backup og meta

មូលហេតុនេះហើយ បានគេហាមស្រ្តីមាន​ផ្ទៃពោះ និង​បំបៅដោះកូនផឹកភេសជ្ជៈប៉ូវកម្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 23, 2020

    មូលហេតុនេះហើយ បានគេហាមស្រ្តីមាន​ផ្ទៃពោះ និង​បំបៅដោះកូនផឹកភេសជ្ជៈប៉ូវកម្លាំង

    មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​បាន​ជ្រើស​រើស​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដោយ​ជឿ​តាម​​ការ​ផ្សាយ​ថា​​អាច​ជួយ​ដាស់​ស្មារតី បង្កើន​កម្លាំង​ និង​ធ្វើ​ឲ្យ​មា​ន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់ជា​ដើម។​ ថ្វី​បើ​មា​ន​មនុស្ស​ជា​ច្រើន​អាចផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​ក៏​ពិត​មែន តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជា​ករណី​លើក​លែង​ ហើយ​បំរាម​ទាំងនេះ​ក៏​មាន​សរសេរ​នៅ​លើ​សំបក​កំប៉ុង​ភេសជ្ជៈទាំង​នោះដែរ។​

    តើ​មូល​ហេតុ​អ្វី​បាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង?​

    គ្នា​យើង​ត្រូវ​ដឹង​ថា ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ​សុក​ចាប់​ផ្ដើម​លូត​លាស់​នៅ​ក្នុង​ស្បូន​របស់​យើង ហើយ​​អាហារ និង​អុកស៊ីសែន ត្រូវ​ដឹក​ជញ្ជូន​ទៅ​ចិញ្ចឹម​ទារក​តាម​រយៈទង​សុក។​ សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដែល​ម៉ាក់ៗ​បាន​ញ៉ាំ​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​គ្នា។ ដូច​នេះ​ បើ​ម៉ាក់ៗ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នោះ​សារធាតុ​ផ្សេងៗ​មាន​នៅ​ក្នុង​ភេសជ្ជៈ​ក៏​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ។​

    អ្នកស្រាវ​ជ្រាវ​មិន​ទាន់​ដឹង​ថា​គ្រប់​គ្រឿង​ផ្សំ​របស់​ភេសជ្ជៈ​វប៉ូវកម្លាំង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ឬយ៉ាងណាដល់​កូន​ក្នុងផ្ទៃនោះទេ​ ដោយ​ហេតុ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ម៉ាកផ្សេងៗគ្នា មាន​គ្រឿង​ផ្សំ​ខុសៗគ្នា ហើយ​ម្យ៉ាង​ការ​ធ្វើ​ពិសោធន៍​​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

    ទោះ​យ៉ាងណា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សាក​ល្បង​សិក្សា​លើ​សត្វ​កណ្ដុរ​ ដោយ​ឲ្យ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុង​បរិមាណ​តិច​តូច​ជា​ប្រ​ចាំ និង​បាន​រក​ឃើញ​ថា​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​កូន​របស់​សត្វ​កណ្ដុរ​ពេល​កើត​មក។

    ការ​ពិសោធន៍​នេះ រក​ឃើញ​ថា​ពេល​កូន​កណ្ដុរ​កើត​មក​មានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) មាន​របួស​ជាលិកា និង​មាន​បញ្ហាខាង​អាកប្បកិរិយា​ រួម​ទាំង​បញ្ហា​ថប់បារម្ភ​ផង។ ដោយ​ហេតុនេះ​ហើយ ​បាន​ជា​អ្នកស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា​ ការ​ផឹក​ភេសជ្ជៈ​ប៉ូវកម្លាំងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬកូន​ទើប​នឹង​កើត។

    ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ បាន​ជា​អ្នក​ស្រាវ​ជ្រាវ​ទាំង​ឡាយ​ផ្ដល់ជា​យោបល់ថា​ស្រ្តី​ពពោះ និង​បំបៅដោះ​កូន​ទាំង​ឡាយ​គួរ​ចៀសវាង​ផឹក​ភេសជ្ជៈប៉ូវ​កម្លាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម