backup og meta

គ្រាន់តែពិនិត្យឈាម និងទឹកនោមអំឡុងពេលពពោះ ម៉ាក់ៗអាចដឹងពីជំងឺប្រឈមច្រើនមុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 29, 2020

    គ្រាន់តែពិនិត្យឈាម និងទឹកនោមអំឡុងពេលពពោះ ម៉ាក់ៗអាចដឹងពីជំងឺប្រឈមច្រើនមុខ

    ក្នុង​ពេល​ពពោះ ការ​ពិនិត្យ​ផ្ទៃ​ពោះ និង​សុខភាព​ចាំ​បាច់​ណាស់ ព្រោះ​វា​អាច​ឲ្យ​យើង​ដឹង​ពី​ស្ថាន​ភាព​សុខភាព​ទាំង​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។ ក្នុង​ការ​ពិនិត្យ​សុខភាព​នេះ ខាង​ក្រុម​គ្រូពេទ្យ​ក៏​តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម​ដែរ ដើម្បី​ស្វែង​រក​ជំងឺ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ពិនិត្យ​ឈាម និង​ទឹក​នោម​ពេល​ពពោះ គ្រូពេទ្យ​ជំនាញ​អាច​ដឹង​បាន​នូវ​ស្ថាន​ភាព​សុខភាព និង​កត្តា​ប្រឈម របស់​ម៉ាក់ៗ និង​ទារក​ជាមុន ដែល​អាច​ឲ្យ​គ្រូពេទ្យ​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​កំណត់​បាននូវ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ចៀស​ផុត​ពី​ហានិភ័យ​ទាំង​ឡាយ។ ការ​ធ្វើ​តេស្ដ​ឈាម និង​ទឹក​នោម ដើម្បី​ស្វែង​រក​នូវ​ជំងឺ​ប្រឈម​ដូចជា​៖

    – ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ

    – លើស​សម្ពាធ​ឈាម

    – កង្វះ​គ្រាប់​ឈាម​ក្រហម

    – បម្រុង​ក្រឡា​ភ្លើង

    – ​មេរោគ​ថ្លើម​ប្រភេទ B និង C ជាដើម។

    ជា​ទូទៅ ការ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម​ត្រូវ​ធ្វើ​ឡើង​ចំនួន ២ដង ​អំឡុង​ពេល​ពពោះ គឺ​នៅ​ពេល​ចាប់​ផ្ដើម​មាន​កូន និង​ពេល​ជិត​សម្រាល (ក្នុង​ករណី​ចាំ​បាច់​ខ្លះ អាច​ពិនិត្យ​លើស​២​ដង)។

    នៅ​ពេល​ចាប់​ផ្ដើម​មាន​កូន

    – ការ​ពិនិត្យ​រក​ក្រុម​ឈាម

    – ការ​ពិនិត្យ​គ្រាប់​ឈាម (កង្វះ​គ្រាប់​ឈាម​ក្រហម ប្លាកែត​ចុះ​ទាប…)

    – ការ​ពិនិត្យ​រក​មេរោគ (អេដស៍ ស្វាយ។ល។)

    – ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម លើស ឬ​ខ្វះ​ជាតិ​ស្ករ

    នៅ​ពេល​ជិត​សម្រាល

    ពេល​ជិត​សម្រាល ការ​ពិនិត្យ​ឈាម​នៅ​រយៈ​ពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (សម្រាល​ធម្មជាតិ ឬ​វះកាត់)។

    ហេតុ​ដូច​នេះ ទើប​ស្ត្រី​ពពោះ​គ្រប់​រូប​គួរ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​ការ​ពិនិត្យ​សុខភាព និង​តាម​ដាន​ផ្ទៃពោះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម