បច្ចុប្បន្នមានផលិតផល Fiber ដែលអ្នកលក់ផ្សព្វផ្សាយថា ផឹកទៅស្រកក្បាលពោះ ចរាចរណ៍ពេញទីផ្សារអនឡាញ រហូតដល់អ្នកមានផ្ទៃពោះខ្លះក៏ចង់ផឹកដែរ។ តើការផឹកពពួក Fiber មានផលប៉ះពាល់អ្វីដែរ ឬទេ?
បច្ចុប្បន្នមានផលិតផល Fiber ដែលអ្នកលក់ផ្សព្វផ្សាយថា ផឹកទៅស្រកក្បាលពោះ ចរាចរណ៍ពេញទីផ្សារអនឡាញ រហូតដល់អ្នកមានផ្ទៃពោះខ្លះក៏ចង់ផឹកដែរ។ តើការផឹកពពួក Fiber មានផលប៉ះពាល់អ្វីដែរ ឬទេ?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា សម្រាប់អ្នកមានផ្ទៃពោះគ្រូពេទ្យក៏តម្រូវឲ្យញ៉ាំចំណីអាហារពពួក Fiber ដើម្បីសម្រួលដល់ការបន្ទោបង់ដូចគ្នាដែរដូចជា យ៉ាអួ ប្រូកខូលី ដំឡូងជ្វា ខ្ទឹមបារាំង ផ្លែប៉ោម អីជាដើម សុទ្ធតែល្អចំពោះអ្នកមានទម្ងន់ ដែលឧស្សាហ៍ទល់លាមក។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា ផលិតផល Fiber ដែលគេលក់លើទីផ្សារ គឺសម្រាប់ជួយដោះស្រាយអ្នកមានបញ្ហាទល់លាមក រហូតលេចក្បាលពោះឡើង។ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញ ទោះជាផឹកក៏មិនប៉ះពាល់អ្វីដែរ តែបើជួបបញ្ហាទល់លាមក ពិបាកក្នុងការបន្ទោបង់ គួរតែញ៉ាំអាហារបន្លែផ្លែឈើដូចរៀបរាប់នោះវិញ កុំផឹករបស់គេលក់ស្រាប់អី ព្រោះផលិតផលសម្រេចនោះ យើងមិនដឹងពីធាតុផ្សំផ្សេងៗឡើយ បើមានសារធាតុមិនល្អអ្វីមួយ អាចប៉ះពាល់ដល់សុខភាពកូន។
វេជ្ជបណ្ឌិតរូបនោះឲ្យជាដំបូន្មានថា ស្ត្រីមានផ្ទៃពោះបើចង់ស្អាត ដោយសម្រកក្បាលពោះគឺមិនបានឡើយ ព្រោះអីកូនក៏ធំធាត់រាល់ថ្ងៃ ពោះនឹងប៉ោងធំដូចគ្នា តែបើមានបញ្ហាពិបាកបន្ទោបង់ គួរជ្រើសរើសវិធីធម្មជាតិវិញល្អជាង ហើយការប្រើផលិតផលអ្វីផ្ដេសផ្ដាស គ្រោះថ្នាក់ចំពោះកូនទៅវិញទេ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/08/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ