ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?
ការថែទាំសុខភាពចំពោះស្ត្រីពពោះ គឺសំខាន់បំផុតព្រោះថា នៅពេលដែលពពោះ ម៉ាក់ៗត្រូវមើលថែទាំងសុខភាពផ្ទាល់ខ្លួន និងសុខភាពកូននៅក្នុងផ្ទៃដែរ។តែដោយសារ មានស្ត្រីៗមួយចំនួនត្រូវទៅធ្វើការទាំងមានផ្ទៃពោះ ចឹងហើយអាចធ្វើឲ្យម៉ាក់ៗថែទាំសុខភាពមិនបានដិតដល់។
តើម៉ាក់ៗពពោះ ទៅធ្វើការរហូតដល់ថ្ងៃសម្រាលល្អ ឬមិនល្អ?
វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា បើស្ត្រីមានផ្ទៃពោះ គ្រាន់តែធ្វើការធម្មតា អង្គុយក្នុង office ធម្មតា អត់ធ្វើការអីធ្ងន់ធ្ងរដូចជាលើករបស់ធ្ងន់ ដើរហាលថ្ងៃ ។ល។ គឺគ្មានបញ្ហាអីគួរឲ្យបារម្ភទេ ឲ្យតែស្ត្រីនោះញ៉ាំឲ្យបានគ្រប់គ្រាន់ គេងឲ្យបានឆ្អែតៗ ហើយប៉ូវកម្លាំងបន្តិចទៅគឺគ្មានបញ្ហាទេ។
លោកវេជ្ជបណ្ឌិត បន្តថា ក្នុងករណីដែលម៉ាក់ៗពពោះ មានចេញនូវរោគសញ្ញាមិនប្រក្រតីណាមួយដូចជា៖
– ធ្លាក់ឈាម
– ហត់អស់កម្លាំង ល្វើយៗ
– មានអាការៈមិនប្រក្រតីជាដើម គឺត្រូវសម្រាកពីការងារមុនពេលកំណត់ ដើម្បីថែទាំសុខភាពឲ្យបានល្អវិញ ចៀសវាងមានគ្រោះថ្នាក់ដល់កូន។
ទោះយ៉ាងណាក៏ដោយ ម៉ាក់ៗមានផ្ទៃពោះមិនត្រូវធ្វើការឲ្យហួសកម្លាំងពេកទេមិនថាការងារអីក៏ដោយ ព្រោះក្នុងអំឡុងពេលពពោះសុខភាពចុះខ្សោយ។ ជាពិសេស គឺត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់តាមការណាត់របស់ពេទ្យ ហើយបើអាចគួរសម្រាកពីការងារឲ្យបាន ២-៣ខែ មុនថ្ងៃសម្រាលចំពោះស្ត្រីដែលមានបញ្ហាសុខភាព។
[embed-health-tool-pregnancy-weight-gain]