​ឲ្យស្រលាញ់​ហើយ។

តេស្តអីខ្លះចាំបាច់?

ក្នុងខែ​នេះយើង​ត្រូវ​ធ្វើតេស្ត​ថ្មី​ ២-៣មុខ បន្ថែមទៀត ការធ្វើ​តេស្ត​នីមួយៗ​គឺ​ទៅតាម​បែបបទ​គ្រូពេទ្យ​។

– ថ្លឹង​គីឡូ ​និងវាស់សម្ពាធឈាម​

– តេស្តទឹកនោម​មើល​ប្រូតេអ៊ីន​ និង​ជាតិ​ស្ករ

– វាស់​ចង្វាក់​បេះដូង​កូន​

– ស្ទាប​ទំហំ​​ស្បូន​ពីខាង​ក្រៅ​

– វាស់​កម្ពស់​របស់​ស្បូន​

– មើល​រីក​សរសៃ​វ៉ែន​ជើង​ ឬ​ហើម​ដៃ​ហើម​ជើង​

– តេស្តមើល​ជាតិ​ស្ករ​

– តេស្ត​ឈាម​រក​មើល​ជំងឺ​ស្លេកស្លាំង​

– ចាក់វ៉ាក់​សាំងការពារ​ជំងឺ​ខាន់​ស្លាក់​។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងអីខ្លះ?

មាន​ចំណុច​សំខាន់ ២ ដែល​ស្រី​យើង​ត្រូវ​ដឹង និង​យក​ចិត្តទុក​ដាក់​ចំពោះ​សុខភាព​យើង​អំឡុង​ពេល​នេះ។

ការឡើងហើម៖ ​មិនមែន​មាន​តែ​ពោះ​មួយ​ទេ​ដែល​រីកធំ​ ក​ជើង និង​ជើង​យើង​ក៏ឡើង​ហើមដែរ​ ជា​ពិសេស​ពេលយប់​។ ​ការ​ឡើង​ហើម​នេះគ្មាន​គ្រោះថ្នាក់​ទេ នេះ​ដោយសារ​កើន​ឡើង​នូវ​កម្រិត​​ជាតិ​ទឹក​ក្នុង​ខ្លួន​ពេល​មាន​ផ្ទៃពោះ​។​ ស្រីៗយើង​ប្រហែល​ជា ៧៥%​ឡើង​ហើម​បែបនេះ​នៅក្នុង​សប្តាហ៍ទី ២៦ វា​កាន់​តែហើម​ខ្លាំង កាលណាសីតុណ្ហភាព​ក្តៅ ឈរ​ ឬអង្គុយយូរ​ពេក​ ប៉ុន្តែ​នឹង​ស្រក​ទៅវិញ​បន្ទាប់​ពី​យើងគេង​តម្រង់ខ្នង​ ២-៣ ម៉ោង​។​

ការសាក់៖ ស្រីៗ​មួយចំនួន​ចូលចិត្ត​សាក់​ ប៉ុន្តែ​យើង​មិនគួរ​​ធ្វើវា​នៅពេល​ពពោះ​បែបនេះ​ទេ​ ព្រោះ​វាអាច​នាំ​ឲ្យ​មាន​បញ្ហា​ខាង​ក្រោម​នេះ​៖

-ជំងឺរលាក​ថ្លើម​ និង​ជំ​ងឺអេដស៍​សុទ្ធតែ​ឆ្លង​តាម​ឈាម​ ហើយ​យើងអាច​ឆ្លង​វាតាម​ម្ជុល​សាក់បាន ហើយ​យើង​ក៏អាច​ចម្លង​ជំងឺ​នេះទៅ​កូនយើង​បានដែរ។

-ពេលសម្រាល​គ្រូពេទ្យ​​ចាក់ថ្នាំ​ស្ពឹក​នៅ​ខ្នងផ្នែក​ខាង​ក្រោម​ ដូចនេះ​កាលណា​យើងមាន​សាក់​នៅទីនោះ​ គួរ​តែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​។

-រូបយើង​សាក់​ពេលមាន​ផ្ទៃពោះ​អាច​មាន​ការប្រែប្រួល​ នៅពេល​សម្រាល​កូនហើយ​ដោយសារ​តែ​ស្បែក​យារ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby?

http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 26. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week26.html. Accessed March 30, 2015.

Your pregnancy: 26 weeks. http://www.babycenter.com/6_your-pregnancy-26-weeks_1115.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម