backup og meta

សប្តាហ៍ទី ២៨៖ ធ្មេចបើកៗ បេប៊ីទម្ងន់​បាន ១គីឡូក្រាមបាត់

សប្តាហ៍ទី ២៨៖ ធ្មេចបើកៗ បេប៊ីទម្ងន់​បាន ១គីឡូក្រាមបាត់

ការលូតលាស់គភ៌

សប្តាហ៍ទី ២៨ នេះ​អាអូន​មាន​ទំហំប៉ុន​ផ្លែត្រប់​វែង មាន​ទម្ងន់​ប្រហែល ​១គីឡូក្រាម និង​ប្រវែង​ ៣៨​ សង់ទីម៉ែត្រ ការ​ណាត់​ជួប​លើកក្រោយ​គ្រូពេទ្យ​នឹង​ប្រាប់​ពី​ទម្រង់​របស់បេប៊ី​ក្នុង​ផ្ទៃ​ ថា​តើគួរ​សម្រាល​តាម​បែប​ធម្មជាតិ​ ឬ​​វះកាត់​។​ ប៉ុន្តែ​ឥឡូវ​នេះ​កុំទាន់​អាល​ភ័យ​ ព្រោះ​សល់​ពេល ​២​ខែ​ទៀត​ អាច​ឲ្យកូន​យើង​បង្វិល​​បាន​។ ​ខួរក្បាល​កូន​វិវត្ត​ជាង​មុន​ ហើយ​មាន​ដុះសក់ ​និង​ស្រទាប់​ខ្លាញ់​ក៏ឡើង​ក្រាស់​ជាង​មុន​ដែរ​។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម​ រកមើលរេស៊ីស​នៅ​គ្រាប់ឈាម​ក្រហម បើ​រេស៊ីសយើងអវិជ្ជមានហើយអាអូនអវិជ្ជមានដូចគ្នា អ៊ីចឹងបេប៊ីអាចនឹងមានបញ្ហាសុខភាព ដូចជាឡើងលឿង ស្លេកស្លាំង។ គ្រូពេទ្យអាចការពារបញ្ហាទាំងនេះដោយចាក់វ៉ាក់សាំង Rh Immune Globulin​ នៅ​សប្តាហ៍ទី ២៨ និង​ក្រោយ​ពេល​សម្រាល។

ចំណុចអីខ្លះគួរបារម្ភ?

ស្រីៗ​យើង​ពោះ​កាន់​តែ​ធំ ជៀស​មិន​រួច​ពី​ការ​ហើម​ជើង​នោះ​ទេ ជាង ៧៥% ហើម​ជើង​ក្នុង​សប្តាហ៍​ទី ២៦ ដោយសារ​កើន​ឡើង​នូវ​កម្រិត​ជាតិទឹក​ក្នុង​ខ្លួន​ពេលមាន​ផ្ទៃពោះ។ ត្បិត​មិន​មាន​គ្រោះ​ថ្នាក់ តែ​វា​រំខាន​ដល់​សុខភាព និង​រាងកាយ​យើង។ ​ខាងក្រោម​នេះ​ជា​វិធី​ខ្លះ​ដើម្បី​កាត់​បន្ថយ​ការ​ហើម​ជើង។

– អង្គុយ​ចុះ ដាក់ជើង​សណ្តូក​ឡើង​លើ​

– ផ្អាក​ការងារ​ហើយ​សម្រាក​តម្រង់​ខ្នង​

– ស្លៀកពាក់​ខោអាវរលុងៗ

– ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​

– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

– ពាក់ស្រោមរឹបជើង​ដើម្បី​ឲ្យ​ស្រក​ហើម។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

បើ​ជើងយើង​ហើម​ខ្លាំង​ទៅៗ ​គួរ​តែ​ទៅជួប​គ្រូពេទ្យ​ភ្លាមៗ​ ព្រោះការ​ហើម​ខ្លាំង​អាច​ជារោគសញ្ញា​នៃ​ជំងឺបម្រុង​ក្រឡាភ្លើង​​ ​អម​ជាមួយ​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ ឡើង​ទម្ងន់ លើស​សម្ពាធ​ឈាម​ និង​មាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។ ​ដោយ​ឡែក​ បើ​សម្ពាធ​ឈាម​​ធ​ម្តានិង​គ្មាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ទេ​​ សូម​កុំបារម្ភ​អី។

តេស្តអីខ្លះចាំបាច់?

មិន​ខុស​ពី​រាល់​ដង​ទេ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ខាង​ក្រោម ដើម្បី​តាម​ដាន​ពី​សុខភាព​យើង និង​អាអូន។

– ថ្លឹង​គីឡូ និង​វាស់​សម្ពាធ​ឈាម​

– វាស់​ចង្វាក់​បេះដូង​កូន​

– ស្ទាប​ទំហំ​ស្បូន​ពីខាង​ក្រៅ​

– វាស់​កម្ពស់​ស្បូន​

– តេស្តមើល​ជាតិ​ស្ករ​

– តេស្ត​ឈាម​មើល​ជំងឺ​ស្លេកស្លាំង​

– ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ខាន់​ស្លាក់

– មើលសរសៃ​វ៉ែនជើង​ ឬ​ហើម​ដៃ​ហើម​ជើង​

– តេស្តទឹកនោម​រកមើល​ប្រូតេអ៊ីន​ និង​ជាតិ​ស្ក​រ​។

សុខភាព និងសុវត្ថិភាព

៣- យើ់ងគួរដឹងពីអីខ្លះ?

សុខភាព​ជា​រឿង​សំខាន់ ឯ​សម្រស់​ ស្រីៗ​សម័យ​ថ្មី​គិតគូរ​ដូច​គ្នា ហើយ​រឹតតែ​បារម្ភ​រឿង​ស្បែក​យារ​ធ្លាក់ មិន​ស្អាត​ក្រោយ​សម្រាល​អាអូន​ហើយ អ្នកខ្លះ​រត់​ទៅ​ចាក់​បំពេញ​សារធាតុ​បំបាត់​ជ្រួញ (Botox) ដែល​កំពុង​ពេញ​និយម ខ្លះ​ទៀត​លួច​ពាក់​ស្បែក​ជើង​កែង​ម្តង​ម្កាល​ពេល​ចូលរួម​កម្មវិធី​ធំដុំ។ តើ២​យ៉ាង​នេះ​អាច​ប៉ះពាល់​ដល់​អាអូន​ក្នុង​ពោះ​ទេ?

ចាក់​សារធាតុបំបាត់ជ្រួញ (Botox)៖ ការចាក់ Botox​ គ្រាន់​តែចាក់​លើ​សាច់ដុំ​មុខ​ក្នុង​បរិមាណ​តិ​ច​តួច​តែ​ប៉ុណ្ណោះ ​ ដូចនេះ​វាគ្មាន​ផល​ប៉ះពាល់​អ្វីដល់​កូន​នោះទេ​។​ យ៉ាង​ណាមិញ​ ពុំទាន់​មានការ​សិក្សា​ស្រាវជ្រាវ​ណា​បង្ហាញ​ថាការ​ចាក់នេះ​អាច​ប៉ះពាល់​ដល់​គត៌​នៅឡើយ​ទេ ប៉ុន្តែ​យក​ល្អ​ស្រីៗ​ពពោះ​ចាំពេល​សម្រាល​ហើយ​ចាំចាក់។

ពាក់​ស្បែក​ជើង​កែង​ខ្ពស់៖ ពេល​មាន​ផ្ទៃពោះ​ យើង​ពុំគួរ​ពាក់ស្បែក​ជើង​កែង​ទាល់​តែសោះ​​ ដោយសារ​សាច់ដុំ​សរសៃ​ពួរ​ខ្សោយ​ជាងមុន​ អាច​បណ្តាលឈឺ​សាច់ដុំ​បាន​យ៉ាងងាយ​។​ លើសពីនេះ​ទៀតពេលព​ពោះ ​យើង​ធាត់​ជាង​មុន​ ហើយ​ការរក្សា​លំនឹង​ក៏មិន​ល្អដូចមុន​ដែរ​ ដែល​អាច​ដួល​ងាយ​បំផុត​។ មិនមែនបំភ័យទេ ពេល​មានគ្រោះ​ថ្នាក់​ទៅ មិន​មែន​ប៉ះពាល់​តែ​យើង​ទេ ​កូន​យើង​ក៏មាន​គ្រោះថ្នាក់​ដែរ​។ យើង​គួរតែ​ជ្រើសរើស​យកភាព​ស្រួលខ្លួន​ ជាជាង​ភាព​ហ៊ឺហារ​ទាន់​សម័យ​។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby?

http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 28. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week19.html. Accessed March 30, 2015.

Your pregnancy: 28 weeks. http://www.babycenter.com/6_your-pregnancy-19-weeks_1117.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម