backup og meta

ស្ត្រីចាញ់កូនឃ្លានប្លែកៗ ដូចជា ដី អំបែង ក្បឿង បណ្ដាលមកពីអី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 28, 2020

    ស្ត្រីចាញ់កូនឃ្លានប្លែកៗ ដូចជា ដី អំបែង ក្បឿង បណ្ដាលមកពីអី?

    ស្ត្រី​ភាគច្រើន​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ នឹង​មាន​ការ​ប្រែប្រួល​ខ្លះ​ៗ ដែល​យើង​ហៅ​ថា អាការៈ​ចាញ់​កូន។ ម៉ាក់​ៗ​ខ្លះ​មិន​សូវ​មាន​អាការៈ​ចាញ់​ខ្លាំងទែ គឺ​អាច​ញ៉ាំ​អាហារ​បាន​ធម្មតា តែ​សម្រាប់​ម៉ាក់​ៗ​មួយ​ចំនួន​ទៀត​វិញ ចាញ់​មិន​អាច​ញ៉ាំ​អ្វី​បាន​ច្រើន​សោះ ហើយ​ចង់​ញ៉ាំ​នេះ​ចង់​ញ៉ាំ​នោះ​មិន​ឈប់ ថែម​ទាំង​ជា​របស់​ប្លែក​ខុស​ពី​ធម្មតា​ទៀត​ផង។ តើ​ការ​ឃ្លាន​ខុស​ប្លែក​បែប​នោះ មកពី​អ្វី?

    វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​អ្នក​ចាញ់កូន​មួយ​ចំនួន​តូច​ឃ្លាន​បែប​ប្លែក​ៗ​ដូចជា អំបែង ក្បឿង ឆ្នាំងដី ជាដើម។ មូលហេតុ​ដែល​នោះ​ឲ្យ​ស្ត្រីពពោះ​ឃ្លាន​របស់​អស់​ទាំង​នោះ អាចមកពីអ័រម៉ូនឡើងខ្លាំង ហើយមានការសិក្សាខ្លះបញ្ជាក់ថា មកពីស្ត្រី​ខ្វះ​ជាតិ​ដែក ទើប​បាន​ជា​បណ្ដាល​ឲ្យ​ទៅ​ជា​បែប​នោះ។

    លោក​បន្ត​ទៀត​ថា ក្រៅ​ពី​ខ្វះ​ជាតិ​ដែក ហើយ​ស្ត្រី​មួយ​ចំនួន​កាល​ពី​ជាង ១០-២០ ឆ្នាំ​មុន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក៏​នាំ​ឲ្យ​កើត​ឡើង​ចំណង់​អាហារ​ខ្លាំង​ខុសធម្មតាដូច​គ្នា។ ចំពោះ​បញ្ហា​នេះ​ដែរ កើត​ឡើង​លើ​ស្ត្រី​កំពុង​ពពោះ ព្រោះ​រាងកាយ​ត្រូវ​បង្កើន​តម្រូវ​ការ​អាហារូបត្ថម្ភ សម្រាប់​ផ្គត់​ផ្គង់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ករណី​នេះ នឹង​ធ្វើ​ឲ្យ​ស្រី​ៗ​ពពោះ​កើន​ឡើង​ចំណង់​អាហារ​ខ្លាំង​ក្លា​រយៈ​ពេល​ខ្លី និង​ញ៉ាំ​ច្រើន ដើម្បី​ទទួល​បាន​អាហារ​បំប៉ន​គ្រប់​គ្រាន់​ទៅ​ដល់​គភ៌​កំពុង​លូត​លាស់។

    ចំពោះ​អាការៈ​ឃ្លាន​បែប​ប្លែក​ៗ​ក៏​អាច​មកពី​រាងកាយ​ត្រូវ​ការ​បង្កើន​អាស៊ីដ​ខ្លាញ់ វីតាមីន​សំខាន់​ៗ​ដទៃ ដើម្បី​បន្ថែម​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់។ ចំពោះ​ការ​ប្រែ​ប្រួល​អ័រម៉ូន ត្រូវ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បញ្ជាក់​ថា​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំណង់​ញ៉ាំ​ដែរ។

    ទោះជាយ៉ាងនេះក៏ដោយ បើបច្ចុប្បន្នលោក​សង្កេត​ឃើញ​ថា ម៉ាក់​ៗ​សម័យ​នេះ​លែង​មាន​បញ្ហា​អស់​ទាំង​នោះ​ទៀត​ហើយ គ្រាន់តែ​ឃ្លាន និង​ញ៉ាំ​ច្រើន​ ហើយឃ្លាន​​គ្រប់​មុខ និង​ខ្លះ​ជា​អាហារ​មិន​ចេះ ឬមិនធ្លាប់​ញ៉ាំ​សោះ។ ហើយមិនតែប៉ុណ្ណោះរាល់ពេលម៉ាក់ៗទៅពិនិត្យផ្ទៃពោះគ្រូពេទ្យនិងបន្ថែមថ្នាំគ្រាប់ជាតិដែកចំនួន ៩០គ្រាប់ដល់ស្រ្តី ដូច្នេះហើយមិនសូវមានកង្វះជាតិដែកដូចពីមុនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម