backup og meta

សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ​ឬច្រើន​ពេក អាអូន​ច្បាស់​ជា​មានបញ្ហា

សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ​ឬច្រើន​ពេក អាអូន​ច្បាស់​ជា​មានបញ្ហា

ការលូតលាស់គភ៌

ប្លែកទៀតហើយនៅ​សប្តាហ៍​​នេះ​ បេប៊ីអាច​មាន​ទំហំ​​ប៉ុន​ផ្លែ​ដូង​ ទម្ងន់​ប្រហែល ១,៥ គីឡូក្រាម និង​ប្រវែង​​ ៤០ សង់ទីម៉ែត្រ។ ក្នុង១ថ្ងៃៗ អាអូន​អាច​នោម​បាន​ប្រហែល​ ២៥០​ មិល្លី​លីត្រ​ក្នុង​ទឹក​ភ្លោះ​​ ហើយក៏​ផឹក​ទឹក​ភ្លោះ​នោះ ដែល​ជាធម្មតាទឹក​ភ្លោះ​នឹង​ត្រលប់​មក​ពេញ​លេញ​វិញក្នុង​រយៈពេល​ ២​-៣​​ថ្ងៃ

​ទឹក​ភ្លោះ​​​ច្រើន​ពេក មាន​ន័យថា​កូន​យើង​មិន​បាន​ផឹក​ទឹក​ភ្លោះ​ទេ ឬ​អាអូន​មាន​បញ្ហា​ស្ទះ​ពោះ​វៀន។ ទឹក​ភ្លោះ​មិន​គ្រប់​គ្រាន់វិញ​ក៏​មាន​បញ្ហា​ដែរ ព្រោះ​បេប៊ីមិន​អាច​នោម​បាន​ មក​ពី​​បញ្ហា​ទាក់​ទង​នឹងប្រព័ន្ធ​​តម្រង​នោម។ គ្រូពេទ្យ​នឹង​វាស់​បរិមាណ​ទឹក​ភ្លោះ​របស់យើងរៀង​រាល់​ពេល​ពិនិត្យ​អេកូ។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

សប្តាហ៍នេះ​ស្រីៗ​​យើង​អាច​តឹងៗ​នៅ​​ស្បូន​​ដែល​គេ​ហៅ​ថា​​ការ​កន្រ្តាក់​ស្បូន​ ប្រ៊ែកតុង​ ហ៊ីក (Braxton Hicks Contractions)។ ការ​កន្រ្តាក់​នេះ​មិន​ទៀង​ទាត់​​ និង​​មិន​ឈឺ​នោះ​ទេ​ ហើយ​មាន​រយៈពេល​ប្រហែល​ ៣០​ វិនាទី​តែ​ប៉ុណ្ណោះ។ ផ្ទុយមកវិញ​ ទោះ​បី​មិន​ឈឺ​ក៏​ដោយ​ ការ​កន្រ្តាក់​ញឹក​ពេក​អាច​ជា​សញ្ញា​នៃ​ការ​សម្រាល​កូន​មុន​ខែ ដូច្នេះ​យើង​គួរ​ទាក់ទង​ទៅ​គ្រូ​ពេទ្យ បើកន្រ្តាក់​​ច្រើន​ជាង​ ៤ ​ដង​/ម៉ោង​ ឬមាន​សញ្ញា​នៃ​ការ​សម្រាល​កូន​មុន​ខែ។​ សញ្ញា​ទាំង​នោះ​រួម​មាន​ ការហូរ​សារធាតុ​រាវ​ចេញ​ពី​ទ្វារមាស​ អាច​​ដូចទឹក​ធម្មតា សារធាតុអម្អិល ឬ​ឈាម ឈឺ​ពោះ​ដូច​មក​រដូវ​ ធ្ងន់​នៅអាង​ត្រគាក ឬ​រួយខ្នង​ផ្នែក​ខាង​ក្រោម។

ក្នុង​អំឡុង​ពេល​នេះ ក្រពេញ​ទឹក​ដោះ​យើង​អាចបង្កើត​ទឹក​ដោះ​ដំបូង​​​ ដែលសម្បូរ​​​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​​សម្រាប់​ប៉ុន្មាន​ថ្ងៃ​ដំបូង។ ទឹក​ដោះ​ដំបូង​របស់​ស្រីៗយើង​ខ្លះ​អាច​តិច​ហើយ​រាវ ឯខ្លះ​ទៀត​ខាប់​ និង​មាន​ពណ៌លឿង។

ចំណុចអីខ្លះគួរបារម្ភ?

បេះដូង​យើង​នឹង​ច្របាច់​ឈាម​ខ្លាំង​ជាង​មុន​ខណៈ​រាង​កាយ​​ត្រូ​វការ​ឈាម​ច្រើន ដើម្បី​ឲ្យ​គ្រប់​តាម​តម្រូវការមាន​ផ្ទៃ​ពោះ​ ហើយ​ការ​ប្រែ​ប្រួល​នេះ​​អាច​ធ្យ​មាន​ផល​រំខាន​មួយ​ចំនួន។ យើង​នឹង​​ឃើញ​មាន​សសៃឈាម​ពណ៌ក្រហម ឬ​បៃ​តង​នៅ​លើ​ស្បែក​​ ជាពិសេស​នៅ​លើ​ជើង​ និង​ជង្គង់​ ដោយសារ​ការ​រីក​​ធំ​នៃ​សសៃ​វ៉ែនដើម្បី​ផ្ទុក​ឈាម​។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

នៅ​ត្រី​មាស​ទី​ ៣ ​នេះ យើងអាច​មាន​បញ្ហា​ប្លោក​នោម​ដោយការ​ហៀរ​ទឹក​នោម​ ព្រោះ​តែ​សម្ពាធ​ទៅ​លើ​ពោះ ដូច្នេះ​ប្លោក​នោម​ពិបាក​​គ្រប់​គ្រង​ទឹក​នោម នាំ​ឲ្យ​យើង​ហូរ​ទឹក​នោម​ នៅ​ពេល ក្អក សើច​ កណ្តាស់​​ ឬលើក​របស់​ធ្ងន់។ ក្រែង​មិន​មែន​ទឹក​នោម យើង​គួរហិត​ក្លិននៃ​សារធាតុ​រាវ​នោះ​​ ដើម្បី​ដឹងថា​វា​ជា​ទឹក​នោម​ ឬទឹក​ភ្លោះ។

តេស្តអីខ្លះចាំបាច់?

ដល់​ពេល​ដែល​យើង​ត្រូវ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ជា​ញឹក​ញាប់​​នៅខែ​បន្ទាប់​ (ដំបូង​ រៀង​រាល់​ ២​អាទិត្យ​ និង​បន្ទាប់​មក​រៀង​រាល់​អាទិត្យ រហូត​ដល់​ថ្ងៃ​សម្រាល)។ ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម ថ្លឹង​ទម្ងន់​ ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើង​មាន​ ​ពេល​វេលា​​នៃការ​កម្រើក​របស់​អាអូន​ ហើយ​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន​យើង។

សុខភាព និង​សុវត្ថិ​ភាព

៣- ត្រូវដឹងពីអីខ្លះ?

ជាទូទៅ​ការ​ដើរ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាអូនទេ​ ប៉ុន្តែ​​យើង​អាច​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ​ ​ដោយ​សារ​មាន​ការ​កើន​ឡើង​ទម្ងន់​ក្នុង​ពោះ​។ ផ្ទុយ​មក​វិញ​ យើង​មិន​គួរ​ដើរ​ទេ​ បើ​​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ព្រោះ​វា​អាច​ហូរ​ឈាម​​ពេល​ដើរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby?

http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 31. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week31.html. Accessed March 30, 2015.

Your pregnancy: 31 weeks. http://www.babycenter.com/6_your-pregnancy-31-weeks_1120.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម