backup og meta

ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ

ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ

ម៉ាក់ៗ​ពពោះ​សម័យ​ថ្មី​នេះ និយម​ញ៉ាំ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ស្ត្រី​ពពោះ ដើម្បី​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូត​លាស់​បាន​ល្អ តែ​មិនប្រាកដ​ថា រាល់​ទឹក​ដោះ​គោ​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់ៗ​ញ៉ាំ​ទៅ​ត្រូវ​ទាំង​អស់​ទេ។ ម៉ាក់​ៗ​ខ្លះ មាន​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ដែល​បង្ក​ជា​ផល​ពិបាក​ដល់​សុខភាព​ផ្ទាល់។

ហេតុ​អី​បាន​កើត​អាលែកហ្ស៊ី​ទឹកដោះ​គោ​ចំពោះ​ស្ត្រី​ពពោះ?

នៅ​ក្នុង​ទឹកដោះ​គោ មាន​ជាតិ​កាល់ស្យូម​ដែល​ស្ត្រី​ពពោះ​ត្រូវ​ការ​ចាំបាច់​បំផុត។ ប៉ុន្តែមាន​ម៉ាក់​ៗ​ខ្លះ មាន​បញ្ហា​អាលែកហ្ស៊ីនឹង​ទឹកដោះ​គោ ដែល​វា​កើត​ឡើង​ដោយ​សារតែពោះវៀនតូចមិនអាចផលិតអង់សុីមឡាកតាសទៅបំបែក ​ជាតិ ​Lactose​ ដែល​មាន​នៅ​ក្នុង​ទឹកដោះ​គោ​បាន​ល្អ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​បញ្ហា​រាកកើត​ឡើង។ ជួន​កាល វា​អាច​បង្ក​ឡើង​ដោយ​កត្តា​ហ្សែន ឬ​ដោយ​សារ​ពោះ​វៀន​តូច​មាន​បញ្ហា ដែល​អាច​រារាំង​ដល់​ការ​ផលិត​អង់ស៊ីម​ Lactase។

ស្ត្រី​ពពោះ​មាន​អាការៈ​បែប​ណា បើ​អាលែកហ្ស៊ីនឹង​ទឹកដោះ​គោ?

ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​បញ្ហា​អាលែកហ្ស៊ីទឹក​ដោះ​គោ ភាគ​ច្រើន​បង្ហាញ​រោគ​សញ្ញា​ដូច​ជា៖

– ឈឺ​ចុក​ពោះ

– អាច​មាន​ហ្គាស​ក្នុង​ពោះ

– ចង្អោរ ឬ​ចង់​ក្អួត

– ហើម​ពោះ

– រាករូស ឬ​រមួល​ក្រពើ។ល។

បើ​ម្ដាយ​អាលែកហ្ស៊ីទឹកដោះគោ អាច​ប៉ះពាល់​ដល់​កូន​ទេ?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ដែល​អាលែកហ្ស៊ីទឹកដោះ​គោ​មិន​មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​បារម្ភ​ដល់​កូន​ទេ។ ប៉ុន្តែ​លោក​បន្ត​ថា ជា​ធម្មតា ប្រសិន​បើ​ម្ដាយ​មាន​បញ្ហា​សុខភាព​អ្វី​មួយ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​មិន​អាច​មាន​សុខភាព​ល្អ​ធម្មតា​បាន​ដែរ។ ដូច​នេះ ហើយ​ស្ត្រី​ពពោះ គួរ​តាម​ដាន ថែ​រក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន និង​ញ៉ាំ​របប​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​គ្រប់​គ្រាន់ ចៀស​វាង​បង្ក​ជា​បញ្ហា​ដល់​កូន​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

គេង ២ បែបនេះអំឡុងពេលពពោះ ល្អចំពោះម៉ាក់ និងកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម