នៅពេលពពោះ យើងមិនអាចដឹងទេថា កូននៅក្នុងផ្ទៃ មានសុខភាពល្អ ឬមិនល្អ បានដោយភ្នែកទទេឡើយ លុះត្រាតែពិនិត្យអេកូសាស្ត្រ ទើបអាចដឹងពីសុខភាពកូនបាន។ ជាទូទៅ នៅពេលពិនិត្យអេកូសាស្ត្រដើម្បីឲ្យដឹងពីសុខភាពកូន។
នៅពេលពពោះ យើងមិនអាចដឹងទេថា កូននៅក្នុងផ្ទៃ មានសុខភាពល្អ ឬមិនល្អ បានដោយភ្នែកទទេឡើយ លុះត្រាតែពិនិត្យអេកូសាស្ត្រ ទើបអាចដឹងពីសុខភាពកូនបាន។ ជាទូទៅ នៅពេលពិនិត្យអេកូសាស្ត្រដើម្បីឲ្យដឹងពីសុខភាពកូន។
តាមការផ្សាយលើបណ្ដាញសង្គមរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការពិនិត្យអេកូទារកក្នុងផ្ទៃសំខាន់ណាស់ មិនអាចខ្វះបាន សម្រាប់ការអនុវត្តជាក់ស្ដែងនៅផ្នែកសម្ភព។ នៅពេលពិនិត្យមើលអេកូសាស្ត្រទារកក្នុងផ្ទៃ គឺត្រូវទាមទារឲ្យពិនិត្យទៅលើ៣ចំណុចសំខាន់ៗដូចជា៖
ស្ត្រីមានផ្ទៃពោះទាំងអស់ ចាំបាច់គួរពិនិត្យនៅពេលគភ៌មានអាយុពី ១១ ទៅ១៩សប្ដាហ៍ ជាការពិនិត្យដែលផ្ដល់ភាពច្បាស់លាស់ជាងគេ ហើយម៉ាក់ៗត្រូវចងចាំនូវកាលបរិច្ឆេទគ្រប់ខែរហូតដល់ពេលសម្រាលកូន។
ម៉ាក់ៗពពោះគួរពិនិត្យនៅសប្ដាហ៍ទី២២ ដល់ ២៤ ជាពេលវេលាសមស្របដែលអាចឲ្យយើងពិនិត្យបានងាយស្រួល ព្រោះសរីរាង្គទារកធំល្មម និងបរិស្ថានជុំវិញទារកមានសភាពស្រឡះល្អ។ ការពិនិត្យមុន ឬក្រោយពេលសប្ដាហ៍ទី២២ ដល់សប្ដាហ៍ទី២៤ មានលក្ខណៈពិបាក និងមិនសព្វជ្រុងជ្រោយ។ ៨០%នៃជំងឺរបស់ទារកក្នុងផ្ទៃ ត្រូវបានពិនិត្យឃើញ ដោយសារការធ្វើអេកូសាស្ត្រនេះឯង។
ការពិនិត្យអេកូត្រូវធ្វើឡើងនៅចន្លោះពី៣២-៣៤សប្ដាហ៍ ព្រោះអាចឲ្យយើងដឹងពីទម្រង់ ទំហំ ទម្ងន់របស់ទារក ទីតាំងសុក និងបរិមាណទឹកភ្លោះដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលទ្ធភាពនៃការសម្រាលកូន។
មន្ទីរពេទ្យកាល់ម៉ែតបានបន្ថែមថា ការពិនិត្យអេកូធ្វើឡើងយ៉ាងតិច៣ដង អំឡុងពេលពពោះរហូតដល់គ្រប់ខែ ក្នុងករណីការវិវត្តន៍របស់ផ្ទៃពោះធម្មតា ផ្ទុយពីនេះ ការពិនិត្យអេកូត្រូវធ្វើឡើងបន្ថែមទៀត តាមការតាមដានរបស់គ្រូពេទ្យជំនាញ ទៅតាមករណីដែលបានជួបប្រទះ។ ក្នុងការពិនិត្យអេកូមិនមានផលប៉ះពាល់ដល់សុខភាពម្ដាយ និងទារកឡើយ ហើយរាល់ការពិនិត្យអេកូត្រូវមានការណែនាំជាមុនពីគ្រូពេទ្យជំនាញ ដើម្បីចៀសវាងពិនិត្យអេកូច្រើនដង ខាតពេលវេលា និងលុយកាក់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
24/06/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ