backup og meta

សប្តាហ៍ទី ៣៩៖ ទងសុករុំកបេប៊ី ធ្វើម៉េចទៅ?

សប្តាហ៍ទី ៣៩៖ ទងសុករុំកបេប៊ី ធ្វើម៉េចទៅ?

ការលូតលាស់ទារក

សប្តាហ៍​នេះអាអូន​មាន​ទំហំ​ប្រហែលផ្លែ​ឪឡឹក ​ទម្ងន់​ប្រមាណ​ជា ៣,៥ គីឡូក្រាម និងប្រវែង ​៥០ សង់ទីម៉ែត្រ។ ទងសុកអាចរុំកអាអូន ជា​ធម្មតា​មិន​បង្ក​ជា​បញ្ហា​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ​ ដោយសារ​តែ​ទង​សុក​រុំកបេប៊ី​ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ការ​សម្រាល​ដោយវះកាត់​ទង​សុករុំក (​ករណី​កម្រ​) ហើយ​វា​អាច​មាន ១% ប៉ុណ្ណោះ។ ទឹករម្អិល​ដែល​គ្រប​ពាសពេញ​ស្បែកអាអូន និង​រោម​ឆ្មារ​ទន់​ៗចាប់ផ្តើម​បាត់​អស់​នៅ​ស​ប្តា​ហ៍​ទី ៣៩ នេះ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

ការ​កន្ត្រាក់ Braxton Hicks ឬ​​ការ​ឈឺពោះ​ក្លែងក្លាយ​អាច​នឹង​លេច​ចេញ​កាន់​តែ​ច្បាស់។ ការ​កន្ត្រាក់​នេះ​អាច​ឈឺ និង​កាន់​តែខ្លាំង​ដូច​​ការ​កន្រ្តាក់​ឈឺពោះ​កើត​កូន​ពិត​ប្រាកដ​ គ្រាន់​តែ​ខុស​ត្រង់​ថា មិន​ទៀង​ទាត់ ឬ​បង្កើន​ការ​កន្រ្តាក់​ញឹក​ញាប់​ជាង​មុន។

សញ្ញា​ផ្សេង​ទៀត​នៃ​ការ​ឈឺ​ពោះ​កើត​កូន​នោះ គឺ​ការ​បែក​ស្រោម​ទឹក​ភ្លោះ ដែលអាច​កើត​ឡើង​​គ្រប់​ពេល​នាសប្តាហ៍នេះ។ យើង​ប្រហែល​ប្រទះ​ឃើញ​មាន​ធ្លាក់​ទឹក​​ច្រើន ទោះ​ជា​យ៉ាង​នេះ​ក្តី​គ្នាយើង​មិន​បាន​ចាប់អារម្មណ៍​ថា ស្រោម​ទឹក​ភ្លោះ​បាន​បែក​នោះទេ រហូត​ដល់យើង​ឈឺពោះ​កើត​អាអូន។ បើយើង​​បែក​ទឹក​ភ្លោះ ឬមាន​កន្រ្តាក់​​ទៀង​ទាត់​ប្រញាប់​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់។

ចំណុចអីខ្លះគួរបារម្ភ?

ទោះ​បីជា​ការ​កើត​កូន​មិន​គ្រប់​ខែ ឬ​កូន​លើស​ ២ អាទិត្យ​ ក៏ដោយ ​វា​អាច​ជារឿង​ល្អ​មួយ បើសិន​ជា​គ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះសុខភាព​យើង។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅគ្រូពេទ្យ?

ការថែទាំ​មុន​ពេល​សម្រាល​នៅ​តែ​ធ្វើបន្ត​រហូត​សម្រាល​អាអូន​រួច​។ ចូល​ដល់​សប្តាហ៍​នេះ​ពេទ្យ​នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដើម្បី​ត្រៀមស្រមាល។ បើ​មាត់ស្បូន​ចាប់ផ្តើម​ស្តើង និង​បើក ពេទ្យ​នឹង​វាស់​ចង្វាក់​បេះដូង​អាអូន វាស់​បរិមាណទឹកភ្លោះ។

តេស្តអីខ្លះចាំបាច់?

នៅពេល​ជិត​គ្រប់ខែ​គ្រូពេទ្យ​ស្ទាបពោះ​ទៀងទាត់​ដើម្បី​កំណត់ទីតាំង​របស់បេប៊ី​នៅក្នុង​ស្បូន​យើង។ ការធ្វើ​តេស្ត​ទាំងនោះ​អាចជួយឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទីតាំង​បេប៊ី ដូចជា ទម្រង់​ក្បាល​ចុះ​ក្រោម ជើងចុះក្រោម ឬ​ក៏អាអូន​ហុច​គូថ​ចុះក្រោម ដែលយើង​តែង​ហៅ​ថា​កូន​បង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

គេងមិនគ្រប់គ្រាន់៖ អ្នកម្តាយប្រាកដជាមានការព្រួយបារម្ភក្នុងការគេងមិនគ្រាប់គ្រាន់អាចគំរាមគំហែងទៅលើទារក។ តែការពិតទៅទារកបានគេងទោះបីជាអ្នកម្តាយកំពុងភ្ងាក់ក៏ដោយហើយគ្មានភស្តុតាងណាបញ្ចាក់អះអាងនៃការគេងរបស់ទារកនិងម្តាយបាននៅឡើយទេ។ដូច្នេះហើយការគេងគឺជាតំរូវការចាំបាច់សំរាប់សិរីរាង្គរឹងមាំក្នុងរាងកាយ។

ការគេងមិនគ្រប់គ្រាន់វាអាចប៉ះពាល់សុខភាព សកម្មភាពប្រចាំថ្ងៃ និងអាចគេងលក់នៅពេលដែលកំពុងបើកបរ ឬក៏ងាយនឹងដួល។

-ថ្នាំបង្ការឈឺក្បាលប្រកាំង៖ អ្នក​ម៉ាក់​តែង​បារម្ភរឿង​​លេបថ្នាំបំបាត់ការ​ឈឺក្បាលក្នុងអំឡុង​មានផ្ទៃពោះ។ វាអាស្រ័យទៅលើប្រភេទថ្នាំដែលញ៉ាំ​ តែថ្នាំភាគច្រើន​បង្ក​ឲ្យមានបញ្ហា ដូចជា​សរសៃរ​ឈាម​កន្ត្រាក់ ឬ​ត្បៀត​សរសៃរ​ឈាមទារក ជាដើម។ ប្រសិនចរន្តសរសៃរឈាមរបស់ទារកត្បៀតមុនពេលសំរាល វាអាចបង្អាក់ការលូតលាស់នៃពោះវៀន ឬ បណ្តាលឲ្យ​មានការគាបសរសែរឈាមដែលបញ្ជូនទៅឆ្អឹងខ្នងហើយបង្កឲ្យ​ទារកខ្វិន។

មិនទាន់មាននរណាដឹងពីផលប៉ះពាល់ថ្នាំទៅលើទារកនៅឡើយទេប៉ុន្តែការព្រួយបារម្កកើនឡើងជាមួយនិងរបាយការណ៍បញ្ហាកើតមានខ្លះ។

ជិត​ដល់​ពេល​យើង​សម្រាល​បេប៊ីហើយ តើ​សប្តាហ៍​ក្រោយ​នឹង​មាន​អ្វី​ប្លែក?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 39. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week39.htm. Accessed March 30, 2015.

Your pregnancy: 39 weeks. http://www.babycenter.com/6_your-pregnancy-39-weeks_1128.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Ros Khemary

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម