backup og meta

សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

ការលូតលាស់គភ៌

ម៉ាក់បា៉​ច្បាស់​ជាចង់​ដឹង​ថា សប្តាហ៍ទី ៣៦ នេះ បេប៊ី​ធំ​ប៉ុន​ណា? អាអូន​រាង​​មូល​ប៉ុន​ស្ពៃក្តោប មាន​ប្រវែង​ប្រហែល ៤៧ សង់ទីម៉ែត្រ និង​ទម្ងន់ប្រហែល ២,៧ គីឡូក្រាម។ ឥឡូវ​នេះ​ចង្កា​កូន​មាន​សាច់ ចឹង​ហើយ​បាន​មុខ​កាន់​តែ​មូល​គួរ​ឲ្យ​ស្រលាញ់។ ឆ្អឹង​លលាដ៏​ក្បាល​អាអូន​អាច​រំកិល​បាន​តិច​តួច ហើយ​អាច​នៅ​ពី​លើ​គ្នា​នេះ​គេ​ហៅ​ថា​រលាយ​ចូល​គ្នា ដែល​ជួយ​ឲ្យ​បេប៊ី​សម្រាល​បាន​ស្រួល។ កុំ​បារម្ភ​អី​បើសិន​ជា​អាអូន​កើត​ចេញ​មក​មា​នក្បាល​ស្រួច ឬស្តួច ព្រោះ​ប៉ុន្មាន​ថ្ងៃក្រោយ​មក ក្បាល​អាអូន​នឹង​ត្រលប់​មក​មូល​វិញ​មិន​ខាន។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ និង​ច្រើន​ដង​ជា​វិធី​ល្អ​ដែល​អាច​ទប់ទល់​នឹង​ស្ថានភាព​ពេល​នេះ។ មួយ​វិញ​ទៀត​​វា​អាច​កាត់​បន្ថយ​ការ​ឈឺ​ក្រពះ និង​ងាយ​ស្រួល​ក្នុង​ការ​ដក​ដង្ហើម​នៅ​ពេល​ក្បាល​កូន​ចុះ​ទៅ​ក្នុង​អាង​ត្រគាក។ យើង​នឹង​ចង្អៀត​នៅ​ផ្នែក​ខាង​ក្រោម​ពោះ​ ​ពេល​កូន​​ចាប់​ផ្តើម​ចុះ​ទៅ​ក្រោម​ ដូច្នេះ​ហើយ​ពិបាក​ធ្វើ​ដំណើរ នោម​កាន់​តែ​ញឹក​។ បើ​កូន​ចុះ​កាន់​តែ​ទាប​ កាន់​តែ​ធ្ងន់​ពោះ មិន​ស្រួល​នៅ​នឹង​ទ្វារមាស។ ប្រៀប​វា​ទៅ​នឹង​ការ​យួរបាល់ ឬ​ប៊ូលលីង នៅ​ចន្លោះ​ជើង។

ចំណុចអីខ្លះគួរបារម្ភ?

រយៈពេល​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ស្រីៗ​ភាគច្រើន​ឈប់​ឡើង​ទម្ងន់ហើយ តែ​កុំ​បារម្ភ​ទម្ងន់​បេប៊ី​នៅ​ដដែល​ទេ។ ការ​ចុះគីឡូ មានន័យ​ថាខ្លួន​ប្រាណ​យើង​បាន​ត្រៀម​រួច​រាល់​សម្រាប់​ថ្ងៃ​សម្រាល។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

គ្រូពេទ្យ​នឹង​ប្រាប់​ពី​រោគ​សញ្ញា​ឈឺពោះ និង​ពេល​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ឲ្យ​ទាន់​ពេល​វេលា។ ការ​ឈឺពោះ​វា​អាច​មិន​ទៀង​ទាត់ តែបើ​យើង​មិន​ប្រាកដ​ថាវា​ជា​ការ​ឈឺ​ពោះ​សម្រាល​កូន​ទេ ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ។

តេស្តអីខ្លះចាំបាច់?

ដល់​ពេល​ធ្វើ​តេស្ត​ទៀត​ហើយ ដូចគ្នា​នឹង​សប្តាហ៍​មុន​ដែរ គ្រូពេទ្យ​នឹង​ពិនិត្យ​សុខភាព​យើង​មួយ​ចំនួន​ខាង​ក្រោម។

– ថ្លឹងទម្ងន់​

– វាស់​សម្ពាធ​ឈាម ​

– តេស្ត​ទឹក​នោម​ពិនិត្យ​​ជាតិ​ស្ករ និងប្រូតេអ៊ីន​

– រកមើល​ការ​ហើម​ជើង​

– ពិនិត្យ​​ទំហំ​​ស្បូន​ផ្នែក​ខាង​ក្នុង​

– ពិនិត្យ​កម្ពស់​តួ​ស្បូន​

– វាស់​ចង្វាក់​​បេះដូង​​កូន

– វាស់ទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​

– មើលទីតាំង​បេប៊ី (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

ការចាក់ម្ជុលវិទ្យាសាស្រ្ត៖ តាមការ​សិក្សា​ស្រាវជ្រាវ​បង្ហាញថា​ការ​ចាក់ម្ជុល​វិទ្យាសាស្រ្ត​មាន​ប្រសិទ្ធភាព​បំបាត់​ស្រ្តេស អាការៈ​ចាញ់កូន ឈឺខ្នង ឈឺចង្កេះ កូន​បង្វិល​បញ្រ្ចាស់ និង​ជំងឺ​បាក់ទឹក​ចិត្ត​ពី​ស្រាល​ទៅ​មធ្យម។ ការ​ចាក់​ម្ជុល​វិទ្យាសាស្រ្ត​មិន​រាប់​បញ្ចូលក្នុង​ការ​ថែទាំ​មុន​ពេល​សម្រាល​ទេ ដូច្នេះ​យើង​គប្បី​សួរ​គ្រូពេទ្យ​ពី​ផល​ប៉ះពាល់​ខ្លះៗ​របស់​វា។

ការរួមភេទ៖ យើង​មិន​គួរ​រួមភេទ​អំឡុង​ត្រីមាសទី ៣ ទេបើ​មាន​ករណី​ដូច​រៀបរាប់​នេះ៖

– សុក​ពាំង​មាត់​ស្បូន

– ធ្លាក់​ឈាម​តាម​ទ្វារ​មាស

– បែកទឹកភ្លោះ អាច​បង្ក​ឲ្យ​ឆ្លងរោគ​ទៅ​កូន

– មាន​ប្រវត្តិ​កើត​កូន​មិន​គ្រប់​ខែ

– មាត់​ស្បូន​ខ្សោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 36. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week36.html. Accessed March 30, 2015.

Your pregnancy: 36 weeks. http://www.babycenter.com/6_your-pregnancy-36-weeks_1125.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Ros Khemary

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម