backup og meta

រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

មាន​មូលហេតុ​ជាច្រើន​ដែល​នាំឲ្យ​បាត់បង់​គភ៌​នៅ​ក្នុង​ផ្ទៃ ហើយ ៨០ ភាគរយ គឺ​បណ្ដាល​មកពី​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ទើប​នាំ​ឲ្យ​ការ​លូតលាស់​របស់​គភ៌​មិន​បាន​ល្អ​ដូច​ធម្មជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី ហើយ​មាន​កត្តា​មួយ​ចំនួន​ទៀត​ក៏​រួម​ផ្សំ​ធ្វើឲ្យ​រលូត ឬ​ត្រូវ​បង្ខំ​ចិត្ត​យក​ចេញ​ដូចជា៖

– កម្រិត​អ័រម៉ូន​មិន​ធម្មតា​របស់​ម្ដាយ (ទីរ៉ូអ៊ីត ប្រូហ្សេស្តេរ៉ូន..)

– ភាព​ខុស​ប្រក្រតី​របស់​ស្បូន

– មាត់​ស្បូន​ចាប់​បើក ស្ដើង​មុន និង​ក្រោយ​ការ​មាន​គភ៌

– ម្ដាយ​មាន​មេរោគ​ឆ្លង​មួយ​ចំនួន

– ម្ដាយ​មាន​ជំងឺ​រ៉ាំរ៉ៃ (បេះដូង ទឹកនោមផ្អែម…)

– ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បូរាណ​មួយ​ចំនួន

– ការ​ផឹក​ស្រា បារី ឬ​ទទួល​ដោយ​ប្រយោល​ពី​គេ

– ការ​ប៉ះពាល់​កាំរស្មី ឬ​សារធាតុ​ពុល

វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ដូចនេះ​គ្រប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ទាំងអស់ ក្រោយ​ពេល​បាត់​រដូវ ត្រូវ​តែ​មក​មណ្ឌល​សុខភាព ឬ​គ្រូពេទ្យ​ផ្នែក​សម្ភព ដើម្បី​ឲ្យ​ច្បាស់​ថា​មាន​គភ៌ ឬ​អត់ ហើយ​ធ្វើ​ការ​ចាក់​ថ្នាំ​ការពារ​តេតាណូស និង​ទទួល​យក​ថ្នាំ​ជីវជាតិ​ដែក បន្ថែម​ដើម្បី​រក្សា​គភ៌ និង​បង្ការ​ជំងឺ​ស្លេកស្លាំង​របស់​ម្ដាយ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ

រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម