backup og meta

ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2020

    ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

    បញ្ហា​គំរាម​រលូត​គភ៌ បាន​ចោទ​ធ្ងន់ធ្ងរ​ដល់​ចំពោះ​ស្ត្រី ហើយ​បើ​សិន​តាមដាន​មិន​បាន​ដិតដល់​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​ជីវិតទៀតផង។ រឿងនេះ​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ហើយបើទោះជាកើតមែនភាគច្រើន​មាន​អំឡុង​ ២០ សប្ដាហ៍​នៃ​អាយុ​គភ៌​ប៉ុណ្ណោះ ចំណែក​គភ៌​អាយុ​ចាប់ពី ៦-៧ ខែ​ឡើង​ទៅ​មិន​សូវ​មាន​ឡើយ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​គំរាម​រលូត​ គឺជា​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស ហើយ​បូក​រួម​ជាមួយ​នឹង​អាការៈ​ឈឺចុក​ចាប់​ក្នុង​ពោះ​ទៀត​នោះ ទើប​បណ្ដាល​ឲ្យ​ស្ថានភាព​កាន់តែ​គ្រោះថ្នាក់ ឬ​អាច​ឈាន​ទៅ​រក​ការ​រលូត​តែម្ដង។ ចំពោះ​មូលហេតុ​វិញ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះបានឲ្យដឹងថា មកពី​កត្តា​ជាច្រើន ក្នុង​នោះ​រួមមាន៖

    – កត្តា​ហ្សែន ឬ​ក្រូម៉ូសូម​មិន​ប្រក្រតី

    – ការ​ឆ្លង​រោគ​ដោយ​បាក់តេរី ឬ​វីរុស​អំឡុង​ពេល​មាន​ផ្ទៃពោះ

    – គ្រោះថ្នាក់​ចំ​ផ្នែក​ណា​មួយ​នៃ​ពោះ

    – ម៉ាក់​ៗ​អាយុ​លើស ៣៥ ឆ្នាំ

    – ឡើងទម្ងន់

    – ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា

    – ប៉ះពាល់​ជាមួយ​សារធាតុ​គីមី។

    ចំពោះ​បញ្ហា​នេះ​ដែរ​ម៉ាក់​ៗណាមួយបញ្ហានេះ លោកណែនាំឲ្យ​ទៅជួប​ពិនិត្យ និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លម្អិត ។ ពេល​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​ពិនិត្យ​អេកូ និង​ឲ្យ​ថ្នាំ​ញ៉ាំ ដើម្បី​ទប់​កុំឲ្យ​មាន​ការ​វិវត្ត​ធ្លាក់ឈាម​ត​ទៅ​ទៀត។ ហេតុដូចនេះ​ម៉ាក់​ៗ​ដែល​មាន​បញ្ហា​គភ៌​គំរាម​រលូត ត្រូវ​អនុវត្តដូច​ខាងក្រោម ដើម្បី​បង្ការ​រលូត៖

    – មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ឈោង​ខ្ពស់​ផុត​ដៃ

    – កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ

    – ចំណីអាហារ​ផ្អាប់ ហឹរ

    – កុំ​ដើរ​ច្រើន​ពេក

    – ប្រយ័ត្ន​ប្រយែង​កន្លែង​រអិល

    – តម​រួម​ភេទ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម