backup og meta

អាហារម៉ាក់ៗញ៉ាំពេលពពោះ កូន​អាច​ចូលចិត្តពេលធំឡើងអត់?

អាហារម៉ាក់ៗញ៉ាំពេលពពោះ កូន​អាច​ចូលចិត្តពេលធំឡើងអត់?

ចំណី​អាហារ​ដែល​ម៉ាក់​ៗ ញ៉ាំ​អំឡុង​ពេល​ពពោះ មាន​ច្រើន​មុខ​ណាស់ ដើម្បី​ទទួល​យក​សារធាតុ​ផ្សេងៗ​ទៅ​ចិញ្ចឹម​កូន​នៅ​ក្នុង​ពោះ។ មាន​ម៉ាក់​ៗ​មួយ​ចំនួន​គិត​ថា អា​ហារ​ឃ្លាន​ញ៉ាំ​ពេល​ពពោះ អាច​ជា​អាហារ​ដែល​កូន​ក្នុង​ពោះ​ឃ្លាន​ដែរ។ ចុះ រាល់​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ចូល​ទៅ អាច​មាន​អី​ទាក់​ទង​ដល់​ជម្រើស​អាហារ​របស់​កូន​នៅ​ពេល​កូន​ធំ​ឡើង​ទេ?

សម្រាប់​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ទូទៅ ចំណី​អាហារ​ដែល​ម៉ាក់ៗ​ចូល​ចិត្ត​នៅ​ពេល​ពពោះ មិន​អាច​ឲ្យ​កូន​កើត​មក​ចូល​ចិត្ត​ញ៉ាំ​ចំណី​អាហារ​ទាំង​អស់​នោះ​ដែរ​ទេ។ ការ​ដែល​គិត​បែប​នេះ​គឺ​មិន​ពិត​នោះ​ទេ។

ពពោះ

“កាល​ដែល​ម្ដាយ​ញ៉ាំ​ចំណី​អាហារ​ចូល​ទៅ​ក្នុង​ពោះ​មាន វីតាមីន ប្រូតេអ៊ីន សារ​ធាតុ​រ៉ែ​អស់​នោះ​ហើយ គឺ​វា​ចម្រាញ់​តាម​រយៈ​ទង​សុក ហើយ​នឹង​ទឹក​ភ្លោះ ដើម្បី​ជួយ​ចិញ្ចឹម​គភ៌​នៅ​ក្នុង​ពោះ​នោះ​ឲ្យ​លូត​លាស់​បាន​ល្អ។’

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជម្រើស​អាហារ​ដែល​កូន​ៗ​ចូល​ចិត្ត​ញ៉ាំ​នៅ​ពេល​ដែល​លូត​លាស់​ធំ​ឡើង​ៗ​នោះ វា​មិន​មាន​អី​ទាក់​ទង​នឹង​អាហារ​ដែល​ម៉ាក់​ញ៉ាំ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ពោល​គឺ​អាហារ​ដែល​ម៉ាក់​ញ៉ាំ​ចូល​ទៅ​ផ្សេងៗ ហើយ​ចំណង់​ចំណូល​ចិត្ត​អាហារ ឬ​ជម្រើសារជាតិ​អាហារ​ដែល​កូន​មាន​ពេល​ធំ​ឡើង​គឺ​ផ្សឹង។

លោក​បន្ត​ថា អំឡុង​ពេល​ពពោះ ពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​គ្រប់​គ្រាន់ (បន្លែ ផ្លែឈើ ទឹក​ដោះ​គោ សាច់…) ដើម្បី​ទទួល​យក​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ឲ្យ​បាន​ច្រើន សម្រាប់​ទ្រទ្រង់​សុខភាព​ខ្លួន​ឯង​ផ្ទាល់ ក៏​ដូច​ជា​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន ហើយ​ក៏​អាច​ចៀស​ផុត​ពី​បញ្ហា​មួយ​ចំនួន​ផង​ដែរ បើ​ម្ដាយ​ទទួល​បាន​អាហារូបត្ថម្ភ និង​ថែ​ទាំ​ខ្លួន​បាន​ល្អ។​

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Do People Crave Foods Their Moms Ate During Pregnancy?

https://www.theatlantic.com/family/archive/2020/02/pregnant-cravings-kids-food-taste/606007/

What To Know About Pregnancy Cravings

https://www.verywellfamily.com/pregnancy-cravings-5069392

Food cravings during pregnancy

https://www.pregnancybirthbaby.org.au/food-cravings-during-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

24/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះម៉ាស្សាបានអត់? មានគុណប្រយោជន៍ម៉េចខ្លះ?

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម