backup og meta

សប្តាហ៍ទី ៣៨៖ ឆ្ងល់អត់ អាចម៍ព្រៃអាអូនបានមកពីណា?

សប្តាហ៍ទី ៣៨៖ ឆ្ងល់អត់ អាចម៍ព្រៃអាអូនបានមកពីណា?

ការលូតលាស់គភ៌

គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ឃើញ​បេប៊ី​លូត​លាស់​បាន​ល្អ ត្រៀម​នឹង​សម្រាល​ឆាប់ៗ​នោះ​ទេ មែន​ទេ​ស្រីៗ​គ្នា​យើង? កុំឆ្ងល់អីសប្តាហ៍​នេះ​គីឡូ​អាអូន​មិន​ឡើង​ខ្លាំង​ដូច​មុន​ទេ ព្រោះ​សុក​កាន់​តែ​ចាស់ តែ​ពេល​នេះ​បេប៊ី​មាន​ប្រវែង​ជា​មធ្យម ៤៥ សង់ទីម៉ែត្រ​ ហើយ​មាន​ទម្ងន់​ប្រហែល ៣,២ គីឡូក្រាម

តាំងពី​​កូន​យើង​ចេះ​ជញ្ជក់ ឬ​លេប​ទឹកភ្លោះមក​ កាក​សំណល់​ត្រូវប្រមូល​ចូលទៅ​ក្នុង​ពោះវៀន​ហើយ​កោសិកា​ដែលចេញ​ពីពោះវៀន​ កោសិកា​ស្បែក​ដែល​ងាប់ និង​រោម គឺជា​​​សំណល់​ ​បម្លែង​ទៅជា​អាចម៍​ព្រៃ​ដែល​មាន​ពណ៌​បៃតង​ចាស់។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

ជៀស​មិនរួច​ទេ​រឿង​នោម​យប់​ញឹក​ញាប់​នោះ ព្រោះ​បេប៊ី​ចុះ​មក​ក្រោម​ក្នុង​អាង​ត្រគាកហើយសង្កត់លើបោ្លកនោមយើង។ ម្ល៉ោះហើយ​មួយ​យប់ៗគ្នា​យើង​ដេក​មិន​ស្កប់​​ទេ ទោះ​យ៉ាង​ណា​មាន​តែ​ទ្រាំ​បន្តិច​ទៅ ជិត​ដល់​ពេល​អាអូន​ចេញ​មក​ឃើញ​ពិភព​លោក​ខាង​ក្រៅហើយ។

ចំណុចអីខ្លះគួរបារម្ភ?

ជា​ទំនៀម​ទម្លាប់​សាសនា​អ៊ីស្លាម ម៉ាក់​ប៉ា​សម្រេច​កាត់​ចុង​លិង្គ​អាអូន តែ​ទោះ​យ៉ាង​ណា​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ទាក់ទ​ង​នឹង​ការ​កាត់​ស្បែក​គ្របលិង្គ រួម​ទាំង​ជម្រើស​បំបាត់​ការ​ឈឺចាប់​សម្រាប់​អាអូន។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

ការថែទាំ​មុន​ពេល​សម្រាល​នៅ​តែ​ធ្វើបន្ត​រហូត​សម្រាល​អាអូន​រួច​។ ចូល​ដល់​សប្តាហ៍​នេះ​ពេទ្យ​នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដើម្បី​ត្រៀមស្រមាល។ បើ​មាត់ស្បូន​ចាប់ផ្តើម​ស្តើង និង​បើក ពេទ្យ​នឹង​វាស់​ចង្វាក់​បេះដូង​អាអូន វាស់​បរិមាណទឹកភ្លោះ។

តេស្តអីខ្លះចាំបាច់?

នៅពេល​ជិត​គ្រប់ខែ​គ្រូពេទ្យ​ស្ទាបពោះ​ទៀងទាត់​ដើម្បី​កំណត់ទីតាំង​របស់បេប៊ី​នៅក្នុង​ស្បូន​យើង។ ការធ្វើ​តេស្ត​ទាំងនោះ​អាចជួយឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទីតាំង​បេប៊ី ដូចជា ទម្រង់​ក្បាល​ចុះ​ក្រោម ជើងចុះក្រោម ឬ​ក៏អាអូន​ហុច​គូថ​ចុះក្រោម ដែលយើង​តែង​ហៅ​ថា​កូន​បង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។ តាម​ធម្មតា​បេប៊ី​បង្វិល​ក្បាល​ចុះ​ក្រោម​ដោយខ្លួនឯង​ក្នុងខែចុងក្រោយ​នៃការមានផ្ទៃពោះ​។ ក្នុង​ទម្រង់​ក្បាល​ចុះក្រោម​អាអូន​មានមាឌ​ធាត់មូល​ក្នុង​ឥរិយាបថចំកោងខ្លួន​ក្នុងអាងត្រគាក។ ក្នុងអំឡុងពិនិត្យពោះ​គ្រូពេទ្យ​ក៏​មើលមាត់ស្បូន​ដើម្បីដឹងថា មាត់ស្បូនយើង​ចាប់ផ្តើម​បើកឬនៅ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

គ្រឿងស្រវឹង​៖ កុំបារម្ភ​បើ​យើង​ប្រើ​ថ្នាំ​មាន​ជាតិ​អាល់កុល​ក្នុង​ពេលមាន​ផ្ទៃពោះ។ ជាតិអាល់កុល​តិចតួច​មិន​បណ្តាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ លុះត្រា​តែ​យើង​ផឹកស្រា​។

ថ្នាំ​៖ អាស្ពីរីន និង​ថ្នាំ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​អាល់កុល មាន​ធាតុផ្សំ​ធ្វើ​ឱ្យ​ប៉ះពាល់​ស្រ្តី​មានផ្ទៃពោះ​។ ដូច្នេះ​យើង​គួរ​ពិគ្រោះ​ជាមួយពេទ្យ​​មុន​លេប​ថ្នាំ​អំឡុងពេល​មានផ្ទៃពោះ​។

កៀក​ថ្ងៃ​សម្រាល​ហើយ តើ​អាអូននឹង​លូតលាស់​យ៉ាង​ដូចម្តេច​នៅ​សប្តាហ៍ទី ៤០? ជួប​គ្នា​ពេល​ក្រោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 38. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week38.htm. Accessed March 30, 2015.

Your pregnancy: 38 weeks. http://www.babycenter.com/6_your-pregnancy-38-weeks_1127.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Ros Khemary

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម