backup og meta

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌

ដ្បិត​តែ​ការ​ពុល​ចំណី​អាហារ​ភាគ​ច្រើន​មាន​សភាព​ស្រាល ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​ពិបាក​នៅ​ក្នុង​ខ្លួន មិន​ស្រណុក​ដែរ។ ខុស​ពី​គ្នា​យើង​ធម្មតា ស្ត្រី​ពពោះ​មាន​សុខភាព​មិន​រឹងមាំ ដូច​នេះ​ហើយ​បើ​ទើប​យើង​ត្រូវ​ថ្នម ជាពិសេស​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ទៅ ចៀស​វាង​ម៉ាក់​ៗ​ពុល​ចំណី​អាហារ អាច​ប៉ះពាល់​សុខភាព​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ។

បើ​យើង​ពុល​ចំណី​អាហារ មាន​ន័យ​ថា អាហារ​ដែល​យើង​បាន​ញ៉ាំ​នោះ​មាន​ផ្ទុក​មេរោគ​ដូច​ជា​ពពួក​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត ជាដើម។ល។ ប្រសិន​បើ​ម៉ាក់​ៗ​ពពោះ មាន​អាការៈ​ពុល​ចំណី​អាហារ​ធ្ងន់ធ្ងរ វា​អាច​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ ព្រោះ​អំឡុង​ពេល​ពពោះ ការ​ប្រែប្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​ឈាម​រត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ពុល​អាហារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន។

ប្រភេទ​នៃ​ការ​ពុល​ចំណី​អាហារ​ទូទៅ​ទាំង​៤​ប្រភេទ និង​ផល​ពិបាក​របស់​វា​នីមួយៗ៖

Norovirus- អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ករណី​កម្រ​មួយ​ចំនួន

Listeria- អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សរសៃ​ប្រសាទ​ក្នុង​រយៈ​ពេល​វែង​របស់​ទារក​ក្នុង​ផ្ទៃ

E.coli- អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ឈាម ឬ​ខូច​តម្រង​នោម

Salmonella- អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ស្រោម​ខួរ រលាក​សន្លាក់ និង​ឆ្លង​មេរោគ​ក្នុងឈាម​ (bacteremia)។

នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លះ ការ​ពុល​ចំណី​អាហារ​អាច​បណ្ដាល​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ ឬ​គំរាម​រលូត​បាន។ ដូច​នេះ​ហើយ​ទើប វា​សំខាន់​សម្រាប់​ស្ត្រី​ពពោះ ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ដែលម៉ាក់ៗ​ញ៉ាំ​រាល់​ថ្ងៃ។ លោក​បន្ត​ថា បើ​ម៉ាក់​ៗ​មាន​អារម្មណ៍​ចង់​ក្អួត ចង្អោរ ឬ​មាន​សញ្ញា​រួម​ផ្សំ​ដូច​ជា ខ្សោះ​ជាតិ​ទឹក ឈឺ​ក្បាល ក្ដៅខ្លួន ឈឺ​ចុក​ពោះ ឬ​ជុះ​មក​មាន​ឈាម ស្ត្រី​ពពោះ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ភ្លាម។

ម៉្យាងវិញ​ទៀត ម៉ាក់ៗ​ពពោះ អាច​ការពារ​ខ្លួន​ពី​ការ​ពុល​ចំណី​អាហារ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ប៉ុន្មាន​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន នោះ​ម៉ាក់ៗ​មិន​ចាំ​បាច់​បារម្ភ​ទៀត​រួម​មាន៖

– ដាក់​អាហារ​ឆៅ និង​អាហារ​ឆ្អិន​ឲ្យ​ឆ្ងាយ​ពី​គ្នា

– ចៀស​ឲ្យ​ផុត​ពី​អាហារ​ឆៅ ឬ​អាហារ​មិន​បាន​សម្លាប់​មេរោគ

– លាង​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត មុន​នឹង​ញ៉ាំ

– ពិនិត្យ​មើល​ថ្ងៃ​ផុត​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ

– ចម្អិន​អាហារ​ឆៅ​ឲ្យ​បាន​ឆ្អិន​ល្អ សឹម​ញ៉ាំ(សាច់ បន្លែ…) ។ល។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗទើបពពោះដំបូង នេះជារឿងគួរដឹងទាក់ទងនឹងការកន្ត្រាក់ស្បូន

ម៉ាក់ៗពពោះទៅវត្តពាក់ម៉ាស់ផង កុំឲ្យស្រូបផ្សែងធូបចូលទៅ គ្រោះថ្នាក់ដល់កូនខ្លាំងណាស់!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម