ការលូតលាស់ទារក
ប្លែកអត់ ចូលដល់សប្តាហ៍នេះអាអូនមិនសូវកម្រើក ឬធាក់ខ្លាំងដូចមុនទេ តែពេលធាក់ម្តងៗខ្លាំងជាងមុន ធ្វើឲ្យយើងសង្កៀរពោះ ទ្រាំមិនចង់បាន។ នេះដោយសារតែកូនយើងកាន់តែធំ ពិបាករើក្នុងស្បូន។ បេប៊ីមានទំហំប្រហែលផ្លែឪឡឹក ទម្ងន់ប្រមាណ ២,៣៨ គីឡូក្រាម និងប្រវែង ៤៦ សង់ទីម៉ែត្រ។ ពេលនេះខ្លាញ់លើដងខ្លួនមានច្រើនជាងមុន ជាពិសេសនៅលើស្មាបេប៊ី។ បើកូនស្ថិតក្នុងទម្រង់ក្បាលចុះក្រោម នឹងធ្លាក់ចុះមកអាងត្រគាកដើម្បីត្រៀមសម្រាល។