ដ្បិតតែការពុលចំណីអាហារភាគច្រើនមានសភាពស្រាល ប៉ុន្តែវាក៏ធ្វើឲ្យយើងពិបាកនៅក្នុងខ្លួន មិនស្រណុកដែរ។ ខុសពីគ្នាយើងធម្មតា ស្ត្រីពពោះមានសុខភាពមិនរឹងមាំ ដូចនេះហើយបើទើបយើងត្រូវថ្នម ជាពិសេសត្រូវប្រយ័ត្នចំពោះចំណីអាហារដែលញ៉ាំចូលទៅ ចៀសវាងម៉ាក់ៗពុលចំណីអាហារ អាចប៉ះពាល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។