backup og meta

លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ច្បាស់​ជាព្រួយ​បារម្ភ​ហើយ​រឿង​សង្វារ​នៅលើ​ពោះ ខា្លច​លែង​ស្អាត កើត​កូន​ហើយ​ពោះ​មាន​សង្វារ​ខ្លាំង​ពិបាក​មើល។ ដូច​នេះ​មាន​ម៉ាក់ៗ​ខ្លះ លាប​ឡេ​ផ្តេស​ផ្តាស​ទៅ​លើ​ពោះ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​សង្វារ​ខ្លាំង ដោយ​មិន​ដឹង​ថា វា​មាន​ប៉ះពាល់​ដល់​កូន ឬក៏​អត់។

ចំពោះ​បញ្ហា​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ផលិតផល​ដែល​ជួយ​ការពារ​សង្វារ​អំឡុង​ពេល​ពពោះ​មាន​ខ្លះ​មិន​ប៉ះពាល់ ហើយ​ក៏​មាន​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ។ ផលិត​ផល​ដែល​មាន​ផល​ប៉ះពាល់​ទាំង​នោះ​អាច ជ្រាប​តាម​ស្បែក​ចូល​ទៅ​សរសៃ​ឈាម​ ហើយជាតិ​គីមី​មាន​នៅ​ក្នុង​ផលិតផល​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កូន។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ឡេ ឬ​គ្រីម​ទាំង​នោះ​អាច​​បណ្តាល​​ឲ្យ​​ទារក​មាន​បញ្ហាប្រឈម​ខាង​ក្រោមនេះ៖

– កើត​មក​មិន​គ្រប់​លក្ខណៈ

– ​កើត​មុន​ខែ

– រលូត

– ឆែបមាត់ ក្រអូមមាត់

– កើតមិនគ្រប់គីឡូ

– ប៉ះពាល់​ដល់​ប្រាជ្ញាស្មារតី​ជាដើម។

ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ទៀត​ថា យក​ល្អ​មិន​គួរ​ប្រើ​ពពួក​ឡេ ឬ​គ្រីម​ដែល​ការពារ​សង្វារ​ក្នុង​ពេល​ពពោះ​ទេ ព្រោះ​មិន​ត្រឹម​តែ​ផ្តល់​ផលប៉ះពាល់​ទេ វា​មិន​ប្រាកដ​ទេ​ថា ផលិត​ផល​អស់​នោះ​ពិត​ជា​ជួយ​ការពារ ឬ​បំបាត់​សង្វារ​បាន​មែន ឬយ៉ាង​ណា។ បើ​មិន​ចង់​កើត​សង្វារ​ខ្លាំង ស្រ្តី​ពពោះៗ គួរ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ហាត់​ប្រាណ រក្សា​ទម្ងន់​តាម​ការ​ណែនាំ និង​រក្សា​ស្បែក​ឲ្យ​មាន​សំណើម តាម​ក្បួន​ធម្មជាតិ​ទាំង​នេះ​វិញ​ទើប​មិន​គួរ​ឲ្យ​បារម្ភ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម