ស្រីៗមួយចំនួនអាចនឹងមានបញ្ហាអាលែកហ្សីមុនពេលមានផ្ទៃពោះ និងស្រីៗមួយចំនួនទៀតអាចនឹងចាប់ផ្ដើមមានអាការៈអាលែកហ្សីនេះនៅពេលមានផ្ទៃពោះ។ ម៉្យាងទៀត ពេលខ្លះអាការៈអាលែកហ្សីកាន់តែធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះដែលនេះបង្កជាការព្រួយបារម្ភថាតើអាចប៉ះពាល់ដល់កូនក្នុងផ្ទៃឬយ៉ាងណា និងត្រូវធ្វើដូចម្ដេចខ្លះ?
តើអាលែកហ្សីប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?
អាលែកហ្សីអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ប៉ុន្តែទារកក្នុងផ្ទៃកម្រនឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ណាស់។ នេះមកពីសុកមាននាទីដូចតម្រងចម្រោះដែលឈាមរបស់ម្ដាយនឹងមិនជ្រាបចូលទៅក្នុងរាងកាយទារកឡើយ។ នេះមានន័យថាទារកក្នុងផ្ទៃនឹងមិនមានអាការៈអាលែកហ្សីដូចម្ដាយទេ ហើយនិងមិនទទួលរងផលប៉ះពាល់ពេលដែលម្ដាយអាលែកហ្សីជាមួយអាហារដែរ ។ ប៉ុន្តែបើនិយាយពីប្រតិកម្មអាលែកហ្សីវិញគឺអាចប៉ះពាល់ដល់ទារក។ ឧទាហរណ៍ ប្រសិនជាម្ដាយមានអាការៈស្ហុកអាណាហ្វីឡាកទិក (anaphylactic shock) ដែលបង្កឲ្យរាងកាយខ្វះអុកស៊ីសែន គឺអាចប៉ះពាល់ទាំងម្ដាយ និងកូនក្នុងផ្ទៃ។ ម៉្យាងទៀត ប្រសិនជាម្ដាយមានអាលែកហ្សីជាមួយនឹងអាហារ បញ្ហាកង្វះជាតិទឹក និងសារធាតុចិញ្ចឹមក៏អាចផ្តល់ផលអាក្រក់ដល់ទារកដែរ។
អត្ថបទពាក់ព័ន្ធ៖
- ហេតុអ្វីបានជាយើងអាលែកហ្ស៊ីនឹងអាហារ ឬរបស់អ្វីមួយ?
- ចំណុចគ្រប់គ្នាគួរដឹង ទាក់ទងនឹងការធ្វើតេស្តអាលែកហ្ស៊ី
តើអាលែកហ្សីអាចបង្កជារោគសញ្ញាអ្វីខ្លះ?
ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាអាលែកហ្សីអាចជួបប្រទះរោគសញ្ញាទាំងនេះ៖
- ក្អក
- កណ្ដាស់
- ភ្នែកឡើងក្រហម
- រមាស់ភ្នែក ស្បែក ឬមាត់
- ហៀរសម្បោរ ឬតឹងច្រមុះ
- ឈឺក្បាល
- កើតមានអាការៈជំងឺហឺតធ្ងន់ធ្ងរ ឬជំងឺត្រអក (eczema) ។
តើអាចបង្ការអាការៈអាលែកហ្សីបានដោយវិធីណា?
អំឡុងពេលមានផ្ទៃពោះការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនអាចនឹងបង្កផលប៉ះពាល់ដល់ស្ត្រីជាម្ដាយនិង ទារកក្នុងផ្ទៃ ប៉ុន្តែស្ត្រីមានផ្ទៃពោះអាចនឹងកាត់បន្ថយអាការៈអាលែកហ្ស៊ីនេះបានតាមរយៈ៖
- កុំទៅកន្លែងដែលអាចបង្កឲ្យមានប្រតិកម្មអាលែកហ្សី
- ប្រើសេរ៉ូមប្រៃដើម្បីសម្រាលអាការៈតឹងច្រមុះ ឬស្ទះនៅផ្លូវដង្ហើម
- នៅឲ្យឆ្ងាយពីសត្វចិញ្ចឹមដែលអាចបង្កឲ្យកើតមានបញ្ហាអាលែកហ្ស៊ី
- សម្អាតផ្ទះឲ្យបានញឹកញាប់
- ប្រសិនជាមានអាលែកហ្សីនឹងលំអងផ្កា គួរងូតទឹកក្រោយពីត្រលប់មកពីក្រៅ
- កុំជក់បារី និងនៅឲ្យឆ្ងាយពីអ្នកជក់បារី
- ចៀសវាងរបស់ដែលមានក្លិនខ្លាំង និងផ្សែងពីយានយន្ត។
តើការប្រើថ្នាំអាលែកហ្សីអំឡុងពេលពពោះមានសុវត្ថិភាពឬទេ?
ទោះបីជាមានថ្នាំមួយចំនួនមានសុវត្ថិភាពក្នុងការប្រើអំឡុងពេលមានផ្ទៃពោះក៏ដោយ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ និងតាមដានអាការៈឲ្យបានដិតដល់។ សម្រាប់ស្ត្រីមានផ្ទៃពោះដែលបានចាក់ថ្នាំអាលែកហ្សី (Allergy shots) មុនពេលមានផ្ទៃពោះក៏នៅអាចបន្តចាក់បាន។ ប៉ុន្តែសម្រាប់ការចាប់ផ្ដើមចាក់ថ្នាំអាលែកហ្សី (Allergy shot) អំឡុងពេលមានផ្ទៃពោះគឺគួរចៀសវាងព្រោះអាចបង្កឲ្យកើតមានប្រតិកម្មអាលែកហ្សីខ្លាំងទៅវិញ។
[embed-health-tool-pregnancy-weight-gain]