backup og meta

ប្រភេទគ្រឿងសម្អាង ប៉ះពាល់ដល់ការមានកូនរបស់ស្រ្តី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 23, 2020

    ប្រភេទគ្រឿងសម្អាង ប៉ះពាល់ដល់ការមានកូនរបស់ស្រ្តី

    បច្ចុប្បន្ន​គូស្នេហ៍​ដែល​រៀបការ​ហើយ ​ជួបអត្រាគ្មានកូន​ច្រើន​ ក្នុង​នោះ​មាន​កត្តា​មួយ​ចំនួនដូចជាកត្តាដំណពូជ របបអាហារ កត្តារស់នៅ ការ​ប្រើ​គ្រឿង​សម្អាង​ដែល​មាន​គ្រឿង​ផ្សំ​ពី​គីមី ក៏​មាន​ខ្លះ​។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្រ្តី​ នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ប្រភេទ​គ្រឿង​សម្អាង ដែល​ផ្ទុក​ជាតិ​គីមី​មួយ​ចំនួន​នាំឲ្យ​ពិបាក​មាន​កូន ឬ​មាន​ហើយ​មិន​នៅ​ជាដើម។

    ១- ថ្នាំ​លាប​ក្រចក និងថ្នាំលាបសក់

    ក្នុង​ថ្នាំ​លាប​ក្រចក​មាន​ផ្ទុក​ជាតិ​គីមី​មួយ​ចំនួន​ដូចជា Benzene និង Toluene វា​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អត់​គ្រប់​លក្ខណៈ ហើយ​ថ្នាំ​លាប​សក់​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ការ​រលូត​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។

    ២- គ្រឿង makeup

    នៅ​ក្នុង​គ្រឿង makeup មាន​ផ្សំ​ជាមួយសារធាតុ formaldehyde ឬ polyethylene glycol​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា អាច​បង្កើន​ហានិភ័យ​គ្មាន​កូន​សម្រាប់​ស្ត្រី​ផង​ដែរ។

    ៣- ទឹក​អប់ ឬ​ស្ព្រៃយ៍

    ផលិតផល​ក្លិន​ក្រអូប​ទាំង​នេះ​មាន​ផ្ទុក phtalates ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​របស់​យើង និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​មាន​កូន ដោយ​ស្រូប​សារធាតុ​គីមី​តូច​ៗ​ចូល​ក្នុងសួត​បាន​យ៉ាង​ងាយស្រួល។

    ៤- រ៉ូលអន​លាប​ក្លៀក

    ក្នុង​រ៉ូលអន​លាប​ក្លៀក​ត្រូវ​បាន​គេ​រក​ឃើញ​ថា សារធាតុ​គីមី​ម្យ៉ាងវា​អាច​ធ្វើឲ្យ​អ្នក​យើង​រង​ឥទ្ធិពល​ផ្នែក​ប្រាជ្ញា​ស្មារតី និង​ការ​គ្រប់គ្រង​អារម្មណ៍​ ដែលប៉ះពាល់កូនការវិវឌ្ឍរបស់កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម