backup og meta

សប្តាហ៍ទី ៤០៖ រំភើបយ៉ាងណា ម៉ាក់ប៉ាបានឃើញមុខ ឮសំឡេងកូន​យំលើកដំបូង?

សប្តាហ៍ទី ៤០៖ រំភើបយ៉ាងណា ម៉ាក់ប៉ាបានឃើញមុខ ឮសំឡេងកូន​យំលើកដំបូង?

ការលូតលាស់គភ៌

ដល់​ពេល​ត្រៀមខ្លួន​ហើយ អាអូន​មាន​ទម្ងន់​ប្រហែល ៣,៤គីឡូក្រាម ប្រវែង​ប្រហែល ៥០,៨ សង់ទីម៉ែត្រ ទំហំ​ប៉ុន​ផ្លៃល្ពៅ ហើយ​អាច​នឹង​សម្រាល​គ្រប់​ពេល។ ​រយៈពេល​ជាច្រើន​សប្តាហ៍​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះសា ដើម្បី​បាន​ឃើញ​មុខ​មាត់ រូបរាង​បេប៊ី​ដែល​នឹង​កើត​ក្នុង​ពេល​ឆាប់ៗ​នេះ។ ត្រឹមតែ ៥% នៃស្រ្តីមាន​ផ្ទៃពោះ​ប៉ុណ្ណោះ​បានសម្រាលត្រូវតាមកាលបរិច្ឆេទកំណត់ ​ហើយ​ស្រីៗយើងមួយ​ចំនួន​ដែលមានផ្ទៃពោះ​ជា​លើក​ដំបូង​អាចហួស​កាលបរិច្ឆេទ​សម្រាលរ​រហូតដល់ ២សប្តាហ៍

ធម្មតាទារក​កើតមកមានរូបរាង ក្បាល​មិនមូលស្អាត​នោះទេ អាចមានពណ៌ស្បែក​ប្រែប្រួល ស្បែកស្ងួត និងកន្ទួលក្រហម​។ នេះ​គ្រាន់តែបណ្ដោះអាសន្ន​ប៉ុណ្ណោះ។ បន្ទាប់ពីអាអូនកើត គ្រូពេទ្យ​នឹងលាងសម្អាតទឹករម្អិល​ក្នុងមាត់ និង​ច្រមុះ​របស់បេប៊ី ហើយ​យើង​នឹងឮ​សម្រែកយំ​របស់កូនលើកដំបូង​។ បន្ទាប់មកគ្រូពេទ្យ​នឹងដាក់អាអូ​ន​លើពោះ​ហើយកាត់ទងផ្ចិត រួច​ថ្លឹងទម្ងន់ និងវាស់ប្រវែងបេប៊ី​។ ប្រសិន​បើ​ផ្ទៃពោះ​មាន​បញ្ហា ឬត្រូវ​ចាំបាច់វះកាត់​ដើម្បីសម្រាលនោះ នឹងមាន​គ្រូពេទ្យផ្នែកកុមារ​នៅក្នុងពេលសម្រាល​ថែទាំអាអូន​កើតមកភ្លាមៗ​ ហើយបន្ទាប់មក​យកកូនយើងទើបនឹងកើត​ដាក់​នៅក្នុងដៃកំពុងរង់ចាំរបស់​យើង។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

បើ​ការ​ឈឺពោះ​មិន​វិវត្ត​ទៅមុខ សុខភាព​យើង ឬ​កូន​មិន​ល្អ​នោះ គ្រូពេទ្យ​អាច​ឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ការ​ចោះ​បំបែក​ទឹក​ភ្លោះ ឬ​ចាប់ផ្តើម​ផ្តល់​ពពួក​អ័រម៉ូន អុកស៊ីតូស៊ីន (Oxytocin) ឬ​ថ្នាំ​ផ្សេង​ទៀត។ ក្នុង​ករណី​កាន់តែ​ធ្ងន់ធ្ងរ ផ្ទៃពោះ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ការ​សម្រាល​អាច​​វះកាត់។

ម៉ាក់ៗ​មួយចំនួន​បាន​ដឹង​ខ្លួន​ឯងមុន​ថា​ត្រូវ​សម្រាល​តា​មវិធី​វះកាត់ ដូច្នេះ​អាច​កំណត់​ថ្ងៃ​កំណើត​កូន​បាន​​ល្អ តាមការ​ចង់​បាន។ ទោះបី​ជា​តម្រូវឲ្យ​សម្រាល​ដោយ​វះកាត់​មិន​បាន​ព្រៀង​ទុកក្តី​ក៏​ទំនាក់​ទំនង​ម្តាយ និង​កូន​នៅ​តែ​​មាន​ដូចការ​សម្រាល​លតាម​ធម្មជាតិ។ វា​មិនមែន​ជាការ​សម្រាល​កូន​ដែល​យើង​ស្រមៃ​ក៏ដោយ ​ប៉ុន្តែ​បេប៊ី​ដ៏​ស្រស់ប្រិមប្រិយ​នឹង​ចេញពី​ផ្ទៃ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​នៃ​ពិភពលោក​ថ្មី​។

ចំណុចអីខ្លះគួរបារម្ភ?

យើង​ប្រាកដ​ជា​មាន​បទ​ពិសោធន៍​ជាច្រើនដូចជា ការ​ទន្ទឹង​រង់ចាំ​ជួប​មុខ​កូន មុន​ពេល​បាន​ជួប​មុខ​កូន ​ត្រូវ​ឆ្លង​កាត់​ការ​ឈឺពោះ និង​ការ​សម្រាល​យ៉ាង​លំបាក​លំបិន ស្ទើរ​ស្លាប់រស់។ ដូច្នេះ​យើង​ត្រូវ​រៀន​ពី​ដំណាក់​កាល​ទាំង៣ នៃ​ការ​សម្រាល​ក្នុង​វគ្គ​ថែទាំ​ស្រ្តី​មាន​ផ្ទៃពោះ។

ដំណាក់កាលទី១៖ ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។

ដំណាក់កាលទី២៖ ការ​ឈឺ​ពោះ​សម្រាល គឺ​ការ​ប្រឹង​បង្កើត​កូន​រហូត​ដល់​ក្បាល​អាអូន​ចេញ​មក​ក្រៅ ។

ដំណាក់កាលទី៣៖ ការ​ឈឺ​ពោះ​សម្រាល គឺ​ពេល​ដែល​យក​សុក​ចេញ។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

សម្រាល​រួ​ចថ្មីៗ​អ៊ីចឹង យើង​គួរ​សួរ​គ្រូពេទ្យ​អំពី​ការ​ពន្យារ​កំណើត ដើម្បី​ជៀស​វាង​ភ្លាត់​ស្នៀត​មាន​កូន​ញឹក​ពេក ឬ​មិន​សម​តាម​បំណង​ប្រាថ្នា។ ពេទ្យ​នឹង​ប្រាប់​ពី​មធ្យោបាយ​ពន្យារ​កំណើត​មួយណា​ដែល​យើង​ចង់​បាន។

តេស្តអីខ្លះចាំបាច់?

ប្រសិន​បើ​លើស ១ សប្តាហ៍​នៃកាល​បរិច្ឆេទ​សម្រាល គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យយើង​ធ្វើ​តេស្ត​តាមដាន​ចង្វាក់​បេះដូង និង​ចលនា​កម្រើក​កូន​ដើម្បី​ប្រាកដ​ថា បេប៊ី​ទទួល​អុកស៊ីសែន​បាន​គ្រប់គ្រាន់​សម្រាប់​ខួរក្បាល​ដំណើរ​ការ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

ការធ្វើដំណើរតាមយន្តហោះ៖ បើ​ត្រូវ​ធ្វើ​ដំណើរ​តាម​យន្តហោះក្នុងត្រីមាសទី ៣ យើង​ត្រូវ​ជជែក​ជាមួយ​គ្រូពេទ្យ​មុន​នឹង​កក់​សំបុត្រ​យន្តហោះ។

ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ៖ ត្រូវ​ហាម​ដាច់​ឃាត់​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ នៅ​ពេល​ដែល​មាន៖

– មានផ្ទៃពោះ​កូន​ភ្លោះ ឬ​កូន​ច្រើន

– មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​ឈាម

– សុក​តោង​ខុស​ប្រក្រតី ឬធ្លាក់​ឈាម

– មាន​សញ្ញា​គំរាម​កើត​មិន​គ្រប់ខែ

– មាន​ប្រវត្តិ​ឈាមកក

ស្រីៗ​ត្រូវ​រឹងមាំ​ណា មិន​ត្រូវ​តក់​ស្លុក​នោះ​ទេ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ភ័យខ្លាច ឬ​ប្រែប្រួល​អ្វីមួយ​គួរ​តែ​ប្រាប់ និង​សាកសួរគ្រូពេទ្យ។ Helloគ្រូពេទ្យ នៅ​ទីនេះ​ដោយ​ក្តី​រីករាយ​ដើម្បី​ជួយ​ស្រីៗ​យើង​យល់​ដឹង​បន្ថែម​ទៀត​លើ​កូន​ដែល​ទើប​សម្រាល​ក្នុង​ឆ្នាំ​ដំបូង​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 40. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week40.html. Accessed March 30, 2015.

Your pregnancy: 40 weeks. http://www.babycenter.com/6_your-pregnancy-40-weeks_1129.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Ros Khemary

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម