ការលូតលាស់គភ៌
រំភើបទេម៉ាក់ប៉ា? ពេលនេះអាអូនមានទំហំប៉ុនផ្លែឪឡឹកតូចមួយ ទម្ងន់ ១,៣ គីឡូក្រាម និងប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ។ បេប៊ីអាចត្អើកនៅសប្តាហ៍នេះ ធ្វើឲ្យយើងមានអារម្មណ៍ញោចៗនៅក្នុងស្បូន។ ស្របពេលនៃការរលូតលាស់នេះដែរ សារធាតុខ្លាញ់ក៏មានការកើនឡើងសម្រាប់ជំនួយឲ្យអាអូនមានស្បែកមិនសូវជ្រួញ និងជួយរក្សាកម្តៅ បន្ទាប់ពីកើត។ រឿងល្អមួយទៀតនោះ បេប៊ីនឹងរៀនដកដង្ហើមដោយការធ្វើចលនាសាច់ដុំសន្ទះទ្រូង។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
១០០% ស្រីៗយើងច្បាស់ជានឿយហាត់ ណាមួយមិនសូវស្រណុកខ្លួន ណាមួយគេងមិនគ្រប់គ្រាន់ ភ្លេចភ្លាំងច្រើន ឯទម្ងន់ចេះតែឡើង។ លើសពីនេះទៅទៀត សសៃពួរដែលភ្ជាប់ឆ្អឹងក៏យឺតជាងមុន ដោយសារតែបម្រែបម្រួលនៃអ័រម៉ូន ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ដល់លំនឹងរបស់យើង ធ្វើឲ្យជើងយើងកន្ធែកជាប់រហូត។ ដូច្នេះយើងគួរតែរកស្បែកជើងណាដែលពាក់ទៅស្រួលខ្លួន ងាយដើរ។
ចំណុចអីខ្លះគួរបារម្ភ?
ការផ្លាស់ប្តូរអារម្មណ៍លឿនជាសញ្ញាមួយដែលស្រ្តីមានផ្ទៃពោះអាចមាន ដែលបណ្តាលមកពីអារម្មណ៍ធុញថប់ មិនស្រួលខ្លួន ពិបាកទាំងការហូបចុក ដេក ដើរ ឈរអង្គុយ និងការប្រែប្រួលអ័រម៉ូន។
ការជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ម៉ាក់ៗអាចពិបាកដកដង្ហើមក្នុងសប្តាហ៍នេះ ដោយសារស្បូនរីកធំជាងមុន ហើយសង្កត់លើសរីរាង្គផ្សេងៗ ដូចជាសួតជាដើម។ ដូច្នេះប្រាប់គ្រូពេទ្យនូវបញ្ហានេះ ដើម្បីបានដំបូន្មានល្អៗមកវិញ។
តេស្តអីខ្លះចាំបាច់?
យើងនឹងត្រូវជួបគ្រូពេទ្យញឹកញាប់នៅខែបន្ទាប់ ដោយដំបូង រៀងរាល់ ២អាទិត្យ និងបន្ទាប់មក ជារៀងរាល់សប្តាហ៍ហូតដល់ថ្ងៃសម្រាល។ ក្នុងខែនេះដូចគ្នានឹងខែមុនដែរ គ្រូពេទ្យនឹងវាស់សម្ពាធឈាម ថ្លឹងទម្ងន់ ហើយសួរពីរោគសញ្ញាដែលយើងអាចមាន និងចលនា ពេលវេលានៃសកម្មភាពកម្រើករបស់អាអូន រួចគ្រូពេទ្យនឹងពិនិត្យទំហំស្បូន។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ហត់ និងដកដង្ហើមខ្លីៗអាចធ្វើឲ្យយើងមិនស្រួលខ្លួន ប៉ុន្តែវាមិនប៉ះពាល់ដល់អាអូននោះទេ។ ដាច់ខាតមិនត្រូវប្រើប្រភេទថ្នាំសន្តំ ដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះមានផលប៉ះពាល់ដល់យើង និងកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]