ការលូតលាស់គភ៌
ពេលនេះបេប៊ីមានទំហំប៉ុនផ្លែត្រសក់ស្រូវទុំ ទម្ងន់ប្រហែល ២,១៥ គីឡូក្រាម និងប្រវែង ៤៦ សង់ទីម៉ែត្រ ស្ថិតក្នុងទីតាំងដើម្បីសម្រាល។ គ្រូពេទ្យនឹងប្រាប់ពីទម្រង់កូនដែលអាចក្បាល ឬគូទចុះក្រោម។ ចំណែកសារធាតុរម្អិលលឿងៗដែលមានលើខ្លួនអាអូនឡើងក្រាស់ជាងមុន ឯរោមលើខ្លួនពីមុនមក ស្ទើរតែបាត់ទាំងស្រុង។
បម្រែបម្រួលរាងកាយ
១- រាងកាយយើងប្រែប្រួលអីខ្លះ?
យើងហត់ជាងកាលនៅត្រីមាសទី១ទៀត ប៉ុន្តែមិនចម្លែកទេ ដោយសារការរងសម្ពាធរាងកាយជាច្រើន ដូចជានោមយប់ញឹកញាប់ ប្រែខ្លួនចុះឡើងៗដើម្បីឲ្យស្រួលពេលគេងយប់ជាដើម។ ដើម្បីត្រៀមកម្លាំងសម្រាលនៅថ្ងៃខាងមុខ យើងគួរព្យាយាមសម្រាកឲ្យបានច្រើន មិនត្រូវក្រោកឈរលឿនៗ ព្រោះអាចមានការប្រមូលផ្តុំឈាមនៅជើងបណ្តាលឲ្យថយចុះសម្ពាធឈាមភ្លាមៗ ធ្វើឲ្យវិលមុខ។
មួយវិញទៀតយើងអាចមានបញ្ហាកន្ទាលត្រអាក បើឃើញមានកន្ទួលក្រហម ហើយរមាស់លើពោះ ឬភ្លៅ និងគូទ។ តែមិនបាច់ព្រួយទេ ១% នៃស្រ្តីមានផ្ទៃពោះអាចមានបញ្ហានេះ ប៉ុន្តែមិនមានគ្រោះថ្នាក់នោះទេ ទោះយ៉ាងណាយើងគួរទាក់ទងគ្រូពេទ្យ បើរមាស់ខ្លាំងពេញរាងកាយ ព្រោះវាអាចជាសញ្ញានៃបញ្ហាថ្លើម។
ចំណុចអីខ្លះគួរបារម្ភ?
ស្រីៗមានផ្ទៃពោះលើសពី ៨៥% មានបញ្ហាមិនបែកស្រោមទឹកភ្លោះនៅពេលសម្រាល។ទោះបីយើងស្ថិតក្នុងចំណោម ១៥ % ក៏ដោយ ទឹកភ្លោះនឹងមិនហូរចុះក្រោម ឬអាចហូរតិចៗប៉ុណ្ណោះ បើមានការបាំងដោយក្បាលកូនទៅនឹងមាត់ស្បូន។
ការជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ដល់ពេលជិតសម្រាលមែនទែន ស្រីៗយើងដែលមានផ្ទះនៅឆ្ងាយពីមន្ទីរពេទ្យ គួរណាតែលៃលកមធ្យោបាយធ្វើដំណើរ និងរកនរណាម្នាក់ជូនទៅពេទ្យឲ្យបានមុនបន្តិចទើបល្អ។ រឿងចាំបាច់មួយទៀត យើងគួរសួរនាំពេទ្យ តើត្រូវត្រៀមអ្វីខ្លះជុំវិញកំណើតបេប៊ីដែលនឹងមកដល់ថ្ងៃខាងមុខ។
តេស្តអីខ្លះចាំបាច់?
ក្នុងសប្តាហ៍នេះ គ្រូពេទ្យនឹងប៉ាន់ស្មានទំហំអាអូន និងពេលដែលយើងត្រូវសម្រាល និងតេស្តមួយចំនួនដូចជា៖
– ថ្លឹងទម្ងន់
– វាស់សម្ពាធឈាម
– តេស្តទឹកនោមមើលកម្រិតស្ករ និងប្រូតេអ៊ីន
– ការរីកប៉ោងសសៃឈាមដៃជើង និងហើមជើង
– ពិនិត្យទំហំស្បូនផ្នែកខាងក្នុង
– ពិនិត្យកម្ពស់នៃតួស្បូន
– វាស់ចង្វាក់បេះដូងកូន
– ទំហំបេប៊ី ទិសដៅនៃក្បាល
– ទីតាំងបេប៊ី (មុខចុះក្រោម ឬឡើងលើ)។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ការហែលទឹកក្នុងអាងដែលមានជាតិក្លរ មិនមែនសុទ្ធតែអាចបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែវាធ្វើឲ្យយើងមានអារម្មណ៍ល្អទៅវិញទេ ដោយសារតែការបណ្តែតខ្លួនលើទឹក ធ្វើឲ្យស្រាលខ្លួនឮ។ ផ្ទុយមកវិញ ការហែលទឹកក្នុងអាងដែលគ្មានជាតិក្លរទេអាចមានបញ្ហាបង្ករោគសើស្បែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]