backup og meta

កូនក្នុងផ្ទៃពោះចុះខ្សោយ ដោយសារមូលហេតុប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 03, 2020

    កូនក្នុងផ្ទៃពោះចុះខ្សោយ ដោយសារមូលហេតុប៉ុន្មាននេះ

    បើ​យើង​និយាយ​ពី​ការ​ថែ​ទាំ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ វា​សំខាន់​ណាស់​សម្រាប់​ម៉ាក់ៗ​និង​អា​អូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់ៗ​មិន​ចេះ​ស្រឡាញ់​សុខភាព បណ្ដោយ​ឲ្យ​​ធ្លាក់​ចុះ​ខ្សោយ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ក៏​មិន​អាច​លូតលាស់​ប្រក្រតី និង​ចុះ​ខ្សោយ​ទៅ​តាម​សុខភាព​របស់​ម្ដាយ​ដែរ។

    យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត គភ៌​ក្នុង​ពោះ​ចុះ​ខ្សោយ មាន​ន័យថាការ​លូតលាស់​របស់ទារក​ជួប​ឧបសគ្គ ហើយ​វា​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេល​ខ្លះ​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ ​ត្រូវ​ព្យាបាល​ជា​បន្ទាន់។ ភាព​ចុះ​ខ្សោយ​របស់​គភ៌​ក្នុង​ផ្ទៃ ​ចែក​ចេញ​ជា​២​សំខាន់​ៗ​ដូច​ជា៖

    ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ

    – កើត​ឡើង​ពេល​មាន​ផ្ទៃពោះ

    – រក​ឃើញ​ដោយ​អេកូសាស្ត្រ

    ភាព​ចុះ​ខ្សោយ​ស្រួច​ស្រាវ

    – កើត​មាន​ក្នុង​ពេល​សម្រាល

    – កើត​មាន​ពេល​ដែល​ទារក​ខ្វះ​អុកស៊ីសែន​ធ្ងន់ធ្ងរ

    ភាព​ចុះ​ខ្សោយ​របស់​ទារក​ក្នុង​ផ្ទៃ កើត​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?

    បញ្ហា​ចុះ​ខ្សោយ​គភ៌​នៅ​ក្នុង​ពោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​៖

    – ជំងឺ​របស់​ម្ដាយ (ឧ.លើស​ឈាម…)

    – ភាព​មិន​ធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (ឧ.ឈាម​កក​ក្រោយ​សុក…)

    – បណ្ដាល​មក​ពី​សុក ឬ​ទង​សុក (ឧ.សុក​ពាំង​បាំង​មុខ​ស្បូន, ទង​សុក​រុំ​កូន…)

    – បណ្ដាល​មក​ពី​ទារក (ឧ.ទារក​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ…)

    យើង​អាច​ដាក់​ការ​សង្ស័យ​បាន​ថា អា​អូន​មាន​បញ្ហា​ចុះ​ខ្សោយ ​បើ​ឃើញ​មាន​ការ​ប្រែ​ប្រួល​ចង្វាក់​បេះដូង​ទារក មាន​​ចេញ​លាមក​ព្រៃ​ក្នុង​ទឹក​ភ្លោះ(ចុះ​ខ្សោយ​ស្រួច​ស្រាវ នៅ​ពេល​ឈឺ​ពោះ​សម្រាល) ឬ​ចុះ​ខ្សោយ​នៃ​ពហុសរីរៈថ្លើម តម្រង​នោម) ចុះ​ខ្សោយ​នៃ​ខួរក្បាល (ចុះខ្សោយ​ក្រោយ​សម្រាល​)

    មន្ទីរពេទ្យ កាល់​ម៉ែត ​បាន​ឲ្យ​ដឹង​ថា ព្យាបាល​បញ្ហា​ចុះ​ខ្សោយ​នេះ ត្រូវ​ធ្វើ​ទៅ​តាម​មូលហេតុ និង​រោគ​សញ្ញា​របស់​ទារក។ ដូច​គ្នា​នេះ​ដែរការ​តាម​ដាន និង​ពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារក​ឲ្យ​ទៀង​ទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ គឺ​ជា​ការ​តាម​ដាន​សុខភាព​របស់​ទារក ជា​ពិសេស​អំឡុង​ពេល​ជិត​សម្រាល។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម